- សេដ្ឋកិច្ចសេដ្ឋកិច្ច January 3, 2023 Khmernote
យោងតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ បានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។ បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយសារសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនមួយនេះបានសិក្សាអំពីសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការនៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 3, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងឡើងដល់ ជិត២ពាន់ដុល្លារ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៦.៦ភាគរយ ក្នុងឆ្នាំ ២០២៣។ ការថ្លែងបែបនេះ ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ នៅឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានរំពឹងទុកថា កម្ពុជានឹងមាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 2, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាប្រមូលចំណូលសារពើពន្ធ ដូចជា ផ្នែកពន្ធដារ និងគយបានចំនួន ៦ ១៤៥ លានដុល្លារអាម៉េរិក ខណៈសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញ ក្នុងអត្រា ៥.៥ភាគរយផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅស្រុកចិត្របុរី ខេត្ដក្រចេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីរំពឹងទុកថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 2, 2023 Khmernote
ប្រទេសកម្ពុជា និងប្រ៊ុយណេ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរដទៃទៀតដូចជា គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ ហើយនឹងនាំចូលមកវិញនូវផលិតផលជីអ៊ុយរ៉េដែលមានគុណភាពនិងអាចមានតម្លៃសមរម្យមកផ្គត់ផ្គង់ឱ្យកសិករកម្ពុជា។ ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឌិត ទីណា និងឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា កម្ពុជានិងប្រ៊ុយណេមានទំនាក់ទងល្អនឹងគ្នាយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយកន្លងមកកម្ពុជាបានផ្គត់ផ្គង់អង្ករទៅប្រទេសប៊ុយណេ ហើយបន្តពង្រីកបន្ថែមទៀតតាមឆន្ទៈនយោបាយនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ៕ អត្ថបទ៖ លីនី
- ទេសចរណ៍ទេសចរណ៍ January 2, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃនៃពិធីបុណ្យឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរណ៍សរុបប្រមាណ ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស ១៦,៨០៣នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ * រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់ * ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់ * ខេត្តសៀមរាប ៣៣៧,៧៦៩នាក់ * ខេត្តកំពត ៣៣០,៦៥៩នាក់ * ខេត្តបាត់ដំបង ១៥៨,១១០នាក់ * ខេត្តកែប ៨៨,៣៥៦នាក់ * ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់ * ខេត្តកំពង់ចាម
- ទេសចរណ៍ទេសចរណ៍ December 31, 2022 Nuch
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃចាស់ ត្រៀមផ្លាស់ចូលឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍បានចូលមកទស្សនាប្រាសាទអង្គរវត្តជាច្រើនពាន់នាក់។ ការមកទស្សនាកម្សាន្តរមណីយដ្ឋានអង្គរ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយសុខសុវត្ថិភាពក្នុងការដំណើរ គោរពប្រតិបត្តិអង្គរ រក្សាសណ្តាប់ធ្នាប់ល្អ មានអធ្យាស្រ័យគ្នាទៅវិញទៅមក កុំធ្វេសប្រហែសទ្រព្យសម្បត្តិដែលមានតម្លៃ និងប្រកាន់ខ្ជាប់នូវឥរិយាបថចូលរួមថែរក្សាបរិស្ថាន លើកតម្លៃរមណីយដ្ឋានអង្គរទាំងអស់គ្នា៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
- អចលនទ្រព្យអចលនទ្រព្យ December 31, 2022 Naren
យោងតាម កាសែត Korea Times ទិន្នន័យពីទីភ្នាក់ងារស្ថិតិកូរ៉េថ្មីៗនេះបានបង្ហាញថា គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា អ្នកមានបំផុតទាំង១០០ នៅក្នុងប្រទេសកូរ៉េ កាន់កាប់អចលនទ្រព្យជាង ២២,៥៨២ខ្នងឯណោះ។ នេះមានន័យថា ជាមធ្យម មហាសេដ្ឋីកូរ៉េម្នាក់ៗកាន់កាប់អចលនទ្រព្យប្រហែល ២២៦ខ្នង ជាមួយនឹងតម្លៃទ្រព្យសម្បត្តិសរុបដែលបានប្រកាសប៉ាន់ស្មានថាមានចំនួន ៣០ពាន់លានវ៉ុន ស្មើនឹង ២៣.៤លានដុល្លារ ។ សមាជិកសភាបក្សប្រឆាំងបានរិះគន់ គោលនយោបាយអចលនទ្រព្យរបស់ប្រធានាធិបតីដែលកំពុងកាន់អំណាច ដោយរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃពុធក្នុងទិសដៅគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំក្រោយថា ខ្លួនមានគោលបំណងកាត់បន្ថយការយកពន្ធ និងបទប្បញ្ញត្តិកម្ចីសម្រាប់អ្នកកាន់កាប់អចលនទ្រព្យមានចំនួនច្រើន៕ ប្រភព៖ The Korea Times
- BoostrongBoostrong December 30, 2022 Naren
ខ្មែរស្រលាញ់ខ្មែរ BOOSTRONG ស្រលាញ់ខ្មែរ បន្តជួយហើយជួយទៀតឧបត្ថម្ភគាំទ្រលើកទឹកចិត្តកីឡាករបាល់ទាត់ជម្រើសជាតិខ្មែរជាលើកទីបីចំនួនទឹកប្រាក់ ១០លានរៀលបន្តែមទៀត និងកីឡាករលេងល្អម្នាក់ៗទទួលបាន៥០០ដុល្លារពីប៊ូសស្ត្រង ក្នុងនោះមានកីឡាករ លឹម ពិសុទ្ធ, កែវ សុខផេង, Nick Taylor, ទេស សម្បត្តិ និងកីឡាករ ជួន ចានចាវ។ ជម្រើសជាតិខ្មែរបានជួបជម្រើសជាតិប៊្រុយណេកាលពីថ្ងៃទី២៩ ខែធ្នូថ្មីៗនេះ ក៏ជាការប្រកួតលើកទី៣របស់ខ្មែរយើងក្នុងជម្រុះពូល A នៃការប្រកួតជើងឯកពាន AFF Cup 2022 ហើយ BOOSTRONG ក៏បានបន្តជួយឧបត្ថម្ភលើកទឹកចិត្តក្រុមជម្រើសជាតិខ្មែរយើងគ្រប់ការប្រកួតផងដែរ ដោយក្នុងមួយប្រកួតទទួលបាន១០លានរៀលជាបន្តបន្ទាប់។ សូមបញ្ជាក់ថា BOOSTRONG នៅតែបន្តជំហរជួយឧបត្ថម្ភលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិខ្មែរយើងក្នុងការប្រកួតបន្តបន្ទាប់ទៀត។ សូមឲ្យអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរយើង










