ព័ត៌មានចុងក្រោយ
  • កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឯកភាពពង្រីកការហោះហើរត្រង់ក្នុងតំបន់ ដើម្បីជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 4, 2022 Naren

    (សៀមរាប)៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសជាសមាជិកអេកម៉ិក (ACMECS) បានជំរុញឱ្យមានតភ្ជាប់គោលដៅទេសចរណ៍រួមគ្នារវាងប្រទេសទាំង៥ក្នុងតំបន់ ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ពង្រីកការហោះហើរត្រង់ក្នុងតំបន់បន្ថែមទៀត។ ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានប្ដូរវេននៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ចៅផ្រាយ៉ា-មេគង្គ ហៅកាត់ថាអេកម៉ិក (ACMECS) នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។ កិច្ចប្រជុំអន្តរជាតិនេះដែរមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍កម្ពុជា ប្រតិភូឡាវដឹកនាំដោយលោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ ប្រតិភូមីយ៉ាន់ម៉ាដឹកនាំដោយលោក

  • សិប្បកម្មផលិតស្បែកជើង ដោយដៃច្នៃចេញពីស្បែកគោនៅស្រុកខ្សាច់កណ្ដាលកំពុងទទួលបានការគាំទ្រច្រើនពីអតិថិជន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 4, 2022 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សិប្បកម្មផលិតស្បែកជើងដោយដៃច្នៃចេញពីស្បែកគោនៅស្រុកខ្សាច់កណ្ដាល កំពុងមានទីផ្សារល្អ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បនុ្នការកែឆ្នៃស្បែកជើងដោយដៃមិនសូវមានអ្នកផលិត ។ លោកស្រី ហួន ផល្លី ម្ចាស់អាជីវកម្មផលិតស្បែកជើង ស្ថិតនៅក្នុងភូមិ ព្រែកក្របៅទី៣ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រី បានចាប់របរផលិតស្បែកជើងនេះ អស់រយៈពេលជាង៩ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្មង់ ដល់ផ្ទះតែម្តង ។ លោកស្រីបន្តថា សម្រាប់ស្បែកជើងផលិតដោយដៃនេះ គឺផ្ដោតលើការយកស្បែកគោ និងស្បែកជ្រូកមកផលិត និងបានសម្រិតសម្រាំងយកគុណភាពជាចម្បង។ លោកស្រីបានបន្ថែមថា មូលហេតុដែលលោកស្រីចាប់យករបរនេះ

  • រដ្ឋាភិបាលជប៉ុនរំពឹងថា ជំនួយ«មជ្ឈមណ្ឌលសូត្រខ្មែរ» នឹងជួយជីវភាពកសិករចិញ្ចឹមដង្កូវនាង នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 2, 2022 Naren

    (ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែតុលា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន បានធ្វើទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសូត្រខ្មែរ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមណ្ឌលនេះ មានរូបរាងមើលទៅដូចជាសំបុកដួងខ្មែរពណ៌មាស ដែលត្រូវបានសាងសង់ក្នុងឆ្នាំ២០១៨ តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិ (“KUSANONE” Grant)។ រូបរាងនេះគឺសមទៅនឹងឈ្មោះមជ្ឈមណ្ឌល ដោយសារតែការស្រាវជ្រាវទៅលើការបង្កាត់ពូជ និងការចិញ្ចឹមដង្កូវនាងកំពុងធ្វើឡើងនៅមជ្ឈមណ្ឌលនេះ។ ស៊ុតដង្កូវនាងមានគុណភាពខ្ពស់ដែលបានផលិតនៅទីនេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់ដោយកសិករចិញ្ចឹមដង្កូវនាង ហើយបច្ចុប្បន្នស៊ុតទាំងនោះត្រូវបានចែកចាយដល់កសិករក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី។ រដ្ឋាភិបាលជប៉ុនរំពឹងថា ជំនួយនេះនឹងជួយលើកកម្ពស់ឧស្សាហកម្មសូត្របែបប្រពៃណីរបស់កម្ពុជា ហើយក៏ជាការលើកកម្ពស់ជីវភាព កសិករចិញ្ចឹមដង្កូវនាង នៅកម្ពុជាផងដែរ។ អគារមជ្ឈមណ្ឌលសូត្រខ្មែរ ត្រូវបានសម្ពោធឡើងនៅឆ្នាំ២០១៩ បង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យសូត្រខ្មែរ តាមរយៈការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍតាមបែបវិទ្យាសាស្ត្រ។ ដោយមានពីរគោលដៅ

  • ថវិកាប្រមាណ១១លានដុល្លារ បានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ តាមរយៈ ការចុះកិច្ចសន្យាទិញ លក់ ដំឡូងមីស្ងួតរវាងសហគមន៍កសិកម្មចំនួន ១១នៅខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 2, 2022 Naren

    (ព្រះវិហារ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហគមន៍កសិកម្មចំនួន១១នៅខេត្តព្រះវិហារ បានចុះកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត ជូនក្រុមហ៊ុនហង្សហាវេស អេហ្រ្គីខលឈ័រ លើបរិ មាណជាង៥ម៉ឺនតោននៅក្នុងឆ្នាំ២០២២នេះ។ពិធីនេះស្ថិតក្រោមវត្តមាន ឯកឧត្តមគីម រិទ្ធី អភិ បាលខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក ប្រធានមន្ទីរកសិកម្មខេត្ត លោកនាយកក្រុមហ៊ុន លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ និងប្រជាសហគមន៍កសិកម្មជាច្រើនរូបទៀត នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងដោយសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាប្រចាំឆ្នាំ សម្រាប់ការ ទិញ

