ជាការពិតណាស់ ផ្ទះបាយនៅក្នុងផ្ទះមិនគ្រាន់តែជាកន្លែងចម្អិនអាហារគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលបង្កើតប្រាក់ចំណូលផងដែរ។ ដូចទៅនឹងអ្នកស្ត្រីជនជាតិថៃ អាយុ៣០ឆ្នាំរូបនេះ គាត់ចង់មានប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់គ្រួសារតាមវិធីផ្សេង រហូតដល់ថ្ងៃកំណើតរបស់មិត្តម្នាក់ ខ្លួនក៏បានយកសាច់ជ្រូកប្រឡាក់ហាលដែលនាងបានធ្វើលក់នោះមករៀបចំធ្វើជានំខួបកំណើតឱ្យមិត្ត លុះក្រោយពីគ្រប់គ្នាបានឃើញហើយក៏មានអារម្មណ៍ថាប្លែក ប៉ុន្តែដោយសារតែនំខួបកំណើតដែលធ្វើឡើងពីសាច់ជ្រូកប្រឡាក់ហាលគឺមានលក់នៅលើទីផ្សារស្រាប់ហើយ។ ដូច្នេះនាងបានបន្ថែមគំនិតថ្មីមួយគឺ Crispy Pork Cake ឬ សាច់ជ្រូកបីជាន់បំពងស្រួយមកដាក់លក់ជំនួសវិញ ហើយវាបានប្រែក្លាយទៅជាមានការឆ្លើយតបគាំទ្រយ៉ាងល្អពីអតិថិជន ធ្វើអោយរូបនាងបានទទួលប្រាក់ចំណូលជាង ១ពាន់ដុល្លាក្នុងមួយខែ។
ជាមួយគ្នានេះដែរ អ្នកនាង Pop-Tiwaporn Jaihan ជាម្ចាស់ហាងសាច់ជ្រូក ដែលមានលក់មុខម្ហូបដ៏ពេញនិយមដូចជា នំខេកសាច់ជ្រូក ដោយអ្នកនាងឹជាម្តាយវ័យក្មេងដែលឧស្សាហ៍ធ្វើការងារ នាងបានរៀបរាប់ប្រាប់ថា៖ «កាលពីប្រាំឆ្នាំមុន អ្នកនាងធ្វើការនៅការិយាល័យផ្ទះ ប៉ុន្តែប្រាក់ខែរបស់អ្នកនាងចាយមិនគ្រប់គ្រាន់ទេ ដូច្នេះហើយ បានជានាងស្វែងរកការងារបន្ថែមធ្វើ ពេលនោះដែរប្ដីរបស់នាងបានទិញណែមឆ្អឹងជំនីរជ្រូកឲ្យនាង ដែលវាមានរូបរាងជាពាងតូចដ៏គួរឱ្យស្រឡាញ់មើលទៅវាអាចលក់បាន ដូច្នេះបានជាអ្នកនាង បានព្យាយាមរៀនធ្វើណែមឆ្អឹងជំនីជ្រូក តាមដោយសាច់ជ្រូកហាលថ្ងៃលក់បន្ថែមមួយមុខទៀត»។
នាងបានបង្ហោះលក់ក្នុងក្រុមអាហារផ្សេងៗ ដោយក្តីរំពឹងថាអតិថិជននិងជួយគាំទ្រ ប៉ុន្តែនៅតែគ្មាននរណាម្នាក់បញ្ជាទិញឡើយ ដំបូងឡើយមានតែអ្នកស្គាល់គ្នា និងមិត្តភ័ក្ដិមួយក្រុមប៉ុណ្ណោះដែលមកគាំទ្រ ក្រោយពេលលក់បានកន្លះខែចាប់ផ្ដើមមានអ្នកក្រៅមកទិញ ប៉ុន្តែចំណូលមិនសូវបានល្អប៉ុន្មានទេ រហូតដល់ថ្ងៃខួបកំណើតមិត្តភក្តិរបស់អ្នកនាង ពេលនោះដែរអ្នកនាងបានសាកយកសាច់ជ្រូកហាលថ្ងៃដាក់រៀបចំជានំខួបកំណើតមួយដែរ គ្រប់គ្នាឃើញហើយចាប់អារម្មណ៍និងចូលចិត្តគ្រប់គ្នា រហូតដល់មិត្តភ័ក្តិផ្សេងទៀតចង់បានដែររួចធ្វើការកម្ម៉ង់អោយធ្វើជាសាច់ជ្រូកបំពងស្រួយ អ្នកនាងក៏ព្យាយាមស្វែងរកវិធីធ្វើតាម Google និងយូធូប ស្រាប់តែឃើញថាមានគេបានធ្វើលក់រួចហើយ ដូច្នេះហើយអ្នកនាងក៏មានគំនិតថាបើចង់លក់គឺត្រូវលក់អោយខុសពីអ្នកដទៃ។គួរបញ្ជាក់អោយដឹងផងដែរថាអ្នកនាង Pop បានចំណាយពេលដល់ទៅ ៣ឆ្នាំ ក្នុងការលក់ខេកនេះរហូតទទួលបានប្រជាប្រិយភាពលើទីផ្សារ ដែលបានផ្លាស់ប្តូរពីការងារក្រៅម៉ោង ទៅការងារពេញម៉ោង និងពីផ្ទះបាយខុនដូទៅជាផ្ទះបាយនៅផ្ទះ ក៏ដូចជាទទួលបានប្រាក់ចំណូលដែលនឹកស្មានមិនដល់ផងដែរ៕





អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


