ព័ត៌មានចុងក្រោយ
  • រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកលេងកម្សាន្តជាង ៣០ម៉ឺននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 10, 2022 Nuch

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមម្លប់សន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាព និងការអនុវត្តតាមគោលនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យជំងឺកូវីដ-១៩មានការថមថយ កត្តានេះបានធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធសេរីការដើរហើរគ្រប់ទីកន្លែង ក៏ដូចគោរពប្រតិបត្តិនូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ដែលបុព្វបុរសដូនតា បានបដិបត្តិតរៀងមក ទៅតាមរដូវកាលនៃពិធីបុណ្យនីមួយៗ សំខាន់នោះក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប។ ក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាបប្រជាពលរដ្ឋបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភាបាលកម្ពុជា និង ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត លើការអភិវឌ្ឍន៍ខេត្តសៀមរាប នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក៏ដូចជាសោភណ្ឌភាពនៅតាមដងស្ទឹងប្រវត្តិសាស្ត្រ និង តំបន់រមណីយដ្ឋានអង្គរ ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ដែលបានធ្វើការទាក់ទាញនូវអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ

  • រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ​ និង​អកអំបុក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត៥០ម៉ឺននាក់ទៅកម្សាន្ដខេត្តព្រះសីហនុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 10, 2022 Khmernote

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ​ និង​អកអំបុក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ ចំនួន​៤៩៤.៩១៩នាក់​។ កំណើនភ្ញៀវទេសចរណ៍នេះ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាត ធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដា ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ រួមផ្សំនឹងការរៀបចំព្រឹត្តិការណ៍ ការតាំងពិព័រណ៌អន្តរជាតិ ការប្រគុំតន្ត្រី ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ៕

  • សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុនធ្វេីប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 10, 2022 Naren

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអ្នកវិនិយោគបរទេសកាន់តែច្រើន ជាពិសេសជនជាតិវៀតណាម មកបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យដែលមានសក្តានុពលខ្ពស់ ដូចជា កសិកម្មទំនើប កែច្នៃម្ហូបអាហារ និងឧស្សាហកម្មធុនស្រាល។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសសម្ដេចនិងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ សម្តេចបានឱ្យដឹងថា ក្នុងវិស័យពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២

  • ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដែលបានមកទស្សនានៅកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 10, 2022 Naren

    (ភ្នំពេញ)៖ នាពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ វេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាមឆ្នាំ២០២២នេះរៀបចំឡើងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)​ នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី ៨ ដល់ទី៩ ខែវិច្ឆិកា

  • នាយករដ្ឋមន្ត្រីចិន អះអាងពីការជួយដល់កម្ពុជាឱ្យកាន់តែមានវឌ្ឍនភាពថែមទៀត និងបានផ្តល់ជំនួយ ២០០លានយន់ដល់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 10, 2022 Khmernote

    រាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២– យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាន៍ អះអាងពីការបន្តជួយកម្ពុជាឱ្យកាន់តែមានវឌ្ឍនភាពថែមទៀត និងបានផ្តល់ជំនួយចំនួន ២០០លានយន់ដល់កម្ពុជាដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា និងបន្តជួយដល់វិស័យជាច្រើនទៀត។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបទ្វេភាគី របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឧត្ដម Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២

  • កម្ពុជា-ថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រា​ប់គម្រោង​លើកកម្រិ​តផ្លូវជាតិលេខ៦៧ ដែលមានទឹកប្រាក់ ៣០ លានដុល្លារអាម៉េរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 5, 2022 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា និងថៃ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោង​​​លើក​​​កម្រិតផ្លូវជាតិលេខ៦៧(សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣លានបាត ត្រូវនឹងប្រមាណ ៣០លានដុល្លារអាម៉េរិក នៅទីស្តី​ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ភាគីខាងរាជរដ្ឋា​ភិបាលកម្ពុជា តំណាងដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា​រដ្ឋលេ​ខា​ធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងភាគីខាងរាជរដ្ឋាភិបាលថៃ តំណាង​ដោយ​​​​​ឯក​ឧត្តម Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃ​​បណ្តាប្រទេសជិតខាង (NEDA)​។ ឯកឧត្តម Perames Vudthitornetiraks បានមានប្រសាសន៍ថា បច្ចុប្បន្ន NEDA

  • កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឯកភាពពង្រីកការហោះហើរត្រង់ក្នុងតំបន់ ដើម្បីជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 4, 2022 Naren

    (សៀមរាប)៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសជាសមាជិកអេកម៉ិក (ACMECS) បានជំរុញឱ្យមានតភ្ជាប់គោលដៅទេសចរណ៍រួមគ្នារវាងប្រទេសទាំង៥ក្នុងតំបន់ ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ពង្រីកការហោះហើរត្រង់ក្នុងតំបន់បន្ថែមទៀត។ ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានប្ដូរវេននៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ចៅផ្រាយ៉ា-មេគង្គ ហៅកាត់ថាអេកម៉ិក (ACMECS) នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។ កិច្ចប្រជុំអន្តរជាតិនេះដែរមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍កម្ពុជា ប្រតិភូឡាវដឹកនាំដោយលោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ ប្រតិភូមីយ៉ាន់ម៉ាដឹកនាំដោយលោក

  • សិប្បកម្មផលិតស្បែកជើង ដោយដៃច្នៃចេញពីស្បែកគោនៅស្រុកខ្សាច់កណ្ដាលកំពុងទទួលបានការគាំទ្រច្រើនពីអតិថិជន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 4, 2022 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សិប្បកម្មផលិតស្បែកជើងដោយដៃច្នៃចេញពីស្បែកគោនៅស្រុកខ្សាច់កណ្ដាល កំពុងមានទីផ្សារល្អ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បនុ្នការកែឆ្នៃស្បែកជើងដោយដៃមិនសូវមានអ្នកផលិត ។ លោកស្រី ហួន ផល្លី ម្ចាស់អាជីវកម្មផលិតស្បែកជើង ស្ថិតនៅក្នុងភូមិ ព្រែកក្របៅទី៣ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រី បានចាប់របរផលិតស្បែកជើងនេះ អស់រយៈពេលជាង៩ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្មង់ ដល់ផ្ទះតែម្តង ។ លោកស្រីបន្តថា សម្រាប់ស្បែកជើងផលិតដោយដៃនេះ គឺផ្ដោតលើការយកស្បែកគោ និងស្បែកជ្រូកមកផលិត និងបានសម្រិតសម្រាំងយកគុណភាពជាចម្បង។ លោកស្រីបានបន្ថែមថា មូលហេតុដែលលោកស្រីចាប់យករបរនេះ