ព័ត៌មានចុងក្រោយ
  • MacBooks របស់ Apple គ្រោងនឹងផលិតនៅប្រទេសវៀតណាម នាឆ្នាំក្រោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 20, 2022 Naren

    (វៀតណាម)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vnexpress បានឱ្យដឹងថា MacBooks របស់ Apple គ្រោងនឹងផលិតនៅប្រទេសវៀតណាមចាប់ពីឆ្នាំក្រោយនេះ។ ប្រភពបានប្រាប់ Nikkei Asia ថា Apple បានទាញយកក្រុមហ៊ុនផ្គត់ផ្គង់កំពូលរបស់ខ្លួនគឺ Foxconn របស់តៃវ៉ាន់ ដើម្បីចាប់ផ្តើមផលិតកុំព្យូទ័រយួរដៃនៅក្នុងប្រទេសវៀតណាមនៅដើមខែឧសភា។ សារព័ត៌មានជប៉ុនបានរាយការណ៍មុននេះថា ក្រុមហ៊ុនបាននឹងកំពុងធ្វើការលើផែនការផ្លាស់ប្តូរការផលិត MacBook មួយចំនួនទៅកាន់ប្រទេសវៀតណាមអស់រយៈពេលជិត២ឆ្នាំមកហើយ ហើយបានបង្កើតខ្សែសង្វាក់ផលិតកម្មសាកល្បងនៅក្នុងប្រទេសនេះ។ ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់មួយ កាលពីខែសីហា បានជួលដីទំហំ ៥០.៥ហិកតានៅក្នុងខេត្ត Bac Giang ភាគខាងជើងវៀតណាម ហើយគ្រោងនឹងសាងសង់រោងចក្រ តម្លៃ៣០០លានដុល្លារ នៅទីនោះ

  • កម្ពុជា​ រកចំណូលបាន ៤៦៥​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ ​ក្នុង​រយៈពេល១១​ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 20, 2022 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជារកចំណូលបាន ៤៦៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃចន្ទ។ ប្រភពបានឱ្យដឹងថា កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣២២,៥៨៦តោន ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ បានកើនឡើងចំនួន ៩,១៣៩តោន ស្មើនឹង១៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ឯកឧត្ដម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ថ្លែង​ក្នុង​របាយការណ៍ថា «តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ថ្លៃ ១,២៣១ដុល្លារ ក្នុងមួយតោន

  • គម្រោងរោងចក្រ៤កន្លែងផ្សេងទៀតនៅភ្នំពេញ តាកែវ និងកំពង់ចាម ទុនវិនិយោគជិត២២លានដុល្លារ នឹងបង្កើតឱកាសការងាររហូតដល់ទៅជាង៦០០០កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 20, 2022 Naren

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈថា គម្រោងវិនិយោគ៤កន្លែងទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ២១,៩លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងខេត្តតាកែវ រាជធានីភ្នំពេញ និងកំពង់ចាម ជារោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតស្បែកជើង រោងចក្រផលិតឆត្រ អាវភ្លៀង គម្រោងដែលបានអនុម័តថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន៦,៣៨០កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក

  • ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 20, 2022 Naren

    បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការ នាខែតុលា ឆ្នាំ២០២២ កន្លងទៅ, កាលពីពេលថ្មីៗនេះ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន ដោយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានការបញ្ជាទិញរហូតដល់ជាង ១៨តោន។ តាមរយៈការបញ្ជាក់របស់ លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai Grandfruit Import & Export Co., Ltd. បានបញ្ជាក់ថា ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ

  • ទំហំពាណិជ្ជកម្មកម្ពុជា និងចិនសម្រេចបាន ៥.៩ពាន់លានដុល្លារ កើនឡើង១៩.៧% ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 19, 2022 Nuch

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ក្នុងរយៈពេល៦ខែឆ្នាំនេះ មានទំហំជាង២៧ពាន់លានដុល្លារ កើនឡើង២០.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លែងក្នុងពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៣ និងពិធីជប់លៀងមិត្តភាព ដែលរៀបចំដោយសភាពាណិជ្ជកម្មចិនជាំងស៊ូនៅកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែធ្នូនេះ នៅសណ្ឋាគារហួង សាន រាជធានីភ្នំពេញ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា ពិធីជប់លៀងមិត្តភាពដ៏មហោឡារិកនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយរបស់សភាពាណិជ្ជកម្មចិនជាំងស៊ូនៅកម្ពុជា ហើយក៏ជាឱកាសដ៏ល្អមួយដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយមិត្តភក្តិនៅកម្ពុជារបស់យើង។ ឯកឧត្តមបន្តថា ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន

  • ប្រទេសឡាវ រកចំណូលបានជាង ១,៧៦ប៊ីលានដុល្លារ ពីការ​នាំ​ចេញថាមពល​អគ្គិសនី នៅឆ្នាំ២០២២ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 19, 2022 Naren

    (វៀងចន្ទន៍)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ឡាវបានរាយការណ៍ថា ប្រទេសឡាវរកចំណូលបានជាង ១,៧៦ប៊ីលានដុល្លារពីការនាំចេញអគ្គិសនីក្នុងឆ្នាំ២០២២ កើនឡើង៧.៥%ធៀបនឹងឆ្នាំមុន។ សម្រាប់ឆ្នាំ២០២៣ រដ្ឋាភិបាលឡាវ បានកំណត់គោលដៅនៃការបង្កើតថាមពលឱ្យបានយ៉ាងហោចណាស់ ៥១,១៣៤លានគីឡូវ៉ាត់ម៉ោង ដែលមានតម្លៃស្មើនឹងជាង ៤១,៣២ទ្រីលាន LAK (២,៤ប៊ីលានដុល្លារអាម៉េរិក) កើនឡើង ៧១,៧៧% ពីឆ្នាំនេះ។ ប្រភពបានឱ្យដឹងថា ប្រទេសឡាវកំពុងធ្វើពាណិជ្ជកម្មអគ្គិសនីជាមួយប្រទេសថៃ វៀតណាម កម្ពុជា សិង្ហបុរី និងចិន។ រដ្ឋាភិបាលរបស់ខ្លួនគ្រោងនឹងបន្តការចរចា និងលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីផ្លាស់ប្តូរអគ្គិសនីតាមរយៈប្រព័ន្ធបណ្តាញមួយទៅបណ្តាញ ដើម្បីជួយដោះស្រាយការខ្វះខាតអគ្គិសនីក្នុងរដូវប្រាំង និងស្តុកថាមពលបន្ថែមនៅរដូវវស្សា។ បច្ចុប្បន្នឡាវមានរោងចក្រថាមពលចំនួន៩០ នៅទូទាំងប្រទេសដែលមានសមត្ថភាពផលិតថាមពលសរុបបាន ១១ ០០០មេហ្កាវ៉ាត់ វារីអគ្គិសនីចំនួន៧៧កន្លែង ថាមពលពន្លឺព្រះអាទិត្យចំនួន៨កន្លែង និងរោងចក្រថាមពលជីវម៉ាស់ចំនួន៤

  • លោក Elon Musk បានលក់ភាគហ៊ុន Tesla មួយចំនួនរបស់គាត់ នៅក្នុងតម្លៃជិត ៣.៦ ពាន់លានដុល្លារ ក្រោយខាតបង់ខ្លាំងជាមួយនឹង Twitter អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 16, 2022 Naren

    មហាសេដ្ឋីលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុន Tesla មួយចំនួន នៅក្នុងតម្លៃ ៣.៥៨ ពាន់លានដុល្លារក្នុងសប្តាហ៍នេះ។ ឯកសារមួយនៅគណៈកម្មការមូលបត្រអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា នាយកប្រតិបត្តិ Tesla រូបនេះ បានលក់ភាគហ៊ុនចំនួន ២២ លាន ភាគហ៊ុន ដែលគាត់មានជាមួយក្រុមហ៊ុនរថយន្តអគ្គីសនីមួយនេះ នៅចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ។ លោក Musk ទទួលបានប្រាក់កម្ចីចំនួន ១៣ ពាន់លានដុល្លារពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់កញ្ចប់លុយ ៤៤ ពាន់លានដុល្លារ ដែលបានចំណាយដើម្បីទិញក្រុមហ៊ុន Twitter នៅក្នុងខែតុលា។ ជាក់ស្តែងម្ចាស់ថ្មីរបស់

  • គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសាធារណការ លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងផ្លាកលេខពិសេស ទទួលបានចំណូលសរុបជាង ៨៥លានដុល្លារអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 16, 2022 Nuch

    ទីស្ដីការក្រសួង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មការអន្តរ ក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការទាំងពីរផងដែរ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និង រៀបចំការលក់ ឬដេញថ្លៃ