- អាជីវកម្មអាជីវកម្ម October 18, 2022 Naren
(ភ្នំពេញ)៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“J-STAR GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦កន្លែង។ ២-“K5 INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧១៨កន្លែង៕ ប្រភព៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 17, 2022 Naren
(សៀមរាប)៖ នៅក្នុងពិធីបើកសិក្ខាសាលា ការចងក្រងឯកសារនៃឧត្តមានុវត្តន៍ ស្តីពី សុវត្ថិភាព និងសុខភាពការងារក្នុងសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅតាមបណ្តារោងចក្រ សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរួមគ្នា ជាមួយដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ជាពិសេសការជំរុញ ការអនុវត្តផែនការសកម្មភាពការងាររបស់បណ្តាញសុវត្ថិភាព និងសុខភាពការងារអាស៊ាន ឆ្នាំ២០២១-២០២៥ ដែលស្ថិតនៅក្នុងសកម្មភាពអាទិភាពទី៣ នៃកម្មវិធីការងាររបស់រដ្ឋមន្ត្រីខាងការងារអាស៊ាន និងសកម្មភាពទី២ នៃ “ស្តង់ដាសុវត្ថិភាព
- អាជីវកម្មអាជីវកម្ម October 15, 2022 Naren
(ស្ទឹងត្រែង)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាគម្រោងពិពិធកម្មកសិកម្មកម្ពុជាសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានជួយគាំទ្រផ្នែកថវិកាទៅសមាជិកសហគមន៍ព្រះរំកិលចំនួន១១៥គ្រួសារសម្រាប់បង្កើតមុខរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ។ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មព្រះរំកិល និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងនេះ បានបញ្ជាក់ថារាជរដ្ឋាភិបាលបានជួយផ្គត់ផ្គង់ថវិកាចំនួន៤០%ពីលើដើមទុនរបស់ប្រជាកសិករយើង ដើម្បីជំរុញផ្នែកផលិតកម្មចិញ្ចឹមជ្រូក ឱ្យដំណើរការទៅមានភាពរលូននិងទទួលបានប្រាក់ចំណូល។ លោកថា កិច្ចការងារនេះធ្វើឡើងមានភាពយឺតពេលបន្តិចមែនតែវាមានភាពច្បាស់លាស់ពិតប្រាកដទៅលើការអនុវត្តការងារកសិធុរកិច្ចរបស់ប្រជាកសិករ ហើយទទួលយកទុនដែលជាជំនួយឥតសំណងយកទៅអភិវឌ្ឍមុខរបរឱ្យទទួលបានជោគជ័យ។ លោកហ៊ីង ពៅ ប្រធានសហគមន៍កសិកម្មព្រះរំកិល ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា សហគមន៍កសិកម្មព្រះរំកិល មានសមាជិកចំនួន១១៥គ្រួសារ ក្នុងនោះ៧៥គ្រួសារទទួលយកទុន៤០%សម្រាប់បង្កើនមុខរបរចិញ្ចឹមជ្រូកនេះ ហើយ៤០គ្រួសារទៀតគាត់អាចម្ចាស់ការខ្លួនឯងបានដោយមិនបាច់យកទុនពីគម្រោងទេ ។ នេះជាក្ដីសង្ឃឹមមួយថ្មីទៀត
- អាជីវកម្មអាជីវកម្ម October 14, 2022 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃ១៣ ខែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធថា គម្រោងវិនិយោគចំនួន៥បន្ថែមទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ២៩.២លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងខេត្តស្វាយរៀង និងតាកែវ និងរាជធានីភ្នំពេញជារបស់ក្រុមហ៊ុនចំនួនប្រាំផ្សេងគ្នា។ CDC បានចង្អុលបង្ហាញថា ក្រុមហ៊ុនទាំងប្រាំនឹងវិនិយោគលើការផលិតអំពូលភ្លើង និងគ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក សំលៀកបំពាក់ ដើមឈើណូអែល និងវត្ថុអនុស្សាវរីយ៍។ ប្រភពដដែលបាននិយាយថា គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន ៤,៥៦១ កន្លែង។ ខាងក្រោមនេះជាព័ត៌មានលម្អិត ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ
- អាជីវកម្មអាជីវកម្ម October 13, 2022 Naren
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។ ផ្ទុយពីការយល់ឃើញខាងលើនេះ ឯកឧត្តម ម៉េង ស័ក្តធារ៉ា បានផ្តល់បច្ចុប្បន្នភាពសម្រេចចុងក្រោយនៃបញ្ហានេះ តាមចំណុចសំខាន់ៗដូចខាងក្រោម៖ ១. ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ ការតស៊ូតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សាការពារបាននូវកម្មសិទ្ធនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ។ ២.