  • ទំហំពាណិជ្ជកម្មឡាវ-ថៃ ឈានដល់៥០០០លានដុល្លារ សម្រាប់រយៈពេល៨ខែដំបូងនៃឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 1, 2022 Naren

    (អន្តរជាតិ)៖ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ពាណិជ្ជកម្មទ្វេភាគីរវាងឡាវ និងថៃបានកើនឡើង ១០.៣ភាគរយ។ ការនាំចេញពីឡាវទៅកាន់ប្រទេសថៃមានការកើនឡើង ៨.៥ភាគរយ គិតជាទឹកប្រាក់ជាង ២.៣ពាន់លានដុល្លារ ហើយប្រទេសឡាវបាននាំចូលទំនិញពីប្រទេសថៃមានតម្លៃ ៣ពាន់លានដុល្លារ ដែលកើនឡើង ១១.៨ភាគរយ។ នេះបើយោងតាមការចុះផ្សាយរបស់ laotiantime នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រទេសឡាវ បាន នាំចេញ អគ្គិសនី ទង់ដែង ស៊ីម៉ងត៍ curry salt ស៊ុមកាមេរ៉ាវីដេអូ និងគ្រឿងបន្លាស់ ឧបករណ៍អគ្គិសនី ឈើកែច្នៃ ស្បែកជើង និងឧបករណ៍មេកានិច។ ការនាំចេញកសិផលរួមមានស្ករ កាហ្វេ សណ្ដែកដី

  • រដ្ឋាភិបាលជប៉ុន អនុម័តគម្រោងគាំទ្រថ្មីសម្រាប់ការសាងសង់ឃ្លាំងកសិកម្មនៅកម្ពុជា ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ November 1, 2022 Naren

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានអនុម័តថវិកាគម្រោងថ្មីសម្រាប់ការសាងសង់ឃ្លាំងកសិកម្មនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាគម្រោងថ្មី ដែលស្មើនឹង៤១,៥៦៨.៥៣ដុល្លារអាមេរិក ពីមូលនិធិសមភាគីសម្រាប់ការអនុវត្ត «គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ»។ ស្ថានទូតជប៉ុនបន្តថា គម្រោងនេះនឹងទាក់ទងទៅនឹងការសាងសង់ឃ្លាំងកសិកម្មចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។ ឃ្លាំង​នេះ​នឹងអនុញ្ញាតឱ្យមានការរក្សាទុកពូជស្រូវបានត្រឹមត្រូវ ដែលនឹងធានាបាននូវគុណភាពខ្ពស់ និងពូជដែលផលិតក្នុងស្រុកឱ្យមានសម្រាប់កសិករកម្ពុជា។ ស្ថានទូតជប៉ុន បានមានប្រសាសន៍ថា «យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់កសិករ»៕

  • ក្រុមហ៊ុនផ្លូវដែកកម្ពុជា Royal Railways បោះលក់មូលបត្របំណុលតម្លៃ ១០លានដុល្លារជាផ្លូវការ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 1, 2022 Naren

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និងផ្សារមូលបត្រកម្ពុជា (ផមក) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្របំណូលជាផ្លូវការរបស់ ក្រុមហ៊ុន រ៉ូយ៉ាល រេលវេ។ មូលបត្របំណូលនេះមានឈ្មោះថា «សញ្ញាបណ្ណសាជីវកម្ម រ៉ូយ៉ាល់ រេលវេ» ជាសញ្ញាបណ្ណធម្មតាដែលមានទំហំសរុប ៤១ប៊ីលានរៀល (ប្រមាណជា១០លានដុល្លារអាមេរិក) ជាមួយអត្រាគូប៉ុង ៧.០% ក្នុងមួយឆ្នាំ និងមានឥណប្រតិទានរយៈពេល១០ឆ្នាំ។ នៅក្នុងពិធីនេះអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក បានលើកឡើងថាផ្លូវដែក

  • ពិព័រណ៍ការងារឆ្នាំ២០២២ មានយុវជនសិស្ស/និស្សិត ជាង៣0,000នាក់បានចូលរួមទស្សនាដោយផ្ទាល់ និងដាក់ពាក្យស្វែងរកការងារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 1, 2022 Naren

    (ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ជាង ៣ម៉ឺននាក់បានចូលរួមទស្សនាដោយផ្ទាល់ និងដាក់ពាក្យ ស្វែងរកការងារយ៉ាងច្រើនកុះករដែលលើសពីការរំពឹងទុក។ ចំណែកអ្នកដែលបានចូលទស្សនាតាមអនឡាញ www.carreefair.gov.kh គឺមានចំនួនជាង ៦ម៉ឺនដង ដែលបានចូលមើលឱកាសការងាររបស់ក្រុមហ៊ុន និង សហគ្រាសទាំងនោះ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ ហើយនៅឆ្នាំនេះ វាបានប្រមូលផ្តុំក្រុមហ៊ុនធំៗ ១៥០ នឹងផ្តល់ឱកាសការងារជាង ២ ម៉ឺនកន្លែង។ វិស័យឈានមុខគេដែលចូលរួមក្នុងពិព័រណ៍ការងារនេះរួមមាន