- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2022 Naren
(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានចូលរួមដឹកនាំ ក្នុងកិច្ចប្រជុំ ជាមួយគណៈប្រតិភូវិនិយោគចិន ស្តីពី «សក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម និងគោលបំណង របស់ក្រុមហ៊ុនចិនក្នុងការបង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង» តាមរយៈប្រព័ន្ធអនឡាញ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា លោកជំទាវមានសេចក្តីសោមនស្សរីករាយក្រៃលែង និងមានមោទនភាពដែលគណៈប្រតិភូ នៃក្រុមហ៊ុនវិនិយោគចិន ដោយមានលោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent
- អាជីវកម្មអាជីវកម្ម October 22, 2022 Naren
(ភ្នំពេញ)៖ កាលពីថ្ងៃ២១ ខែតុលា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធថា គម្រោងវិនិយោគចំនួន៣បន្ថែមទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ១៤.១លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងខេត្តកណ្តាល និង ខេត្តព្រះសីហនុ ជារបស់ក្រុមហ៊ុនចំនួន៣ផ្សេងគ្នា។ CDC បានចង្អុលបង្ហាញថា ក្រុមហ៊ុនទាំង៣នឹងវិនិយោគលើផលិតគ្រឿងបន្សំស្បែកជើង, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ប្រភពដដែលបាននិយាយថា គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន ២៥១៤កន្លែង។ ខាងក្រោមនេះជាព័ត៌មានលម្អិត ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“CHENG ZHEN YONG INDUSTRY
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 21, 2022 Naren
(សេដ្ឋកិច្ច)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចនឹងបន្តរហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីបានបង្កើនការព្រួយបារម្ភលើតម្រូវការរថយន្តអគ្គិសនី នៅក្នុងទីផ្សារប្រទេសចិន និងអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។ មហាសេដ្ឋីរូបនេះបានលើកឡើង ក្រោយមានសំណួរសួរគាត់ថា តើវិបត្តិសេដ្ឋកិច្ចនឹងមានរយៈពេលប៉ុន្មាន។ លោកបាននិយាយនៅលើ Twitter ថា «គ្រាន់តែទាយ ប៉ុន្តែប្រហែលជារហូតដល់និទាឃរដូវឆ្នាំ២០២៤»។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីលោក Musk បាននិយាយថា វាជា ការពិបាកបន្តិច សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងការប្រមូលតម្រូវការនៅពេលប្រឈមមុខនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក៕ PHOTO: REUTERS/Mike Blake ប្រភព៖
- អាជីវកម្មអាជីវកម្ម October 21, 2022 Khmernote
ថៃ៖ ដោយសារតែមានចំណង់ចំណូលចិត្តក្នុងការផឹកកាហ្វេស្រាប់ ទើបនាំអោយ Khun Tae-Thanasiri Taephan បានប្រែក្លាយ Passion ទៅជា Action ក្នុងការខិតខំធ្វើជា Barista ដើម្បីស្វែងយល់ពីដំណើរការធ្វើកាហ្វេគ្រប់ជំហាន និងពង្រីកដល់ការបើកហាងកាហ្វេដែលមានឈ្មោះថា «Mellow» ដែលស្ថិតនៅផ្លូវ Borommaratchachonnani ដែលពោរពេញទៅដោយក្លិនកាហ្វេ និងភេសជ្ជះផ្សេងៗដែលប្លែកពីគេទៀតផងនោះ។ ជាមួយគ្នានេះដែរ Khun Tae បានរៀបរាប់ថា៖ ទម្រាំតែមកដល់ថ្ងៃនេះមិនមែនជារឿងងាយស្រួលទេ សម្រាប់អ្នកដែលទើបបង្កើតអាជីវកម្ម នេះក៏ដោយសារតែ ហាង Mellow បានបង្កើតនិងបើកដំណើរការ ក្នុងអំឡុងពេលដែលមានរលកទីមួយនៃការរាតត្បាត Covid-19 នៅពេលនោះដែរ ចំណេះដឹងរបស់អ្នកនាង Tae
- អាជីវកម្មអាជីវកម្ម October 21, 2022 Naren
(ស្ទឹងត្រែង)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មកដល់សប្តាហ៍ទី៣ខែតុលានេះតម្លៃដំឡូងមីស្រស់ឈ្មួញបានទិញតែតម្លៃ២៩០ ឬ៣០០រៀលតែប៉ុណ្ណោះ ការទម្លាក់ថ្លៃទិញនេះ បានបង្កឱ្យកសិករប្រកបរបរដាំដំឡូងត្អូញត្អែរពីការខាតបង់ប្រាក់ ចំណូលក្នុងផលរបរកសិកម្មមួយនេះ។ ក្នុងសកម្មភាពដឹកដំឡូងមីមកលក់នៅដេប៉ូទិញដំឡូងនៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ លោកវាសនា កសិករ លក់ដំឡូងមីបានបញ្ជាក់ថា «ថៅកែមកប្រមូលទិញដំឡូងមីស្រស់និងក្រៀមបានដល់ក្នុងភូមិ តែម្តង គ្រាន់តែឱ្យតម្លៃទាប ហាក់ដូចជាទីផ្សារដំឡូងនៅនឹងមាត់ឈ្មួញថាតែប៉ុណ្ណោះ»។ លោកបន្តថា មកដល់ចុងខែនេះ ឈ្មួញមកទិញក្នុងមួយគីឡូក្រាម តែ២៩០ ទៅ ៣១០ រៀលប៉ុណ្ណោះ ខុសតម្លៃកាលពីខែកញ្ញាមាន តម្លៃ៣៧០ ទៅ៤២០ រៀល ខុសគ្នាជាង១០០រៀល ។ លោកបញ្ជាក់ទៀតថា
- អាជីវកម្មអាជីវកម្ម October 20, 2022 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាមុខរបរកាត់ដេរហូលផាមួងមិនត្រឹមតែអាចរកប្រាក់ចំណូលបានច្រើនទេ ប៉ុន្តែគឺអាចជួយផ្ដល់ការងារដល់ស្រ្ដីនៅតាមទីជនបទថែមទៀតផង ខណៈប្រជាពលរដ្ឋជាច្រើនទំាងនៅទីក្រុងនិង ជនបទនិយមកាត់សម្លៀកបំពាក់ជាមួយនឹងម៉ូតថ្មីៗតាមចំណងចំណូលចិត្តរបស់ខ្លួនសម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងៗ។ លោកស្រី តិច ស៊ីមហ៊ាង ស្ថាបនិកកីមាស ស្ថិតនៅក្នុងរាជធានីភ្នំពេញបានប្រាប់ វិទ្យុជាតិកម្ពុជា ឱ្យដឹងថាលោកស្រីបានចាប់យកមុខរបរវិស័យកាត់ដេរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីរកប្រាក់ចំណូល និងលើកស្ទួយវិស័យកាត់ដេរហូលផាមួងខ្មែរ ម៉ូតបុរាណ សម័យ ឱ្យកាន់តែរីកចម្រើន នាពេលបច្ចុប្បន្ន និងទៅអនាគត។ លោកស្រីបន្តថា សម្រាប់នៅក្នុងហាងកីមាសគឺសុទ្ធសឹងតែជាក្រណាត់ហូលផាមួងខ្មែរត្បាញដោយដៃរបស់ស្រ្តីនៅតាមតំបន់ទីជនបទផ្សេងៗគ្នា។លោកស្រីបន្ថែមថា សម្រាប់សម្លៀកបំពាក់ហូលផាមួងខ្មែរនេះ អាចស្លៀកបានទាំងបុរស ស្រី្ត មនុស្សចាស់ និងក្មេង ជាពិសេសគឺអាចយកមកច្នៃម៉ូតទាំងបុរាណ និងសម័យ ប្រើប្រាស់បានគ្រប់រដូវកាល ។ លោកស្រី បញ្ជាក់បន្ថែមថា
- អាជីវកម្មអាជីវកម្ម October 20, 2022 Naren
(អន្តរជាតិ)៖ ក្រុមហ៊ុន VinFast គ្រោងនឹងបង្កើតទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអាឡឺម៉ង់ បារាំង និងហូឡង់ ខណៈដែលក្រុមហ៊ុននេះសម្លឹងឆ្ពោះទៅរកភាពជោគជ័យចូលទៅក្នុងទីផ្សារអឺរ៉ុបសំខាន់ៗសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។ ទីស្នាក់ការកណ្តាលបីរបស់ VinFast នៅប្រទេសអាល្លឺម៉ង់ បារាំង និងហូឡង់ មានទីតាំងនៅ ក្រុងFrankfurt, Paris និង Amsterdam។ ដើម្បីគាំទ្រដល់ការចេញលក់របស់ខ្លួន VinFast បាននិយាយថា ខ្លួនមានបុគ្គលិករាប់រយនាក់រួចទៅហើយដែលមានបទពិសោធន៍ផលិតរថយន្ត និងជំនាញទីផ្សារជាក់លាក់នៅក្នុងកន្លែងនៅទូទាំងទីផ្សារចាប់ផ្តើមអឺរ៉ុបរបស់ខ្លួន។ Le Thi Thu Thuy អនុប្រធាន Vingroup និងជានាយកប្រតិបត្តិ VinFast Global បាននិយាយថា «ត្រលប់ទៅទីតាំងនៃការបង្ហាញខ្លួនជាសកលរបស់យើងកាលពី ៤ឆ្នាំមុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 20, 2022 Naren
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥ លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកប ដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែលពលរដ្ឋចំណាកស្រុកចាកចេញ និង ត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ(GMS)កម្ពុជា នឹងពង្រីកការគ្របដណ្តប់នៃការថែទាំសុខភាពសម្រាប់ពលករចំណាកស្រុកដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្រៅប្រទេសមិនទាន់ទៅដល់ និងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដែលជនចំណាកស្រុកឆ្លងកាត់ និងរស់នៅ។ គម្រោងនេះនឹងបង្កើនកម្ចីសម្បទានចំនួន ២៧ លានដុល្លារ និងជំនួយរហូតដល់ ៥,៥ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន ពង្រីកកិច្ចគាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក និងពង្រឹងប្រព័ន្ធសម្រាប់សមាហរណកម្មនៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន រួមទាំងការបង្កើតឱ្យមានកំណត់ត្រាសុខភាពអេឡិចត្រូនិចចល័តសម្រាប់ជនចំណាកស្រុកផងដែរ។ អ្នកជំនាញផ្នែកសង្គមជាន់ខ្ពស់របស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ Rikard










