មហាសេដ្ឋី Elon Musk ទាយថាវិបត្តិសេដ្ឋកិច្ចនឹងបន្តរហូតដល់ឆ្នាំ២០២៤
សេដ្ឋកិច្ច
October 21, 2022
Naren
(សេដ្ឋកិច្ច)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចនឹងបន្តរហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីបានបង្កើនការព្រួយបារម្ភលើតម្រូវការរថយន្តអគ្គិសនី នៅក្នុងទីផ្សារប្រទេសចិន និងអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។
REUTERS
មហាសេដ្ឋីរូបនេះបានលើកឡើង ក្រោយមានសំណួរសួរគាត់ថា តើវិបត្តិសេដ្ឋកិច្ចនឹងមានរយៈពេលប៉ុន្មាន។ លោកបាននិយាយនៅលើ Twitter ថា «គ្រាន់តែទាយ ប៉ុន្តែប្រហែលជារហូតដល់និទាឃរដូវឆ្នាំ២០២៤»។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីលោក Musk បាននិយាយថា វាជា ការពិបាកបន្តិច សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងការប្រមូលតម្រូវការនៅពេលប្រឈមមុខនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក៕
PHOTO: REUTERS/Mike Blake
ប្រភព៖ reuters
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


