ព័ត៌មានចុងក្រោយ
  • ក្រសួងកសិកម្ម៖ រយៈពេល១០ខែ កម្ពុជាបាននាំចេញអង្ករ ចំនួន៥០៩,២៤៩តោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 17, 2022 Naren

    (ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ កម្ពុជា បាននាំចេញអង្ករ ចំនួន៥០៩,២៤៩តោន​ នេះបើយោងតាមយោងតាមរបាយការណ៍ ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមរបាយការណ៍បានឱ្យដឹងថា បរិមាណការនាំចេញអង្កររយៈពេល១០ខែមានចំនួន ៥០៩,២៤៩តោន កើនឡើងចំនួន ៤៩,០៨០តោន (១០,៦៧%) បើធៀបនឹងបរិមាណនាំចេញរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤៦០,១៦៩តោន។ ដោយឡែកខែតុលា ឆ្នាំ២០២២ មានចំនួន៥៩,៨៨៨តោន កើនឡើងចំនួន ១០,៤១៧តោន។

  • ដំណាំខ្ទឹមស្លឹក របស់សមាគមន៍កសិកម្មបៃតងគោកស្រុកខេត្តត្បូងឃ្មុំជាង៦០ហិកតា កំពុងឆ្លើយតបតម្រូវការទីផ្សារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ November 17, 2022 Naren

    (ត្បូងឃ្មុំ)៖ ដំណាំខ្ទឹមស្លឹក របស់សមាគមន៍កសិកម្មបៃតងគោកស្រុកខេត្តត្បូងឃ្មុំជាង៦០ហិកតា កំពុងឆ្លើយតបតម្រូវការទីផ្សារទៅនឹងតម្រូវការទីផ្សារ ពិសេសនាអំឡុងខែវិច្ឆិកានេះ ដោយខ្ទឹមស្លឹកមានតម្លៃថ្លៃ ហើយប្រើរយៈពេលដាំត្រឹមតែជាង១ខែប៉ុណ្ណោះ អាចប្រមូលលក់បាន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក តេន ទុំ ប្រធានសមាគមន៍កសិកម្មបៃតងគោកស្រុក នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំស្លឹកខ្ទឹមជាដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋកម្ពុជាស្ទើរតែគ្រប់សម័យកាល ហើយដំណាំខ្ទឹមស្លឹកនេះ កំពុងមានទីផ្សារល្អសម្រាប់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ខណៈបច្ចុប្បន្ននេះ សមាជិកសហគមន៍កសិកម្មបៃតងគោកស្រុកបានពង្រីកការដាំដុះខ្ទឹមស្លឹក បានរហូតដល់ជាង៦០ហិកតា ដោយប្រមូលផលជាបណ្តើរៗហើយ។ លោកបន្តថា ខ្ទឹមស្លឹកប្រើពេលជាង១ខែអាចលក់ចេញបាន ។ លោកបន្តថា ក្នុង១ឆ្នាំប្រជាកសិករអាចដាំដំណាំនេះ បានចំនួន៤ទៅ៥ដង ហើយតម្លៃវិញលក់បានថ្លៃចាប់ពីខែសីហា

  • កម្ពុជា​ ទាក់ទាញ​គម្រោង​វិនិយោគ​ដែល​មាន​តម្លៃ​៣,៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល​១០​ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 16, 2022 Naren

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ៣,៥ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងខែមករា ដល់ខែតុលា ឆ្នាំ២០២២ កើនឡើង ១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់ AKP នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៦១ ក្នុងរយៈពេល ១០ខែឆ្នាំ២០២២នេះ កើនឡើង ១៥គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានចង្អុលបង្ហាញថាការវិនិយោគ វិស័យឧស្សាហកម្ម មានចំនួន ៤១,៥ភាគរយ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ មានចំនួន៥១ភាគរយ។ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

  • ក្រសួងកសិកម្ម ចាត់បញ្ជូនមន្ត្រី ចុះទៅពិនិត្យរកដំណោះស្រាយ ក្រោយធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 16, 2022 Naren

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ជាដំណោះស្រាយក្រសួងក៏បានសម្រេចចាត់បញ្ចូនអនុរដ្ឋលេខាធិការ ចំនួន២រូបគឺលោក ឃី កុសល និងលោក ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយក្នុងមូលដ្ឋានខេត្តទាំងពីរតែម្តង។ ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សាជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ។ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ

  • ចំនួនភ្ញៀវទេសចរបន្តហក់ឡើងជាង២លាន៧សែននាក់ ក្នុងសប្តាហ៍ទី២ខែវិច្ឆិកា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 16, 2022 Nuch

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពព័ត៌មានពីក្រសួងទេចរណ៍ បានឲ្យដឹងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។ ប្រភពដដែល បានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់ * ខេត្តកំពត ៦១១,៩៩១នាក់ * ខេត្តសៀមរាប ៣៤៥,១៥២នាក់ * ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់ *

  • អគ្គនាយកដ្ឋានពន្ធដារ  ណែនាំដល់ម្ចាស់សហគ្រាស ដាក់តាំង ឬព្យួរបង្ហាញឯកសារ បញ្ជាក់ការចុះបញ្ជីពន្ធដារដែលមានសុពលភាព នៅទីកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 15, 2022 Nuch

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពី ការដាក់តាំង ឬព្យួរបង្ហាញឯកសារបញ្ជាក់ការចុះបញ្ជីពន្ធដារ នៅទីកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ច ។ ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ មាត្រា ៧ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម និងប្រការ ៧ នៃប្រកាសលេខ ១៩៣ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ និងក្នុងគោលបំណងបញ្ជាក់អំពីសិទ្ធិនិងកាតព្វកិច្ចជាភ្នាក់ងារកាត់ទុក និង ប្រមូលអាករលើតម្លៃបន្ថែម

  • ក្រុមហ៊ុន Amazon នឹងបញ្ឈប់បុគ្គលិកប្រហែល ១០,០០០នាក់នៅក្នុងសប្តាហ៍នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 15, 2022 Naren

    អាមេរិក៖ ក្រុមហ៊ុនលក់ផលិតផលតាមបណ្តាញអ៊ីនធឺណិតដ៏ធំនៅលើពិភពលោកគឺក្រុមហ៊ុន Amazon គ្រោងនឹងបញ្ឈប់បុគ្គលិកប្រហែល ១០,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះ។ តាមគម្រោងគឺការបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើននេះនឹងត្រូ​វធ្វើឡើងនៅក្នុងសប្តាហ៍នេះ ពោលវាគឺជាការសម្រេចដ៏ឆាប់រហ័សបំផុតមួយពីសំណាក់ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន។ ប្រភពខាងលើបានបន្តថា បុគ្គលិករបស់ក្រុមហ៊ុន Amazon ដែលស្ថិតនៅក្នុងបញ្ជីនៃការបញ្ឈប់នោះគឺភាគច្រើនជាក្រុមបុគ្គលិកស្ថិតនៅក្នុងវិស័យសារជីវកម្មនិងបច្ចេកវិទ្យា។ គួរបញ្ជាក់ជូនថា ក្រុមបុគ្គលិកប្រហែល ១០,០០០នាក់ដែលគ្រោងនឹងត្រូវបញ្ឈប់ពីការងារនោះគឺមានចំនួនស្នើនឹង ៣%នៃបុគ្គលិកសរុបនៅក្នុងវិស័យសារជីវកម្មនិងបច្ចេកវិទ្យា ឬមានចំនួនតិចជាង ១% បើធៀបនឹងតួលេខបុគ្គលិកសរុបនៅជុំវិញពិភពលោកដែលមានចំនួនសរុបប្រហែល ១,៥លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

  • គម្រោងរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ ត្រូវបានអនុម័តឱ្យដំណើរការ អាចបង្កើតការងារបានជាង២០០០កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 15, 2022 Naren

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី០៤ ខែវិច្ឆិកាថា គម្រោងវិនិយោគចំនួន២បន្ថែមទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ១៤លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល ជារបស់ក្រុមហ៊ុនចំនួន២ផ្សេងគ្នា។ CDC បានចង្អុលបង្ហាញថា ក្រុមហ៊ុនទាំង២នឹងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ ប្រភពដដែលបាននិយាយថា គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន ២១២៨កន្លែង។ ខាងក្រោមនេះជាព័ត៌មានលម្អិត ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“NEW SHUI YAT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង