ព័ត៌មានចុងក្រោយ
  • ឯកឧត្ដម ឃួង ស្រេង អំពាវនាវអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឱ្យកាន់តែច្រើនលើវិស័យម្ហូបអាហារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 31, 2022 Khmernote

    រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២–យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់អ្នកវិនិយោគទុនមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឱ្យបានច្រើន ពិសេស វិស័យ ម្ហូបអាហារ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសកើនឡើង ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើនិងជាការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ការអំពាវនាវបែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែលឯកឧត្ដមបានអញ្ជើញជាអធិបតីភាពក្នុងពិធី“សម្ពោធភោជនីយដ្ឋានចំនួន៣ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅខណ្ឌមានជ័យ ដោយមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង

  • ADB សន្យាផ្តល់ហិរញ្ញប្បទាន ៤០០ លានដុល្លារបន្ថែមទៀត លើ ៤៨០ លានដុល្លារ ដែលបានឯកភាព រួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 28, 2022 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី​ប្រតិភូអមនា​យ​ករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានទទួលជួប​ពិភាក្សាការងារជាមួយលោក Winfried F. Wicklein អ​គ្គ​នាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួ​ង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ លោក Winfried F. Wicklein បានសំដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​គ្រប់គ្រងសភាពការណ៍​កូវីដ-១៩ បានល្អប្រសើរ គួរជាទីកត់សម្គាល់របស់ពិភពលោក។ លោក​ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍ​កម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខ័ណ្ឌនៃយុទ្ធសា​ស្រ្ត​ភាព​​ជាដៃគូឆ្នាំ២០២៤-២០២៨។ ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់

  • កម្ពុជា-ចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំទៅកាន់ ប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 28, 2022 Naren

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មជាមួយនឹងមជ្ឈមណ្ឌល ពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន ស្តីពី កិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ ប្រទេសចិន។ ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោមការចូលរួមពីកឧត្តម ឈួនដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ZENG Yomin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងសៀមិន។ ឯកឧត្តម

  • កម្ពុជា ចាប់ផ្តើមនាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 28, 2022 Naren

    (ភ្នំពេញ)៖ ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ខែតុលា ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំងពីរ ឆ្នាំ២០២២នេះ ត្រីប្រា ផ្លែពោត និងផ្លែមៀនត្រូវបានជំរុញនិងអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនជាបន្តបន្ទាប់យ៉ាងជោគជ័យ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បន្តថា ក្នុងការនាំចេញផ្លែមៀនកម្ពុជាទៅប្រទេសចិនប្រកបដោយជោគជ័យនៅទីនេះ នេះជាសមិទ្ធផលជាក់ស្តែងដ៏សំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងចិននិងកម្ពុជាក្រោមបរិបទនៃជំងឺកូវីដ១៩ នឹងផ្តល់ជាអត្ថប្រយោជន៍ជាក់ស្ដែងជូនដល់ប្រជាជនទាំងពីរ និងបានជួយជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងថា នេះគឺជាជោគជ័យថ្មីមួយទៀត

  • គិតត្រឹមត្រីមាសទី៣ Porsche ចែកចាយរថយន្តចំនួន ២២១,៥១២គ្រឿងដល់អតិថិជននៅទូទាំងពិភពលោក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 27, 2022 Naren

    នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ ក្រុមហ៊ុន Porsche បានចែកចាយរថយន្តចំនួន ២២១,៥១២គ្រឿងដល់អតិថិជននៅទូទាំងពិភពលោក ពោលគឺកើនឡើង ២ភាគរយធៀបនឹងឆ្នាំមុន។ ខណៈម៉ូដែលពេញនិយមបំផុតនៅតែជារថយន្ត Porsche Cayenne ។ Detlev von Platen សមាជិកក្រុមប្រឹក្សាប្រតិបត្តិផ្នែកលក់ និងទីផ្សារនៅ Porsche AG បាននិយាយថា «យើងបានគ្រប់គ្រងដើម្បីបង្កើនចំនួនចែកចាយរបស់យើងក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ»។ លោកបន្តថា «ប្រជាប្រិយភាពរបស់ Porsche ជាម៉ាកប្រណីតទំនើប គឺខ្ពស់។ ទន្ទឹមនឹងនោះ យើងនៅតែមានការព្រួយបារម្ភអំពីដែនកំណត់នៃការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលអាចប៉ះពាល់ដល់ពេលវេលារង់ចាំសម្រាប់អតិថិជន»។ ការកើនឡើងដ៏ធំបំផុតគឺនៅក្នុងតំបន់លក់នៃទ្វីបអឺរ៉ុប ដែលក្រុមហ៊ុន Porsche បានចែកចាយរថយន្តចំនួន

  • តម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីបន្តឡើងថ្លៃ ស្របពេលតម្លៃលុយដុល្លារបានធ្លាក់ចុះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 27, 2022 Khmernote

    តម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីបានបន្តឡើងថ្លៃគួរឲ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះ។ បើគេធ្វើការប្រៀបធៀបតម្លៃប្រេងនៅពេលនេះជាមួយនឹងតម្លៃប្រេងនៅក្នុងវគ្គមុនគឺគេមើលឃើញថា តម្លៃប្រេងបានបន្តកើនឡើងចំនួន ៣%បន្ថែមទៀតពីលើតម្លៃប្រេងដែលខ្ពស់ស្រាប់ទៅហើយ ខណៈក្រុមអ្នកជំនាញបានព្យាការណ៍ថា តម្លៃប្រេងអាចនឹងបន្តឡើងថ្លៃបន្ថែមទៀតផងដែរនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើយោងតាមវិទ្យាស្ថាន West Texas Intermediate (WTI) របស់អាមេរិកបានដាក់ការព្យាករណ៍ថា តម្លៃប្រេងសកលអាចនឹងប​ន្តកើនឡើង ០,៣%បន្ថែមទៀត ឬស្មើនឹង ២៥សេន ដែលធ្វើឲ្យតម្លៃប្រេងក្នុងមួយប៉ារ៉ែលត្រូវឡើងដល់ ៩៥,៩៤ ដុល្លារ។ ចំពោះតម្លៃប្រេងឆៅនៅអាមេរិកអាននឹងបន្តកើនឡើងចំនួន ០,២% ឬស្មើនឹង ១៩សេន ដែលធ្វើឲ្យតម្លៃប្រេងក្នុងមួយប៉ារ៉ែលអាចកើនដល់ ៨៨,១០ដុល្លារ។ ប្រភពខាងលើបានបន្តថា ការកើនឡើងនៃតម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ស្តុកប្រេងឆៅនៅអាមេរិកផងដែរ

  • ការវិនិយោគលើវិស័យអចលនទ្រព្យរបស់អារ៉ាប់រួមនៅកម្ពុជា បានកើនដល់ជិត ៣លានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 26, 2022 Naren

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ​ការវិនិយោគលើវិស័យអចលនទ្រព្យរបស់អារ៉ាប់រួមនៅកម្ពុជា បានកើនដល់ជិត ៣លានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ ខណៈកម្ពុជាចាត់ទុកអារ៉ាប់រួម ជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ក្នុងចំណោមប្រទេសអារ៉ាប់ ដែលបានរួមចំណែក រហូតដល់៧៧ភាគរយ នៃពាណិជ្ជកម្មកម្ពុជានៅតំបន់ឈូងសមុទ្រ។​ ក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៤-២៦ ខែតុលានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ ដែលញ៉ាំងឱ្យ កម្ពុជាបន្តសិ្ថតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។​ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អារ៉ាប់រួម ក្នុងរយៈពេលប្រាំបីខែដំបូងនៃ ឆ្នាំ២០២២ បានកើនឡើងដល់ជិត

  • ក្រឡានថ្មគ្រែ និងណែមខេត្តក្រចេះ នៅតែមានការគាំទ្រច្រើនពីអ្នកបរិភោគ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 26, 2022 Naren

    (ក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាក្រឡានថ្មគ្រែ និងណែមខេត្តក្រចេះ នៅតែមានការគាំទ្រពីអ្នកបរិភោគហើយត្រូវបានគេទទួលស្គាល់ថា គឺជាអាហារដែលពេញនិយម និងមានរសជាតិឈ្ងុយឆ្ងាញ់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក ប៊ុនណា ជាអ្នកលក់ក្រឡាននៅក្រុងក្រចេះបានឲ្យដឹងថា លោកបានប្រកបមុខរបរលក់ក្រឡានអស់ពីរយៈពេលជាង៧ឆ្នាំមកហើយដោយក្នុងមួយថ្ងៃគាត់អាចលក់ក្រឡាបានពី៤០ទៅ៥០គីឡូក្រាមនិងណែមពី២០០ណែមទៅ៣០០ណែមសម្រាប់ថ្ងៃធម្មតា បើថ្ងៃបុណ្យទានដាច់ច្រើនជាងនេះទ្វេដង។ លោកបន្តថា ចំណូលប្រចាំថ្ងៃដែលរកបានពីការលក់ក្រឡាននិងណែមជាមធ្យមចន្លោះពី ៣០ម៉ឺនរៀលទៅ៤០ម៉ឺនរៀល ដែលអាចសម្រួលជីវភាពបានមួយកម្រិត។ លោកបន្តទៀតថា បានជាណែមនិងក្រឡាថ្មគ្រែនៅតែមានការគាំទ្រពីអ្នកបរិភោគហូរហែមិនចេះដាច់គឺដោយសារអ្នកផលិតបានជ្រើសរើសត្រីឆ្លាតធម្មជាតិស្រស់ៗដែលរកបានពីទន្លេមេគង្គមកផលិតជាណែមតែម្តង។ដោយឡែក ក្រឡានថ្មគ្រែវិញ ដើម្បីធ្វើឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ គឺគេផលិតវាតាមដំណាក់កាលនីមួយៗយ៉ាង សម្រិតសម្រាំង ទាំងការវេចខ្ចប់ សោភ័ណភាព និងអនាម័យ ហើយ ការតាំងលក់នោះក៏ត្រូវរៀបឱ្យមានរបៀបរៀបរយផងដែរទើបមានការទាក់ទាញពីអ្នកធ្វើដំណើរឆ្លងកាត់នៅតាមតំបន់នោះ។ ណែមខេត្តក្រចេះមានគេគាំទ្រច្រើនព្រោះអ្នកផលិតនៅតែបន្តរក្សាគុណភាពដដែលដោយសាច់ត្រីគឺយកមកពីទន្លេក្នុងខេត្តក្រចេះតែម្តងដោយមិនបានយកមកពីឆ្ងាយទេ។រីឯក្រឡានក៏គុណភាពនៅឆ្ងាញ់ដដែលដូចគ្នាហើយតម្លៃក៏មិនថ្លៃដែរដោយក្នុង១គីឡូ៧០០០រៀលទេ។ លោកបញ្ជាក់ថា ក្រឡាន និងណែម គឺជាចំណីអាហារមួយប្រភេទ ដែលប្រជាជនខ្មែររស់នៅក្នុងភូមិថ្មគ្រែ