នាយករដ្ឋមន្រ្តីថៃ ញញឹមមិនឈប់ ខណៈថៃកា្លយជាប្រទេសនាំចេញម្នាស់កំប៉ុងធំជាងគេនៅលើពិភពលោក
សេដ្ឋកិច្ច January 6, 2023 Khmernote

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri នាយករដ្ឋមន្ត្រី ប្រាយុធ ចាន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ញញឹមមិនឈប់ ខណៈប្រទេសថៃ កា្លយជាអ្នកនាំចេញ ម្នាស់កំប៉ុង ធំជាងគេនៅលើពិភពលោក។ បើតាមអ្នកនាំពាក្យរូបនេះ លោក ប្រាយុធ រីករាយនៅពេលដែលក្រសួងកសិកម្មបានជូនដំណឹងថា ប្រទេសថៃកាន់កាប់ចំណែក ៣២% នៅក្នុងទីផ្សារម្នាស់កំប៉ុងរបស់ពិភពលោក ដែលជាទីផ្សារដ៏ធំបំផុតមានតម្លៃ ២០ពាន់លានបាត (៥៨៧ លានដុល្លារ)។

ជាមួយគ្នានេះដែរ បន្ទាប់ពីប្រទេសថៃ ប្រទេសហ្វីលីពីន គឺជាអ្នកនាំចេញម្នាស់កំប៉ុងធំទីពីររបស់ពិភពលោកដែលមានចំណែកទីផ្សារ ២២%។ គួរបញ្ជាក់ផងដែរថា ផលិតកម្មម្នាស់ ភាគច្រើនរបស់ប្រទេសថៃធ្វើឡើងនៅខេត្ត Prachuap Khiri Khan ភាគខាងលិចប្រទេសថៃ ដែលត្រូវបានចាត់ទុកថាជា “ទីក្រុងម្នាស់របស់ប្រទេសថៃ និងពិភពលោក”៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger