ព័ត៌មានចុងក្រោយ
  • ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យស្ថានភាពការប្រមូលទិញ និងកិនស្រូវតាមរោងម៉ាស៊ីនកិនស្រូវតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 13, 2022 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ក្រុមការងារចុះពិនិត្យតាមដានស្ថានភាពការប្រមូលទិញស្រូវ និងកិនអង្ករនៅតាមរោងម៉ាស៊ីនចំនួន២៩ ក្នុងខេត្តចំនួន៥ រួមមានពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ការចុះពិនិត្យស្ថានភាពការប្រមូលទិញស្រូវ និងកិនអង្ករនៅតាមរោងម៉ាស៊ីន ក្នុងខេត្តសក្តានុពលនេះចាប់ផ្តើមចាប់តាំងពីថ្ងៃទី ៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ក្នុងពេលជួបជាមួយនឹងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំង អស់ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករឲ្យអស់តាមលទ្ធភាព និងតំលៃសមស្របតាមទីផ្សារផងដែរ។ ឯកឧត្តមបណ្ឌិត

  • វៀតណាម រកចំណូលបាន ៣៦១លានដុល្លារអាមេរិក ពីការនាំចេញសាច់ និងស៊ុតមាន់ទៅកាន់ប្រទេសចំនួន២៦ នៅទូទាំងពិភពលោក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 12, 2022 Naren

    (ហាណូយ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានរាយការណ៍ថា រហូតមកដល់ពេលនេះ វៀតណាមរកចំណូលបាន ៣៦១ លានដុល្លារអាមេរិក ពីការនាំចេញ សាច់ និងស៊ុតមាន់ទៅកាន់ប្រទេសចំនួន ២៦ នៅទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ យោងតាមក្រសួង ប្រទេសនេះបានចំណាយប្រាក់ជាង៣ពាន់លានដុល្លារលើការនាំចូលផលិតផលបសុសត្វ បើទោះជាមានការ ផ្គត់ផ្គង់ក្នុងស្រុក ច្រើនក៏ដោយ។ វៀតណាមផលិតផលិតផលបសុសត្វប្រហែល ៦.៥លានតោន និង ស៊ុតមាន់ ១៧ពាន់លាន ក្នុងមួយឆ្នាំ ដែលភាគច្រើនសម្រាប់ប្រើប្រាស់ក្នុងស្រុក។ក្នុងរយៈពេលវែង ក្រសួង និងវិស័យនានាចាំបាច់ត្រូវវាយតម្លៃបណ្តាញចែកចាយ ដើម្បីធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់

  • រយៈពេល៣ថ្ងៃ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេចរណ៍ និងប្រជាពលរដ្ឋមកកម្សាន្តជាង ៧១ម៉ឺននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 12, 2022 Nuch

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាឆ្នាំនេះ មានរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយមានមានភ្ញៀវទេចរណ៍ និងប្រជាពលរដ្ឋមកកម្សាន្តសរុបចំនួន ៧១២,៦១៤ នាក់ ។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ អមជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រនេះ មានព្រឹត្តិការណ៍ជា ច្រើន ដូចជាការប្រកួតកីឡា ការបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន ដែលសម្តែងដោយតារាល្បីៗ បន្ថែមពីលើនោះ ក៏មាន ការតាំងពិព័រណ៍ផលិតប្រើប្រាស់ ម្ហូបអាហារ ភេសជ្ជៈ

  • គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ” និង “គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម)” គ្រោងនឹងប្រកាសបើកការដ្ឋាននាដើមខែមករា ឆ្នាំ២០២៣ ខាងមុខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និង គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម

  • រយៈពេល២ថ្ងៃ ភ្ញៀវ ៤៦ម៉ឺននាក់ចូលទស្សនាបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 12, 2022 Nuch

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២២ នៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ៤៦ម៉ឺននាក់។ ពិធីបុណ្យបើកជាផ្លូវការត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី១០ ខែធ្នូយប់មិញ រួមជាមួយការថ្លែងសុន្ទរកថារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយផ្ដោតលើចំណុចជាច្រើនប្រការ ការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៉ី ថៃ វៀតណាមជាដើម) ការសម្ដែងរបាំ និងសិល្បចម្រៀងប្រពៃណីជាដើម។

  • សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជារំពឹងថាអាចទទួលភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាន​នាក់ ក្នុងឆ្នាំ ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់រហូតដល់ឆ្នាំ ២០២៦ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 10, 2022 Nuch

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ថ្លែងថា ដើម្បីជំរុញការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបាន​អនុម័តដាក់​ឱ្យប្រើប្រាស់នូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២១ ដោយក្នុងនោះ ទេស​ចរណ៍​ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៤ រួមមាន ទេសចរណ៍វប្បធម៌ទេស​ចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ។ ទន្ទឹមនេះ ឈរលើមូលដ្ឋានទាំងអស់នេះ យើង​រំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១

  • ក្រសួងទេសចរណ៍៖ ភ្ញៀវនៅតែមកកម្សាន្តបុណ្យសមុទ្រ ដោយមិនព្រួយរឿងស្នាក់នៅ ខណៈក្នុងក្រុងមានបន្ទប់ស្នាក់នៅជាង ៩០០០បន្ទប់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 9, 2022 Nuch

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេចរណ៍ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គិតមកដល់ពេលនេះ សេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើន ដើម្បីត្រៀមមកកម្សាន្ត នាឱកាសបុណ្យសមុទ្រ ប៉ុន្តែមិនទាន់ខ្វះកន្លែងស្នាក់នៅទេសចរណ៍នៅឡើយទេ ខណៈក្នុងក្រុងព្រះសីហនុមានបន្ទប់ស្នាក់ នៅសរុបដល់ទៅជាង ៩០០០បន្ទប់ឯណោះ។ នាពេលចាប់ផ្ដើមបុណ្យសមុទ្រនេះដែរ ឯកឧត្ដម គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារ ក្រសួងទេសចរណ៍ បានលើកឡើងថា «បើតាមរបាយការណ៍គិតមកដល់ពេលនេះ នៅមិនទាន់ឈានដល់ការខ្វះបន្ទប់ សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ១០០%ហើយ តែជាធម្មតាការធ្វើសេវាកម្មជូនភ្ញៀវស្នាក់នៅ គឺមិនដែលលក់បន្ទប់ក្នុងទីតាំងទាល់តែអស់នោះទេ តែងតែមានត្រៀមសម្រាប់ភ្ញៀវក្នុងករណីមានបញ្ហាណាមួយ»។ ឯកឧត្ដម គឹម សេរីរដ្ឋ

  • ថៃ ​នឹង​វ៉ាដាច់ ​វៀតណាម ​ក្នុង​នាម​ជា​ប្រទេស​នាំ​ចេញ​អង្ករ​លេខ​២​របស់​ពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 9, 2022 Naren

    (បាងកក)៖ យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃកំពុងឆ្ពោះទៅរកការវ៉ាដាច់ប្រទេសវៀតណាមជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកនៅឆ្នាំនេះ។ TREA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាឈរលើកំពូលតារាងអ្នកនាំចេញអង្ករក្នុងរយៈពេល ១០ខែដំបូងជាមួយនឹង ១៧.០៦លានតោន ខណៈដែលប្រទេសថៃស្ថិតនៅលំដាប់ទីពីរដែលមានចំនួន ៦.០២លានតោន។ ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញលេខ២ របស់ពិភពលោកកាលពីឆ្នាំមុន ត្រូវបានរុញទៅលេខ ៣ ដែលមានចំនួន ៦.០២ លានតោន។ ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី៤ និងទី៥ ដែលមានចំនួន ៣,៤ និង ១,៩លានតោន រៀងគ្នា។ TREA មានទំនុកចិត្តថា ការនាំចេញអង្ករសរុបរបស់ប្រទេសថៃនៅឆ្នាំនេះនឹងឈានដល់គោលដៅចំនួន ៧.៥លានតោន ដែលខ្ពស់ជាងការនាំចេញសរុបកាលពីឆ្នាំមុនដែលមានចំនួន