ព័ត៌មានចុងក្រោយ
  • ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីការនាំចេញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 15, 2022 Naren

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមទម្រង់និម្មិត្ត លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីការពង្រីកទីផ្សារនាំចេញទៅអេមីរ៉ាតអារ៉ាប់រួម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-United Arab Emirates Comprehensive Economic Partnership Agreement – “CAM-UAE CEPA”) ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមមាន សម័្ពន្ធ សមាគម និងសហគ្រាសផលិត

  • ក្នុងឆ្នាំ២០២១ នៅកម្ពុជា ចំនួននៃការធ្វើប្រតិបត្តិការទូទាត់ក្នុងទម្រង់ឌីជីថលមានរហូតដល់ទៅ ៦៩៨,៨លានប្រតិបត្តិការ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ November 14, 2022 Naren

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ ចំនួននៃការធ្វើប្រតិបត្តិការទូទាត់ក្នុងទម្រង់ឌីជីថលមានរហូតដល់ទៅ ៦៩៨,៨លានប្រតិបត្តិការ នេះបើយោងតាម ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានថ្លែងក្នុងសុន្ទរកថាបិទ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសរំលេចបន្ថែមលើចំណុចមួយចំនួន ក្នុងនោះឯកឧត្តមបណ្ឌិត បានលើកឡើងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនៅកម្ពុជា។ «ជាការកត់សម្គាល់ នៅក្នុងវិស័យហិរញ្ញវត្ថុធនាគារ ការប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកបាននិងកំពុងបន្តកើនឡើង តាមរយៈកំណើននៃចំនួនគណនីប្រាក់បញ្ញើ, គណនីកាបូបអេឡិចត្រូនិក (E-Wallet) និងបណ្ណទូទាត់ គួបផ្សំនឹងការបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីធានានូវអន្តរប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យកាន់តែមានភាពទូលំទូលាយ។ ក្នុងនោះផងដែលជាក់ស្តែង ផ្អែកតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា, ក្នុងឆ្នាំ

  • ព្រះចៅ ស៊ុល តង់ ស្នើឱ្យរដ្ឋមន្ត្រីកសិកម្មកម្ពុជា និងព្រុយណេ សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 14, 2022 Naren

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម ក្នុងឱកាសដែលព្រះអង្គបាន យាងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានបញ្ចប់កាលពីថ្ងៃទី១៣ វិច្ឆិកា ម្សិលមិញនេះ។ ក្នុងជំនួបនេះ

  • កម្ពុជា និង នូវេសហ្សេឡង់ ជំរុញបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 14, 2022 Naren

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Jacinda Ardern នាយករដ្ឋមន្ត្រី នូវេសហ្សេឡង់ កើតដែលលោកជំទាវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ នាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាលើប្រធានបទ ៣៖ ទី១) គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ទី២) គឺបញ្ហាតំបន់ និងទី៣) គឺកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងនូវែលហ្សេឡង់។ សម្រាប់ប្រធានបទទី១ លោកជំទាវនាយករដ្ឋមន្ត្រី បានគោរពវាយតម្លៃខ្ពស់

  • ជប៉ុន ផ្តល់ជំនួយជាង៥០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៤ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 13, 2022 Naren

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី នៅសណ្ឋាគារសុខាភ្នំពេញ។ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម កាមិ

  • ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយ ការជួយកៀរគរថវិកា និងអ្នកវិនិយោគ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 12, 2022 Naren

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។ ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរ ផងដែរជូនចំពោះសម្ដេចតេជោ ដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អ , បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញហើយតាមការរំពឹងទុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ច របស់កម្ពុជានឹងមានកំណើន ៥,៣ភាគរយសម្រាប់ ឆ្នាំនេះ ។

  • ប្រធានាធិបតីកូរ៉េខាងត្បូង នឹងជំរុញអ្នកវិនិយោគកូរ៉េ មកកម្ពុជា បន្ថែមទៀតនៅពេលខាងមុខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 12, 2022 Naren

    (ភ្នំពេញ)៖ ឯកឧត្តម យូន សកយ៉ល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង នឹងជំរុញអ្នកវិនិយោគកូរ៉េ មកកម្ពុជា បន្ថែមទៀតនៅពេលខាងមុខ។ ការលើកឡើងនេះក្នុងឱកាសដែល ប្រធានាធិបតីកូរ៉េខាងត្បូង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានជួបពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ ទាំងបញ្ហាតំបន់ផង និងបញ្ហាទ្វេភាគីផង។ ឯកឧត្តម ប្រធានាធិបតីកូរ៉េខាងត្បូង បានសំដែងនូវការគាំទ្រ និងពេញចិត្តចំពោះមជ្ឍភាពអាស៊ាននាពេលនេះ។ ឯកឧត្តម

  • ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd ចុះកិច្ចព្រមព្រៀងលើគម្រោងថាមពលកកើតឡើងវិញដែលមានសមត្ថភាពបង្គុំប្រមាណ ២៥០០មេហ្កាវ៉ាត់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 11, 2022 Nuch

    រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី១១ខែវិច្ឆិកានេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តាមរយៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និង ក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy