- សេដ្ឋកិច្ចសេដ្ឋកិច្ច December 2, 2022 Naren
(ភំ្នពេញ)៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបឯកឧត្តម Mohamad S SH S Alhajri ឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជុំវិញយន្តការក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរជូនចំពោះឯកឧត្តមឯកអគ្គរាជទូត ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតកូវ៉ែតប្រចាំកម្ពុជា និងថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មការទូតដ៏មានអត្ថន័យ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កម្ពុជានិងកូវ៉ែតនឹងមានលទ្ធភាពបន្តពង្រីក
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 1, 2022 Naren
(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។ សមិទ្ធិផលទាំងអស់នេះបានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។ សូមរំលឹកថា ក្រុមហ៊ុនផលិតរថយន្ដជប៉ុនតូយ៉ូតា នឹងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១៥០នាក់៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 30, 2022 Naren
(ភ្នំពេញ)៖ ក្នុងឱកាសដែលលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលាឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្ដម ថោង ខុន ស្នើទៅកាន់លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយ ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរមកកាន់កម្ពុជាតាំងពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង នាចុងឆ្នាំ២០១៩។ ឯកឧត្ដមរដ្ឋមន្ត្រីបានថា បច្ចុប្បន្នជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសមួយចំនួន ដូចជាប្រទេសថៃ វៀតណាមជាដើម ដូច្នេះលោកចង់ឱ្យជប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរ។ ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានឯកភាពចំពោះលោករដ្ឋមន្ត្រី ថោង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 30, 2022 Naren
(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ (មករា-តុលា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ពាន់ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ហើយ ភ្ញៀវទេសចរអន្តរជាតិមកតាម៖ ផ្លូវអាកាស ៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ, ផ្លូវគោក ១,០០៥,៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ និង ផ្លូវទឹក ១០,៤៨៧នាក់ កើនឡើង៥២៤,២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។ ចំណែក ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖ ១. ថៃ ៥៩០,៩៨៤នាក់ ២. វៀតណាម ៣៤១,៩៥៣នាក់ ៣. ចិន ៧៥,៩១៥នាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 29, 2022 Nuch
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងកម្មពិធីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations)នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានមានឆន្ទៈ ក៏ដូចជាប្តេជ្ញាចិត្ត ចូលរួមកាត់បន្ថយពីការបំពុលបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តដើរដោយថាមពលប្រេងឥន្ធនៈ ហើយងាកមកប្រើប្រាស់យានយន្តអគ្គិសនីវិញ យ៉ាងតិចក៏ឱ្យមានអ្នកប្រើប្រាស់រថយន្តអគ្គិសនី ៤០ ភាគរយ និងម៉ូតូ ៧០ភាគរយ នៅឆ្នាំ ២០៥០
- អាជីវកម្មអាជីវកម្ម November 29, 2022 Naren
(ភ្នំពេញ)៖ តាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។ ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “ONEPLUS NEW MATERIAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 28, 2022 Nuch
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការតឹងទារបំណុលពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោក-លោកស្រី នាយកសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ឱ្យបានជ្រាបថា៖ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថាសហគ្រាស ភាគច្រើនបានចូលខ្លួនមកធ្វើការទូទាត់បំណុលពន្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទេ បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញ សហគ្រសទាំងនោះជាច្រើនលើកច្រើនសាឱ្យមកធ្វើការទូទាត់បំណុលពន្ធក៏ដោយ។ អនុលោមតាមមាត្រា ១០៩ មាត្រា ១១១ មាត្រា ១១៣ មាត្រា ១១៤ មាត្រា ១១៥ មាត្រា
- អាជីវកម្មអាជីវកម្ម November 28, 2022 Naren
(អាមេរិក)៖ អ្នកទិញទំនិញនៅសហរដ្ឋអាមេរិកបានចំណាយប្រាក់ ៩.១២ពាន់លានដុល្លារទិញទំនិញលើអ៊ីនធឺណិត ក្នុងថ្ងៃ Black Friday នេះ របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកប្រើប្រាស់បានទប់ទល់នឹងការធ្លាក់ចុះនៃអតិផរណាខ្ពស់ និងបានចាប់យកការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ការបញ្ជាទិញលើអ៊ីនធឺណិតបានកើនឡើង ២.៣ភាគរយនៅថ្ងៃ Black Friday។ អ្នកប្រើប្រាស់ត្រូវបានគេរំពឹងថានឹងសម្រុកទៅទិញទំនិញនៅហាង បន្ទាប់ពីជំងឺរាតត្បាតរាតត្បាតបានដាក់សម្ពាធលើការទិញទំនិញនៅក្នុងហាងក្នុងរយៈពេល ២ឆ្នាំមុន ប៉ុន្តែព្រឹកថ្ងៃ Black Friday បានឃើញហាងទាក់ទាញចរាចរណ៍តិចជាងធម្មតាដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមផ្នែកខ្លះនៃប្រទេស។ ជនជាតិអាមេរិកបានងាកមកប្រើស្មាតហ្វូនដើម្បីធ្វើការទិញថ្ងៃឈប់សម្រាករបស់ពួកគេ ដោយទិន្នន័យពី Adobe បង្ហាញពីការទិញទំនិញតាមទូរស័ព្ទតំណាងឱ្យ ៣៨ភាគរយនៃការលក់ឌីជីថល Black Friday ទាំងអស់៕










