ព័ត៌មានចុងក្រោយ
  • កម្ពុជា និងសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើឥណទានសម្បទាន ដែលមានទឹកប្រាក់ជិត ២ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 9, 2022 Khmernote

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០០ លានដុល្លារអាម៉េរិក របស់សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកសារនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

  • អាកាសចរណ៍ Air Asia នឹងបង្កើតក្រុមហ៊ុននៅកម្ពុជា គ្រោងចាប់ផ្តើមដំណើរការជើងហោះហើរក្នុងឆ្នាំ២០២៣ ខាងមុខនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 9, 2022 Nuch

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួប ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរ Air Asia លើការបង្កើតក្រុមហ៊ុនអាកាសចរ Air Asia នៅកម្ពុជា អោយឈ្មោះថា Air Asia Cambodia ដែលនឹងធ្វើពិធីចុះហត្ថលេខា និងប្រកាសជាផ្លូវការនាស្អែកនេះ។ កម្ពុជាជាប្រទេសទី៥ក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការរបស់ក្រុមហ៊ុន Air Asia ហើយក្រុមហ៊ុនគ្រោងចាប់ផ្តើមដំណើរការជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ២០២៣

  • ប៊ូសស្ត្រង(BOOSTRONG) នឹងអញ្ជើញកំពូលកីឡាករបាល់ទាត់ Ronaldo និង Messi មកស្រុកខ្មែរ? Boostrong
    Boostrong
    Boostrong December 9, 2022 Naren

    ការប្រកួត World Cup ២០២២ នៅប្រទេសកាតាលើកនេះ ជាវត្តមានចុងក្រោយក្នុងឆាកជីវិតរបស់កីឡាករអាហ្សង់ទីន Lionel Messi មានអាយុ ៣៥ឆ្នាំ និងកីឡាករព័រទុយហ្គាល់ Cristiano Ronaldo វ័យ៣៧ឆ្នាំ។ ទោះជា Ronaldo និង Messi ជាកីឡាករដ៏អស្ចារ្យបំផុតធ្លាប់ឈ្នះពានធំៗជាច្រើនក្តី ប៉ុន្តែពួកគេនៅមិនទាន់បានលើកពាន World Cup ម្ដងឡើយក្នុងឆាកជីវិតពួកគាត់។ ក្រុមហ៊ុនភេសជ្ជៈ BOOSTRONG បានបង្ហាញពីគោលបំណងដ៏ធំមួយ គឺប្រសិនបើ ប្រទេសអាហ្សង់ទីន ឬ ព័រទុយហ្គាល់បានលើកពាន WORLD CUP លើកនេះ ក្រុមហ៊ុនBOOSTRONGនឹងអញ្ជើញក្រុម

  • ADB អនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារអាមេរិក ជួយដល់វិស័យជលផលសមុទ្ររបស់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 8, 2022 Naren

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជាប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) របស់វា។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence

  • អភិបាលខេត្តក្រចេះ ស្នើឱ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីជំរុញដល់ក្រុមហ៊ុន និងវិនិយោគិនមកវិនិយោគលើវិស័យកសិកម្មនៅខេត្តក្រចេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ December 8, 2022 Naren

    (ក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាន អនុញ្ញាតឱ្យឯកឧត្តម សូដៀម៉ាន ហាសែន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមនិងសហការី អញ្ជើញចូលជួបសំដែងការគួរសម បង្កើនកិច្ចសហប្រតិបត្តិការ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត កៀរគរដល់ក្រុមហ៊ុន និងវិនិយោគិននៃសាធារណ រដ្ឋឥណ្ឌូនេស៊ី ចូលមកធ្វើការវិនិយោគលើវិស័យកសិកម្ម និងវិស័យដទៃទៀតនៅកម្ពុជា ពិសេសនៅក្នុងខេត្តក្រចេះ ហើយក៏សូមស្វាគមន៍ និងសហការដោយក្តីរីករាយ ចំពោះបណ្តាក្រុមហ៊ុន

  • ក្រុមហ៊ុន Apple មានគម្រោងប្តូរទីតាំងដំឡើងទូរស័ព្ទពីប្រទេសចិនទៅកាន់ប្រទេសថៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 7, 2022 Khmernote

    ថៃ៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកគឺក្រុមហ៊ុន Apple ត្រូវបានបណ្តាញសារព័ត៌មាន The Thaiger រាយការណ៍ថា គ្រោងនឹងធ្វើការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន ដោយដកចេញពីប្រទេសចិន និងយកទៅដាក់នៅក្នុងប្រទេសថៃវិញម្តង។ គម្រោងផ្លាស់ប្តូរដ៏ធំមួយនេះបានកើតមានឡើងក្រោយចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនហាក់កំពុងមានបញ្ហារាំងស្ទះយ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុនមិនទាចទទួលបានផលិតផលស្របតាមការកំណត់ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារនោះទេ។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុន Apple មានទីតាំងដំឡើងទូរស័ព្ទ iPhone នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីមានដូចជា ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសវៀតណាម។ យ៉ាងណាក្តី ចំពោះទីតាំងដំឡើងទូរស័ព្ទ iPhone នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង ក៏ព្រោះថាអាជ្ញាធរចិននៅតែបន្តអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត ពោលគឺសម្រេចបិទខ្ទប់ទីក្រុងនិងតំបន់ជាច្រើនជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានទីតាំងដែលជាប្រភពដ៏ធំបំផុតសម្រាប់ដំឡើងទូរស័ព្ទ iPhone ផងដែរ។ សូមបញ្ជាក់ផងដែរថា វិធានការដ៏តឹងរឹងរបស់អាជ្ញាធរបានជំរុញឲ្យបុគ្គលិករបស់ក្រុមហ៊ុន Foxconn Technology

  • របាយការណ៍ WORLD BANK៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ប៉ុន្តែអាចនៅជួបឧបសគ្គច្រើនទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 7, 2022 Naren

    (ភ្នំពេញ)៖ របាយការណ៍របស់ធនាគារពិភពលោក worldbank ចេញផ្សាយនៅថ្ងៃនេះ និយាយ​ថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ប៉ុន្តែអាចនៅជួបឧបសគ្គច្រើនទៀត។ ​​នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ​២០២២ ធនាគារពិភពលោក​ព្យាករថា កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុង​ឆ្នាំ២០២២ ក្នុងនោះ​ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមាន​សន្ទុះ​កើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សា​បាន​ភាពស្វិតស្វាញ​របស់​ខ្លួន​។ វិស័យសេវាកម្ម ជាពិសេសផ្នែក​ធ្វើដំណើរនិងទេសចរណ៍ មានដំណើរការ​បានល្អក្រោយពេលរដ្ឋា​ភិបាល​ដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុងឆ្នាំ២០២១ ហើយចំនួន​សរុបនៃការមកដល់របស់​ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់ធុរកិច្ច​និង​អ្នកប្រើប្រាស់បានកើនឡើង អម​ដោយ​ការ​កើនឡើងនៃការវិនិយោគក្នុងប្រទេស​ និងពីក្រៅប្រទេសផងដែរ។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើន ៥,២ភាគរយនៅឆ្នាំ២០២៣ ព្រោះថា​កំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់មានកំណើនលឿនជាងនេះ

  • ក្នុងឆ្នាំ ២០២២ នេះ មហាសេដ្ឋីនៅជុំវិញពិភពលោកបានខាតបង់ប្រាក់សរុបជាង ១,៤ ទ្រីលានដុល្លារ ខណៈលោក Mark Zuckerberg ជាអ្នកបាត់បង់ប្រាក់ចំណូលច្រើនជាងគេ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ December 7, 2022 Naren

    នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិភពលោកទាំងមូលហាក់មានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ដែលបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទូទៅ និងការធ្វើពាណិជ្ជកម្មខ្នាតធំនៅក្នុងវិស័យជាច្រើននៅជុំវិញពិភពលោក។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ​ ទី៧ ខែធ្នូនេះបានឲ្យដឹងថា គិតត្រឹមតែនៅក្នុងឆ្នាំ ២០២២ នេះ មហាសេដ្ឋីចំនួន ៥០០នាក់នៅលើពិភពលោកបានខាតបង់ប្រាក់ចំណូលអស់ជាច្រើន ហើយគិតជាសរុបរួមទឹកប្រាក់ដែលបានបាត់បង់នោះមានចំនួនប្រមាណជា ១,៤ ទ្រីលានដុល្លារឯណោះ។ នៅក្នុងចំណោមមហាសេដ្ឋីទាំងអស់នោះគេកត់សម្គាល់ថា មហាសេដ្ឋីដែលបានខាតបង់ប្រាក់ច្រើនជាងគេមានចំនួន ១០រូប ដូចខាងក្រោមនេះ៖ ១០៖ លោក Bill Gates អគ្គនាយកក្រុមហ៊ុន Microsoft បានខាតបង់ចំនួន ២៧,៣ ពាន់លានដុល្លារ។ ៩៖ លោកស្រី Françoise Bettencourt Meyers