ព័ត៌មានចុងក្រោយ
  • កម្ពុជា ស្នើឱ្យមានការបើកជើងហោះហើរត្រង់ ពីទីក្រុងតូក្យូ មកទីក្រុងភ្នំពេញ ឡើងវិញ ខណៈជប៉ុន បានបើកជាមួយ ថៃ វៀតណាម រួចហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 30, 2022 Naren

    (ភ្នំពេញ)៖ ក្នុងឱកាសដែលលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលាឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្ដម ថោង ខុន ស្នើទៅកាន់លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយ ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរមកកាន់កម្ពុជាតាំងពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង នាចុងឆ្នាំ២០១៩។ ឯកឧត្ដមរដ្ឋមន្ត្រីបានថា បច្ចុប្បន្នជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសមួយចំនួន ដូចជាប្រទេសថៃ វៀតណាមជាដើម ដូច្នេះលោកចង់ឱ្យជប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរ។ ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានឯកភាពចំពោះលោករដ្ឋមន្ត្រី ថោង

  • រយៈពេល១០ខែឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាកម្ពុជា មានជាង១លាន៥៧ម៉ឺននាក់ ដោយក្នុងនោះទេសចរថៃមានចំនួនច្រើនជាងគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 30, 2022 Naren

    (ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ (មករា-តុលា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ពាន់ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ហើយ ភ្ញៀវទេសចរអន្តរជាតិមកតាម៖ ផ្លូវអាកាស ៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ, ផ្លូវគោក ១,០០៥,៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ និង ផ្លូវទឹក ១០,៤៨៧នាក់ កើនឡើង៥២៤,២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។ ចំណែក ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖ ១. ថៃ ៥៩០,៩៨៤នាក់ ២. វៀតណាម ៣៤១,៩៥៣នាក់ ៣. ចិន ៧៥,៩១៥នាក់

  • តាមគម្រោងនៅឆ្នាំក្រោយនេះ មានក្រុមហ៊ុនឯកជនចំនួន ០២នឹងដាក់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីសាធារណៈចំនួនលើសពី ២០០កន្លែងនៅទូទាំងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 29, 2022 Nuch

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងកម្មពិធីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations)នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានមានឆន្ទៈ ក៏ដូចជាប្តេជ្ញាចិត្ត ចូលរួមកាត់បន្ថយពីការបំពុលបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តដើរដោយថាមពលប្រេងឥន្ធនៈ ហើយងាកមកប្រើប្រាស់យានយន្តអគ្គិសនីវិញ យ៉ាងតិចក៏ឱ្យមានអ្នកប្រើប្រាស់រថយន្តអគ្គិសនី ៤០ ភាគរយ និងម៉ូតូ ៧០ភាគរយ នៅឆ្នាំ ២០៥០

  • សណ្ឋាគារផ្កាយ៥ តម្លៃជាង ១៦០លានដុល្លារ មួយទៀតហើយ នឹងលេចឡើងនៅក្រុងព្រះសីហនុ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 29, 2022 Naren

    (ភ្នំពេញ)៖ តាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។ ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “ONEPLUS NEW MATERIAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក

  • អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឱ្យសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ រួសរាន់មកទូទាត់បំណុលឱ្យបានមុនដំណាច់ឆ្នាំ២០២២នេះ ជាកំហិត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 28, 2022 Nuch

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការតឹងទារបំណុលពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោក-លោកស្រី នាយកសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ឱ្យបានជ្រាបថា៖ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថាសហគ្រាស ភាគច្រើនបានចូលខ្លួនមកធ្វើការទូទាត់បំណុលពន្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទេ បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញ សហគ្រសទាំងនោះជាច្រើនលើកច្រើនសាឱ្យមកធ្វើការទូទាត់បំណុលពន្ធក៏ដោយ។ អនុលោមតាមមាត្រា ១០៩ មាត្រា ១១១ មាត្រា ១១៣ មាត្រា ១១៤ មាត្រា ១១៥ មាត្រា

  • Black Friday នៅអាមេរិក លក់បានដល់ទៅ ៩ពាន់លានដុល្លារ បើទោះបីជាអតិផរណាខ្ពស់ក៏ដោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 28, 2022 Naren

    (អាមេរិក)៖ អ្នកទិញទំនិញនៅសហរដ្ឋអាមេរិកបានចំណាយប្រាក់ ៩.១២ពាន់លានដុល្លារទិញទំនិញលើអ៊ីនធឺណិត ក្នុងថ្ងៃ Black Friday នេះ របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកប្រើប្រាស់បានទប់ទល់នឹងការធ្លាក់ចុះនៃអតិផរណាខ្ពស់ និងបានចាប់យកការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ការបញ្ជាទិញលើអ៊ីនធឺណិតបានកើនឡើង ២.៣ភាគរយនៅថ្ងៃ Black Friday។ អ្នកប្រើប្រាស់ត្រូវបានគេរំពឹងថានឹងសម្រុកទៅទិញទំនិញនៅហាង បន្ទាប់ពីជំងឺរាតត្បាតរាតត្បាតបានដាក់សម្ពាធលើការទិញទំនិញនៅក្នុងហាងក្នុងរយៈពេល ២ឆ្នាំមុន ប៉ុន្តែព្រឹកថ្ងៃ Black Friday បានឃើញហាងទាក់ទាញចរាចរណ៍តិចជាងធម្មតាដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមផ្នែកខ្លះនៃប្រទេស។ ជនជាតិអាមេរិកបានងាកមកប្រើស្មាតហ្វូនដើម្បីធ្វើការទិញថ្ងៃឈប់សម្រាករបស់ពួកគេ ដោយទិន្នន័យពី Adobe បង្ហាញពីការទិញទំនិញតាមទូរស័ព្ទតំណាងឱ្យ ៣៨ភាគរយនៃការលក់ឌីជីថល Black Friday ទាំងអស់៕

  • ដំណឹងល្អ! ក្រុមហ៊ុនបរទេសមួយ កំពុងសិក្សាគម្រោងវិនិយោគកន្ត្រកខ្សែរ៉កនៅតំបន់កោះរ៉ុង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 26, 2022 Naren

    (ព្រះសីហនុ)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស បានធ្វើបទបង្ហាញ ស្តីពីគម្រោងសម្បទាលើកន្ត្រកខ្សែរ៉កក្នុងវិស័យទេសចរណ៍ នៅសាលាខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនអ្នកគ្រប់គ្រងក្រុមហ៊ុន ស្តីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន សមស្របជាមួយខេត្តព្រះសីហនុដែលមានសក្តានុពល កន្លងមកនៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ក្រុម ហ៊ុន

  • ក្រុមហ៊ុនផលិតរថយន្តវៀតណាម VINFAST ដឹកជញ្ជូនរថយន្តចំនួន ៩៩៩គ្រឿងដំបូងរបស់ខ្លួន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 26, 2022 Naren

    (ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តវៀតណាម VINFAST កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ផ្តើមនាំចេញរថយន្តអគ្គិសនី VF8 ជាប្រភេទ SUV ចំនួន ៩៩៩ គ្រឿង ទៅសហរដ្ឋអាមេរិក ដោយដឹកចេញតាមកំពង់ផែ ហៃហ្វុង។ នេះបើយោងតាមការចុះផ្សាយរបស់ Vietnamplus នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រុមហ៊ុនបានបន្តថា រថយន្តដំបូងគេត្រូវបានគេរំពឹងថានឹងត្រូវប្រគល់ជូនអតិថិជននៅចុងខែធ្នូ។ នេះ​គឺ​ជា​កញ្ចប់​ដំបូង​ដែល​បាន​ដឹក​ជញ្ជូន​ទៅ​បរទេស​ក្នុង​ចំណោម​ការ​បញ្ជា​ទិញ​ចំនួន ៦៥,០០០គ្រឿង នៃ​ម៉ូដែល VF8 និង VF9 ដោយបន្ទាប់ពីទីផ្សារអាមេរិក ក្រុមហ៊ុនផលិតរថយន្ត EV វៀតណាម នឹង