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 13, 2022 Khmernote
ចិន៖ របាយការណ៍មួយរបស់ធនាគារពិភពលោកបានបង្ហាញថា ប្រទេសចិនត្រូវការវិនិយោគប្រាក់ចំនួន ១៧លានលានដុល្លារអាមេរិកដើម្បីសម្រេចបាននូវផែនការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅពេលអនាគត។ នៅក្នុងរបាយការណ៍អាកាសធាតុដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះបានបញ្ជាក់ថា តាមគម្រោងគឺប្រទេសចិននឹងធ្វើការលុបបំបាត់ការបំភាយឧស្ម័នឲ្យសល់ត្រឹមកម្រិតសូន្យនៅត្រឹមឆ្នាំ ២០៦០ ខណៈផែនការនេះត្រូវបានគេរំពឹងថានឹងរួមចំណែកទប់ស្កាត់ការប្រែប្រួលអាធាតុនៅលើពិភពលោកបានមួយផ្នែកធំ ដ្បិតតាមធម្មតាចិនជាប្រទេសមួយដែលមានសកម្មភាពបំភាយឧស្ម័នចូលនៅក្នុងបរិយាកាសយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ផងដែរថា វិស័យដែលរដ្ឋាភិបាលចិនត្រូវធ្វើការវិនិយោគនោះរួមមានការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបៃតង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងវិស័យថាមពល និងការដឹកជញ្ជូន។ បើតាមលោក Manuela Ferro ដែលជាអនុប្រធានធនាគារពិភពលោកទទួលបន្ទុកនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុក៏បានជះឥទ្ធិពលពលអាក្រក់ដល់វិស័យសេដ្ឋកិច្ចចិនផងដែរ នៅពិសេសនោះសេដ្ឋកិច្ចនៅក្នុងទីក្រុងនិងនៅតាមតំបន់ឆ្នេរអាចប្រឈមនឹងការថយចុះចន្លោះពី ០,៥ ទៅ ២,៣ % នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ ប្រសិនបើប្រទេសចិនមិនព្យាយាមកាត់បន្ថយការបំពុលបរិស្ថាននោះទេ៕ អត្ថបទ៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 13, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារក្នុង១ខែ ដល់កម្មករនិយោជិតនាឆ្នាំ២០២៣ខាងមុខ នឹងសម្រួលជីវភាពពួកគាត់ឱ្យកាន់តែល្អប្រសើរជាងមុន ពិសេស កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួង ការងារបានឲ្យដឹងថា ដោយសារកំណើនសេដ្ឋកិច្ចជាតិកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជារួមនឹងក្រសួងពាក់ព័ន្ធបានរៀបចំនូវគោលនយោបាយសម្រាប់ដំឡើងអត្រាប្រាក់បៀវត្សជូនដល់និយោជិតនៅពេលដែលរាជរដ្ឋាភិបាលកំណត់គោលនយោបាយថ្មីឬទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣ ខាងមុខនេះ ប្រាក់ឈ្នួលកម្មករ និយោជិត នឹងត្រូវបានដំឡើងពី ១៩៤ ដុល្លារ ទៅ ២០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 13, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាម៉េរិក ដែលតួលេខនេះត្រូវជាប្រមាណ៧៨,៨ភាគរយ នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០ភាគរយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០២២ កាលពីថ្ងៃពុធ ២រោច










