ព័ត៌មានចុងក្រោយ
  • អ្នកជំនាញ៖ វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ January 11, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អ្នកជំនាញបានលើកឡើងថា វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី បន្ទាប់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញដោយ អនុញ្ញាតប្រជាពលរដ្ឋនិងជនបរទេស អាចធ្វើដំណើរចេញចូលប្រទេសចិន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងនៅថ្ងៃនេះថា វិនិយោគិនចិនអាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសន្តានុពលមួយចំនួនផ្សេងទៀត។ ការប្រកាសបើកប្រទេសរបស់ចិន គឺជាភាពវិជ្ជមានមួយសម្រាប់កម្ពុជាដោយសារ មុនពេលរីករាលដាលនៃជំងឺកូវីដ១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូត ដល់៤០ភាគរយ ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗ។ កត្តាវិជ្ជមាននេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន

  • មិនធម្មតា! និយោគិនក្នុងស្រុកឈរលេខ១ ដែលបោះទុនវិនិយោគច្រើនជាងគេ ខណៈចិនឈរលេខរៀងទី២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 11, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិនិយោគិននៅក្នុងស្រុក នៅរយៈក្នុងពេល៣ឆ្នាំចុងក្រោយនេះ បានបន្តឈរលំដាប់លេខរៀងទី១ ដែលបោះទុនវិនិយោគច្រើនជាងគេ ដែលនេះបានបង្ហោះអំពីតួនាទីយ៉ាងសំខាន់ របស់អ្នកវិនិយោគក្នុងស្រុក។ នៅក្នុងឆ្នាំ២០២២ វិនិយោគិនក្នុងស្រុក បានបោះទុនវិនិយោគនូវទឹកប្រាក់ ២១៥៩លានដុល្លារ ក្រោបយកចំណែក ៥៣.៥៤ភាគរយ នៃទុនវិនិយោគសរុប ខណៈប្រទេសចិនឈរលើលេខរៀងទី២ ដែលមានទឹកប្រាក់ ១៦៩៤លានដុល្លារ ដែលស្មើនឹង៤២.០១ភាគរយ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៦គម្រោង ក្រោមទុនវិនិយោគប្រមាណ ៤០៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណជូនប្រជាពលរដ្ឋប្រមាណ ១៤៤ពាន់កន្លែងផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ក្រុមហ៊ុនជប៉ុនមួយ បង្ហាញបំណងជួយកែលម្អផ្លូវរថភ្លើងនៅក្នុងខេត្ត បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 11, 2023 Khmernote

    ក្រុមហ៊ុន NIPPON KOEI ដែលជា​អង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ផ្តោតជាសំខាន់លើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានបង្ហាញបំណង ក្នុងការកែលម្អផ្លូវរថភ្លើងនៅភាគខាងជើងនៃប្រទេសកម្ពុជា។ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន NIPPON KOEI ដែលដឹកនាំដោយលោក Hirotoshi SUZIKI ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធពីអង្គភាពជំនាញផងដែរ។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI ទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួន បីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត

  • ល្អមែនទែន! ជប៉ុន ជួយបណ្តុះបណ្តាលវិក្រឹត្យការអ្នកជំនាញស្ប៉ា-ម៉ាស្សាកម្ពុជា ដើម្បីត្រៀមទទួលទេសចរជប៉ុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 10, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ផ្ដល់ការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ានិងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរជប៉ុន សំដៅជួយដល់ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ គួរជម្រាបថា កន្លងមក មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានសហការបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពនេះ១វគ្គមកហើយ នៅរាជធានីភ្នំពេញ និងបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម២៥រូប។ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានបន្តវគ្គបណ្តុះបណ្តាលលើកទី២នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣ ក្នុងនោះមានសិក្ខាកាមចំនួន២៥រូប។ ពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី២នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារដឺសេនជូអារី រ៉េស៊ីដេន ខេត្តសៀមរាប

  • រាជរដ្ឋាភិបាល ជំរុញឲ្យពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឱ្យចប់ក្នុងខែមីនាខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 10, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនឱ្យបានចប់នៅត្រឹមដំណាច់ខែមីនាខាងមុខនេះ និងអាចដាក់ឱ្យដំណើរការបាននៅចុងឆ្នាំ២០២៣។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ កាលពីម្សិលមិញ ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ បន្តធ្វើការឱ្យកាន់តែជិតស្និទជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេស របស់អាកាសយានដ្ឋាន។ ជាមួយគ្នានេះ ក៏ណែនាំឱ្យក្រុមការងារបច្ចេកទេសរៀបចំសំណុំលិខិត និងឯកសារនានា ដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀត ជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់។ តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២២ គម្រោងទាំងមូលសម្រេចបាន ៦៣ភាគរយ ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំ ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខារសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ-១៩។

  • ឆ្នាំ២០២២ កម្ពុជាទាក់ទាញគម្រោងវិនិយោគ ដែលមានតម្លៃ ៤.៦ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 10, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុប ៤ ៦៨៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើងប្រមាណជា ៧,៥ ភាគរយបើធៀបទៅនឹងឆ្នាំមុន។ លោក សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងជំរុញការវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានមានប្រសាសន៍ថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានតម្លៃវិនិយោគសរុបចំនួន ៣ ៤៥០ លានដុល្លារអាមេរិក កើនឡើង ៤៩ ភាគរយ ហើយគម្រោងវិនិយោគដែលបានចុះបញ្ជីក្នុងតំបន់សេដ្ឋកិច្ចពិសេស បានធ្លាក់ចុះ ៣៩ ភាគរយ មកនៅត្រឹម ១ ២៣៥

  • កម្ពុជា ទទួលបានចំណូលជាង១២៥៥លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញអង្ករនិងស្រូវ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 9, 2023 Naren

    រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង ១២៥៥ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ ប្រទេស ដែលក្នុងនោះ ប្រទេសចិនរួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០ តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន

  • នាយករដ្ឋមន្រ្តីថៃ ញញឹមមិនឈប់ ខណៈថៃកា្លយជាប្រទេសនាំចេញម្នាស់កំប៉ុងធំជាងគេនៅលើពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 6, 2023 Khmernote

    យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri នាយករដ្ឋមន្ត្រី ប្រាយុធ ចាន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ញញឹមមិនឈប់ ខណៈប្រទេសថៃ កា្លយជាអ្នកនាំចេញ ម្នាស់កំប៉ុង ធំជាងគេនៅលើពិភពលោក។ បើតាមអ្នកនាំពាក្យរូបនេះ លោក ប្រាយុធ រីករាយនៅពេលដែលក្រសួងកសិកម្មបានជូនដំណឹងថា ប្រទេសថៃកាន់កាប់ចំណែក ៣២% នៅក្នុងទីផ្សារម្នាស់កំប៉ុងរបស់ពិភពលោក ដែលជាទីផ្សារដ៏ធំបំផុតមានតម្លៃ ២០ពាន់លានបាត (៥៨៧ លានដុល្លារ)។ ជាមួយគ្នានេះដែរ បន្ទាប់ពីប្រទេសថៃ ប្រទេសហ្វីលីពីន គឺជាអ្នកនាំចេញម្នាស់កំប៉ុងធំទីពីររបស់ពិភពលោកដែលមានចំណែកទីផ្សារ ២២%។ គួរបញ្ជាក់ផងដែរថា ផលិតកម្មម្នាស់ ភាគច្រើនរបស់ប្រទេសថៃធ្វើឡើងនៅខេត្ត Prachuap Khiri Khan