វៀតណាម រកចំណូលបាន ៣៦១លានដុល្លារអាមេរិក ពីការនាំចេញសាច់ និងស៊ុតមាន់ទៅកាន់ប្រទេសចំនួន២៦ នៅទូទាំងពិភពលោក
អាជីវកម្ម December 12, 2022 Naren

(ហាណូយ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានរាយការណ៍ថា រហូតមកដល់ពេលនេះ វៀតណាមរកចំណូលបាន ៣៦១ លានដុល្លារអាមេរិក ពីការនាំចេញ សាច់ និងស៊ុតមាន់ទៅកាន់ប្រទេសចំនួន ២៦ នៅទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

យោងតាមក្រសួង ប្រទេសនេះបានចំណាយប្រាក់ជាង៣ពាន់លានដុល្លារលើការនាំចូលផលិតផលបសុសត្វ បើទោះជាមានការ ផ្គត់ផ្គង់ក្នុងស្រុក ច្រើនក៏ដោយ។ វៀតណាមផលិតផលិតផលបសុសត្វប្រហែល ៦.៥លានតោន និង ស៊ុតមាន់ ១៧ពាន់លាន ក្នុងមួយឆ្នាំ ដែលភាគច្រើនសម្រាប់ប្រើប្រាស់ក្នុងស្រុក។ក្នុងរយៈពេលវែង ក្រសួង និងវិស័យនានាចាំបាច់ត្រូវវាយតម្លៃបណ្តាញចែកចាយ ដើម្បីធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងអ្នកបង្កាត់ពូជ៕

ប្រភព៖ vietnamplus