ព័ត៌មានចុងក្រោយ
  • BOOSTRONG ស្រលាញ់ខ្មែរ បន្តជួយគាំទ្របាល់ទាត់ខ្មែរលើកទីពីរ ១០លានរៀលបន្ថែមទៀត Boostrong
    Boostrong
    Boostrong December 24, 2022 Naren

    BOOSTRONG ស្រលាញ់ខ្មែរនៅតែបន្តជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តកីឡាករបាល់ទាត់ខ្មែរជាលើកទីពីរចំនួនទឹកប្រាក់ ១០លានរៀលបន្ថែមទៀតក្នុងជំនួបការប្រកួត AFF Cup ជម្រើសជាតិខ្មែរនិងជម្រើសជាតិឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៣ធ្នូថ្មីៗនេះ បន្ទាប់ពីបានជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តក្រុមជម្រើសជាតិខ្មែរលើកទីមួយ ចំនួន១០លានរៀលរួចមក ហើយBOOSTRONG នឹងបន្តជួយឧបត្ថម្ភដល់ក្រុមជម្រើសជាតិខ្មែរយើងក្នុងការប្រកួតបន្តបន្ទាប់ទៀត។ មិនថាលទ្ធផលនៃការប្រកួតយ៉ាងណាទេ BOOSTRONG នៅតែបន្តជំហជួយឧបត្ថម្ភគាំទ្រកីឡាបាល់ទាត់ខ្មែរយើងដដែរ។ ដោយ ប៊ូសស្ត្រង ចង់ឃើញវិស័យកីឡាបាល់ទាត់ខ្មែរយើងកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជាមុខមាត់ប្រទេសជាតិយើង ប្រជាជនយើងទាំងអស់គ្នា។ ប៊ូសស្ត្រង សូមឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរយើង ជួយលើកទឹកចិត្តកីឡាករខ្មែរយើងឱ្យបានច្រើន ព្រោះប៊ូសស្ត្រងពិតជាកោតសរសើរពីសមត្ថភាព និងទម្រង់លេងរបស់ក្រុមជម្រើសជាតិខ្មែរយើងមានការរីកចម្រើនជាខ្លាំង។ យើងនាំគ្នាគាំទ្រកីឡាបាល់ទាត់ខ្មែរយើងឱ្យកាន់តែខ្លាំង ដើម្បីឱ្យខ្មែរយើងកាន់តែឈ្នះ៕

  • កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 24, 2022 Naren

    (ភ្នំពេញ)៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា អាល់កេត (Juma Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការចរចា និងប្រកាសបិទបញ្ចប់ជាផ្លូវការនៃការចរចាជុំទី២នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

  • BOOSTRONG បានដាក់លិខិតអញ្ជើញ Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនហើយ Boostrong
    Boostrong
    Boostrong December 23, 2022 Naren

    បាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ ពិតជាធ្វើឱ្យគ្រប់គ្នារំភើប និងរំជួលចិត្តខ្លាំងណាស់ព្រោះនៅវគ្គផ្ដាច់ព្រ័ត្រក្រុមបាល់ទាត់អាហ្សង់ទីន ត្រូវជួបគ្នាជាមួយក្រុមបាល់ទាត់បារាំង ហើយក្រោយឆ្លងកាត់ការប្រកួតដ៏តានតឹងរយៈពេល ១២០នាទី ក៏ត្រូវកាត់សេចក្ដីដោយការស៊ុតបាល់ប៉េណាំងទីដើម្បីស្វែងរកលទ្ធផលអ្នកឈ្នះនិងអ្នកចាញ់។ ទីបំផុតកំពូលកីឡាករ Lionel Messi បានសម្រេចបំណងប្រាថ្នាក្នុងឆាកជីវិតលើកពាន World Cup ជាលើកទី១ ហើយក្រុមអាហ្សង់ទីនគឺជាម្ចាស់ពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។ ជាការចូលរួមអបអរសាទរក្រុមបាល់ទាត់អាហ្សង់ទីន និងកំពូលកីឡាករ Messi បានឈ្នះពានបាល់ទាត់នេះ ក្រុមហ៊ុន BOOSTRONG បានប្រកាសដាក់លិខិតអញ្ជើញក្រុមជម្រើសជាតិអាហ្សង់ទីន និង idol Lionel Messi តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន(AFA)រួចរាល់ហើយ ដើម្បីមកទស្សនាប្រាសាទអង្គរវត្តខ្មែរដែលជាអច្ឆរិយៈវត្ថុតែមួយគ្មានពីរក្នុងលោក។ ប្រសិនបើពួកគាត់យល់ព្រមតាមការអញ្ជើញ ក្រុមហ៊ុន BOOSTRONG នឹងធានារ៉ាប់រងរាល់ការចំណាយទេសចរណ៍ក្នុងស្រុកទាំងអស់។ BOOSTRONG សង្ឃឹមថាពួកគាត់នឹងយល់ព្រមតាមការអញ្ជើញនេះ

  • រដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន៦គម្រោង​ទំហំទឹកប្រាក់ជាង ៣៨០លានដុល្លារ ជាមួយនឹងADB និង AFD សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 22, 2022 Naren

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា, លោកជំទាវ Jyotsana Varma នាយកស្ថានតំណាងរបស់ ADB ប្រចាំនៅកម្ពុជា, និងលោកជំទាវ Sandrine Boucher នាយកស្ថានតំណាងរបស់ AFD ប្រចាំនៅកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង/កម្មវិធីចំនួន ៦ ដែលមានទឹកប្រាក់សរុបចំនួន ៣៨១,៤៥លានដុល្លារអាមេរិក និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន

  • រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 22, 2022 Khmernote

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ពីស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងសិក្សាលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅកាន់ព្រំដែនប្រទេសថៃ ដែលជាច្រកដឹកជញ្ជូនទំនិញនិងអ្នកដំណើរដ៏សំខាន់មួយ សម្រាប់រួមចំណែកជំរុញកំណើនសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានផ្លូវដែកចាស់រួចស្រេច ប្រសិនបើកម្ពុជាសម្រេចចិត្តនឹងធ្វើទៅលើរឿងនេះ នឹងមិនចំណាយពេលវេលាយូរទេ ខណៈដែលផ្លូវដែកចាស់មិនអាចបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច បាន

  • មន្ទីរកសិកម្មខេត្តសៀមរាប បន្តជំរុញកសិករឱ្យអនុវត្តកសិកម្មល្អ ដើម្បីបង្កើនគុណភាពបន្លែ ធានាសុវត្ថិភាពអ្នកទទួលទាន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 22, 2022 Naren

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប កំពុងបន្តជំរុញលើកទឹកចិត្តកសិករនៅក្នុងខេត្ត ឱ្យខិតខំប្រឹងប្រែងអនុវត្តកសិកម្មល្អ តាមរយៈការផ្តល់ជូនបច្ចេកទេសថ្មីៗ សម្ភារៈកសិកម្ម និងការចេញវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អជាដើម។ លោកហៃ វាសនា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីបានប្រមូលផលស្រូវរួចរាល់ ប្រជាកសិករនៅក្នុងខេត្តសៀមរាប កំពុងមមាញឹកជាខ្លាំង ក្នុងការងារដាំដុះដំណាំបន្លែរបស់ខ្លួន ដើម្បីលក់បំពេញតម្រូវការទីផ្សារ។ លោកបន្តថា បច្ចុប្បន្ននេះ ប្រជាកសិករបានបើកចិត្តទទួល យកនូវបច្ចេកទេសថ្មីៗជាច្រើន ទាំងការប្រើប្រាស់ជីធម្មជាតិ ដើម្បីឱ្យការដាំទទួលបានទិន្នផលខ្ពស់ ផ្គត់ផ្គង់ទីផ្សារបានគ្រប់រដូវកាល ខណៈមន្ទីរកសិកម្មខេត្តនិងអង្គការដៃគូ បានខិតខំប្រឹងប្រែងផ្តល់ជូន សម្ភារៈកសិកម្មនិងបច្ចេកទេសថ្មីៗជាច្រើន ជាពិសេសជំរុញឱ្យកសិករអនុវត្តកសិកម្មល្អ ដើម្បីសុខុមាល ភាពទាំងអ្នកផលិតនិងអ្នកបរិភោគ ។ លោកបន្តទៀតថា ដើម្បីលើក

  • ខ្មែរស្រលាញ់ខ្មែរ! BOOSTRONG ឧបត្ថម្ភលើកទឹកចិត្តកីឡាករសរុប១៤លានរៀល Boostrong
    Boostrong
    Boostrong December 21, 2022 Naren

    (ភ្នំពេញ)៖ ខ្មែរអាចធ្វើបាន ខ្មែរស្រលាញ់ខ្មែរ! ក្រុមហ៊ុន BOOSTRONG បានប្រកាសលើកទឹកចិត្តក្រុមកីឡាករជម្រើសជាតិខ្មែរដែលបានប្រកួតយកឈ្នះក្រុមហ្វីលីពីន ៣ទល់២ វគ្គជម្រុះ AFF Cup កាលពីថ្ងៃទី២០ ខែធ្នូនេះ នូវទឹកប្រាក់ចំនួន ១០លានរៀល ដើម្បីជំរុញស្មារតី និងទឹកចិត្តកីឡាករខ្មែរឱ្យកាន់តែមានភាពស្វាហាប់ថែមមួយកម្រិតទៀត។ ចំណែកឯកីឡាករ រ៉ឹង ប៊ុនហៀង និងកីឡាករ អ៊ន ចាន់ប៉ូលីន ដែលស៊ុតបញ្ចូលទីរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិខ្មែរយើង BOOSTRONG ជូនរង្វាន់លើកទឹកចិត្តក្នុងម្នាក់ចំនួន ៥០០ដុល្លារបន្ថែមទៀត។ នេះជាទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរដើម្បីមុខមាត់ប្រទេសជាតិយើងទាំងមូល និងជាការលើកម្ពស់ដល់វិស័យបាល់ទាត់ខ្មែរយើងឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាទឹកចិត្តបង្ហាញពីការយកចិត្តទុកដាក់ជួយគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករខ្មែរយើងទាំងអស់ឲ្យមានកម្លាំងចិត្ត អំណត់ តស៊ូប្រឹងលេងយកជ័យជំនះបន្តទៀត។ សូមបញ្ជាក់ថា នៅក្នុងការប្រកួតពូល

  • កម្ពុជា ស្នើសុំឱ្យកូរ៉េជួយជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េមកបណ្តាក់ទុនរកស៊ីលើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2022 Naren

    (ភំ្នពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងសហការី នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយ ឯកឧត្តម PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជាដែលចប់អណត្តិ និងគណៈប្រតិភូ ដើម្បីសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមរដ្ឋមន្រ្ដី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មដ៏ជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានជួយសម្របសម្រួលក្នុងការចរចាឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបបានចូលជាធរមាននាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហាក់មានផលវិជ្ជមានគួរឱ្យកត់សម្គាល់