ព័ត៌មានចុងក្រោយ
  • ដំណឹងល្អ! សម្ដេចតេជោ ហ៊ុន សែន ជំរុញក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ ពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅខេត្តពីរនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 14, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ដោយអភិវឌ្ឍន៍លើផ្លូវរថភ្លើងដែលមានស្រាប់ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីចេញផ្សាយ ព្រលប់ថ្ងៃទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក៏បានឱ្យដឹងដែរថា ក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ជំរុញការអភិវឌ្ឍផលិតកម្មនិងការកែច្នៃផលិតផលកសិកម្មឬកសិឧស្សាហកម្ម មានជាអាទិ៍ ស្រូវ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី ជាដើម

  • ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គ្រោងបោះទុនជាង ២៥០លានដុល្លារ សង់រោងចក្រនៅវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 13, 2023 Khmernote

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Auto Co គ្រោងនឹងសាងសង់រោងចក្រមួយនៅក្នុងប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត នេះបើយោងតាមការបង្ហើបរបស់អ្នកដែលបានដឹងពីផែនការនេះទៅកាន់សារព័ត៌មាន Reuters។ ការផ្លាស់ប្ដូរនេះ នឹងកាន់បន្ថយការពឹងផ្អែករបស់ក្រុមហ៊ុនលើប្រទេសចិន និងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំងនៅភាគអាគ្នេយ៍។ បើតាមប្រភពដដែល ក្រុមហ៊ុន BYD នឹងវិនិយោគនៅភាគខាងជើងប្រទេសវៀតណាម ក្នុងទុនលើសពី ២៥០លានដុល្លារ​ ហើយការសាងសង់អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំនេះ។​ មិនតែប៉ុណ្ណោះ រោងចក្រនៅ​វៀតណាមនេះ ​នឹង​នាំ​ចេញ​គ្រឿងបង្គុំទៅ​រោងចក្រ​ដំឡើង​របស់ BYD នៅ​ប្រទេស​ថៃ និងបំពេញតម្រូវការក្នុងប្រទេសវៀតណាមផងដែរ។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន BYD បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Xian និងវ៉ាដាច់គូប្រជែង Tesla Inc

  • គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាកររកចំណូលបានជាង ២៦លានដុល្លារ ពីការបង់ពន្ធរបស់ម្ចាស់រថយន្ដចង្កូតស្ដាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា គិតត្រឹមឱសានវាទកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឃើញថា មានរថយន្ដចង្កូតស្ដាំចំនួន ៧ ៩១០ គ្រឿង ដែលម្ចាស់បានចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករ ហើយទទួលបានពន្ធ និងអាករ ប្រមាណជាង២៦លានដុល្លារអាម៉េរិក។ ការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីនេះ ក្នុងសនិ្នសីទសារព័ត៌មានស្ដីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធ អាករលើរថយន្ដគ្មានពន្ធ មានស្រាប់ក្នុងប្រទេស កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ឯកឧត្ដមបណ្ឌិត គុណ ញឹម

  • ឧស្សាហកម្មសត្វចិញ្ចឹមនៅថៃកំពុងឡើងកូតខ្លាំង ខណៈប្រជាជនជិត ៥០% ចូលចិត្តចិញ្ចឹមសត្វជាងការមានកូន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 13, 2023 Khmernote

    ឧស្សាហកម្មសត្វចិញ្ចឹមកំពុងឡើងកូតខ្លាំងនៅក្នុងប្រទេសថៃ ខណៈបច្ចុប្បន្នប្រជាជននៅទីនោះជាង ៤៩% ចូលចិត្តចិញ្ចឹមសត្វជាងការមានកូន នេះបើយោងតាមការស្ទង់មតិដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយសាកលវិទ្យាល័យនៃមហាវិទ្យាល័យ Mahidol ហៅកាត់ថា (CMMU)។ លោក Pacharapun Thiensiri ជានិស្សិត CMMU និងជាប្រធានក្រុមសិក្សា បានបង្ហាញថា ៤៩% នៃក្រុមមនុស្សដែលបានសួរចម្លើយ គឺពួកគេចាត់ទុកសត្វចិញ្ចឹមជាកូន។ ក្នុងនោះ សត្វឆ្កែ នៅតែជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតដែលប្រជាជនថៃចូលចិត្តចិញ្ចឹមដែលមានរហូតដល់ (៤០.៤%) បន្ទាប់មកសត្វឆ្មា (៣៧.១%) និងសត្វកម្រផ្សេងទៀត (២២.៦%)។ លើសពីនេះទៅទៀត ៣៩.៣% នៃអ្នកឆ្លើយតបមានឆន្ទៈក្នុងការចំណាយជាមធ្យមពី ១០,០០០ ទៅ ២០,០០០បាត (ប្រមាណ

  • របៀបរបបជនជាតិជប៉ុនទាំង ១៣ ចំណុច ដែលខុសឆ្ងាយខ្លាំងពីពិភពលោកខាងក្រៅ គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ January 12, 2023 Khmernote

    ១. មិនលាបពណ៌សក់៖ ប៉ុន្មានឆ្នាំមុនប្រជាជនជប៉ុនក៏ដូចជាអ្នកដទៃនៅលើពិភពលោកដែរ ពួកគេលេងពណ៌សក់ជាធម្មតា។ ប៉ុន្តែសព្វថ្ងៃនេះពណ៌ខ្មៅពីធម្មជាតិត្រូវបានគេចាត់ទុកថាជា Trendy (ទាន់សម័យ) លើកលែងតែហ្វេន Anime ប៉ុណ្ណោះ ដែលពួកគេនៅតែលាបពណ៌លេងម៉ូតសក់។ ២. ជនជាតិជប៉ុនមិនហៅមិត្តភក្តិទៅលេងផ្ទះនោះទេ៖ ការហៅមិត្តជិតស្និទ្ធទៅលេងផ្ទះអាចនិយាយបានថា ជារឿងដែលចម្លែកសម្រាប់ជនជាតិជប៉ុន។ ពួកគេច្រើនតែណាត់ជួបមិត្តភក្ដិនៅខាងក្រៅ ហើយពួកគេក៏មិនអញ្ជើញនរណាម្នាក់ដោយគ្មានហេតុផលច្បាស់លាស់នោះដែរ។ ៣. មិនដើរបណ្ដើរហូបបណ្ដើរនោះទេ៖ ជប៉ុនគោរពអាហារខ្លាំងណាស់ ហើយដំណើរការនៃការហូបអាហារ គឺជារឿងពិសិដ្ឋនៅទីនោះ។ ការហូបអាហារនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈក៏ជារឿងមិនសមរម្យផងដែរ ប៉ុន្តែវាមិនអីនោះទេ ប្រសិនបើអ្នកធ្វើដំណើរផ្លូវវែងឆ្ងាយ។ ៤. ស៊ីហ្លេនៅពេលផ្លូវកំពុងស្ទះជាសញ្ញានៃភាពឈ្លើយ៖ ទោះបីជាផ្លូវកកស្ទះប៉ុណ្ណាក៏ដោយ ក៏អ្នកនឹងមិនឮជនជាតិជប៉ុនណាមួយស៊ីហ្លេផ្ដេសផ្ដាស់នោះដែរ។ ពួកគេមានភាពគួរសម និងមិនចង់រំខានអ្នកដទៃនៅលើផ្លូវនោះទេ។ មិនដូចប្រទេសផ្សេងៗដែលឱ្យតែមានផ្លូវស្ទះ ពួកគេធ្វើការស៊ីផ្លេដើម្បីរំសាយភាពមួម៉ៅពេញផ្លូវ។ ៥.

  • មិនគួរឱ្យជឿ! នារីជប៉ុនម្នាក់ ចាយមួយថ្ងៃតែ ១.៥០ដុល្លារ ប្រើពេល ១៦ឆ្នាំ សន្សំទិញផ្ទះបាន ៣ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ January 12, 2023 Khmernote

    Saki Tamogami អាយុ ៣៧ឆ្នាំ រស់នៅយ៉ាងសន្សំសំចៃ រហូតសម្រេចបំណងចង់មានផ្ទះចំនួន ៣ នៅអាយុ ៣៤ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ស្រ្តីជប៉ុនរូបនេះ បានប្រើពេល ១៦ឆ្នាំ ដើម្បីសម្រេចក្ដីសុបិន្តរបស់នាង ដោយចាយមួយថ្ងៃតែ ១.៥០ដុល្លារប៉ុណ្ណោះ។ Tamogami បានដាក់ក្ដីសុបិន្តនៅពេលនាងអាយុ ១៨ឆ្នាំ ហើយតាមរយៈមធ្យោបាយសន្សំជាច្រើន នៅវ័យ ២៧ឆ្នាំ នាងបានទិញផ្ទះជាលើកដំបូងនៅទីក្រុង Saitama ក្នុងតម្លៃ ១០លាន​យ៉េន (ប្រហែល ៧៥,០០០ ដុល្លារ)។​ ហើយ ២ឆ្នាំក្រោយមក Tamogami បានទិញលើកផ្ទះទីពីរក្នុងតម្លៃ

  • វិស័យពាណិជ្ជកម្មកម្ពុជា សម្រេចបានជាង ៥២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ខណៈការនាំចេញទំនិញស្ទុះហក់ឡើងជាង ១៦% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 12, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ កើនជាង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះហក់ឡើងជាង ១៦ភាគរយ។ យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុប ៥២ពាន់លានដុល្លារ កើនឡើង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៤៨ពាន់លានដុល្លារ។ ទិន្នន័យខាងលើបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយ ពីចំនួន

  • វៀតណាម នឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ក្រុមហ៊ុនលំដាប់ពិភពលោក Apple អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 12, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា ប្រទេសវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ Apple។ បើតាមសារព័ត៌មានដដែល ប្រទេសឥណ្ឌា វៀតណាម និងប្រេស៊ីល អាចមានចំនួនរហូតដល់ ៣០% នៃផលិតកម្មរបស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ស្របពេលដែល Apple កំពុងស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនចេញពីប្រទេសចិន។ យោងតាមការរបាយការណ៍របស់អ្នកវិភាគដែលដកស្រង់ដោយ Bloomberg បានឱ្យដឹងថា ប្រទេសវៀតណាមបានទាក់ទាញអ្នកផ្គត់ផ្គង់ Apple ចំនួន ២១ ឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស បើទោះបីជាខ្លួនខ្វះសមត្ថភាពក្នុងការផលិតទូរស័ព្ទ iPhone សំខាន់ៗទាំងអស់ក៏ដោយ។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគ JP