មិនធម្មតា! និយោគិនក្នុងស្រុកឈរលេខ១ ដែលបោះទុនវិនិយោគច្រើនជាងគេ ខណៈចិនឈរលេខរៀងទី២
សេដ្ឋកិច្ច January 11, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិនិយោគិននៅក្នុងស្រុក នៅរយៈក្នុងពេល៣ឆ្នាំចុងក្រោយនេះ បានបន្តឈរលំដាប់លេខរៀងទី១ ដែលបោះទុនវិនិយោគច្រើនជាងគេ ដែលនេះបានបង្ហោះអំពីតួនាទីយ៉ាងសំខាន់ របស់អ្នកវិនិយោគក្នុងស្រុក។

នៅក្នុងឆ្នាំ២០២២ វិនិយោគិនក្នុងស្រុក បានបោះទុនវិនិយោគនូវទឹកប្រាក់ ២១៥៩លានដុល្លារ ក្រោបយកចំណែក ៥៣.៥៤ភាគរយ នៃទុនវិនិយោគសរុប ខណៈប្រទេសចិនឈរលើលេខរៀងទី២ ដែលមានទឹកប្រាក់ ១៦៩៤លានដុល្លារ ដែលស្មើនឹង៤២.០១ភាគរយ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៦គម្រោង ក្រោមទុនវិនិយោគប្រមាណ ៤០៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណជូនប្រជាពលរដ្ឋប្រមាណ ១៤៤ពាន់កន្លែងផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន