- អាជីវកម្មអាជីវកម្ម January 19, 2023 Khmernote
ធនាគារវឌ្ឍនៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ បានដាក់ឱ្យដំណើរការទូ ATM ចល័ត CASH2U ដែលជាម៉ាស៊ីន ATM ចល័តដំបូងគេនៅក្នុងប្រទេសកម្ពុជា។ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ធនាគារវឌ្ឍនៈ បានឱ្យដឹងថា ATM ចល័តនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការដកប្រាក់បានយ៉ាងងាយស្រួល ព្រមទាំងទទួលបានក្រដាសប្រាក់ថ្មីៗ និងកន្លែងដកប្រាក់ដែលមានសុវត្ថិភាពខ្ពស់។ ជាមួយគ្នានេះ ATM ចល័ត CASH2U នឹងធ្វើដំណើរជុំវិញខណ្ឌធំៗទាំង ៥ ដែលមានដូចជា៖ ខណ្ឌ7មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌចំការមន ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែមករា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 19, 2023 Khmernote
ជារៀងរាល់ឆ្នាំ បុគ្គល្បីៗ និងជោគជ័យជាច្រើនរូបតែងតែចែករំលែកគំនិតល្អៗ ឬ គន្លឺះជោគជ័យរបស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសយុវវ័យជំនាន់ក្រោយ។ ហើយនៅក្នុងឆ្នាំថ្មីនេះ CEO កំពូលៗ ៤រូបបានចែករំលែកគន្លឹះជោគជ័យដ៏ល្អបំផុតក្នុងនោះរួមមាន៖ លោក Tim Cook, Claire Babineaux-Fontenot, Ed Bastian និង Beth Ford។ ១. លោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple៖ នៅសាកលវិទ្យាល័យ Gallaudet ក្នុងទីក្រុង Washington, DC លោក Tim Cook
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 19, 2023 Khmernote
ប្រទេសកម្ពុជាមានប្រពៃណីជាង ៧០០ឆ្នាំ មកហើយក្នុងការដាំដុះម្រេច ដែលជាអត្ថប្រយោជន៍ពីធម្មជាតិមិនអាចរំលងបាន។ ម្រេចខ្មៅ (Piper nigrum) គឺជារុក្ខជាតិវល្លិ៍ ហើយដែលជាទូទៅគេសម្ងួតផ្លែវាដើម្បីប្រើប្រាស់ជាគ្រឿងទេស និងគ្រឿងបន្ថែមរសជាតិ។ គេបានប្រើប្រាស់ម្រេចតាំងពីសម័យបុរាណសម្រាប់ឱជារសរបស់វា និងធ្វើជាឱសថ ហើយគឺជាគ្រឿងទេសដែលបានធ្វើពាណិជ្ជកម្មច្រើនបំផុតលើពិភពលោក។ ប្រទេសកម្ពុជាមានធាតុអាកាស និងលក្ខខណ្ឌដីយ៉ាងល្អប្រសើរសម្រាប់ម្រេច ហើយដូចបានរៀបរាប់ខាងលើ គឺគេបានដាំដុះតាំងពីដើមសតវត្សទី១៣ ជាពិសេសក្នុងកំឡុងសម័យអាណានិគមបារាំងដែលគេបានហៅថា “ម្រេចកំពត” (ពីខេត្តកំពត) ដោយបានបង្កើតនូវកេរ្តិ៍ឈ្មោះល្បីពីរសជាតិពិសេសរបស់វា។ ផលិតកម្មជាអតិផលចាប់ផ្តើមនៅដើមសតវត្សទី២០ ហើយដែលចំណុចខ្ពស់បំផុតនៃផលិតកម្ម និងការនាំចេញម្រេចអាចមានរហូតដល់ ៨.០០០តោន ក្នុងមួយឆ្នាំ។ តែទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តផលិតកម្មម្រេចទាំងមូល ក្នុងប្រទេសកម្ពុជាបានដល់ចំណុចបញ្ចប់ក្នុងកំឡុងរបបខ្មែរក្រហម។ ផលិតកម្មម្រេចទើបតែចាប់ផ្តើមបង្កើតឲ្យមានឡើងវិញបន្តិចម្តងៗ បន្ទាប់ពីទស្សវត្សឆ្នាំ១៩៩០។ បច្ចុប្បន្ន វិស័យម្រេចមានសក្តានុពលសម្រាប់បង្កើនការនាំចេញ និងតម្លៃបន្ថែម។
- អាជីវកម្មអាជីវកម្ម January 19, 2023 Khmernote
ក្រុមហ៊ុន Microsoft កាលពីថ្ងៃពុធ បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ១០,០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលបន្តប៉ះពាល់ដល់ក្រុមហ៊ុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ តាមប្រភពដដែល ការកាត់បន្ថយការងារនេះ នឹងប៉ះពាល់ដល់បុគ្គលិកតិចជាង ៥% ហើយការកាត់បន្ថយនេះគឺឆ្លើយតបទៅនឹងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងការផ្លាស់ប្ដូរអាទិភាពអតិថិជន។ ទោះជាយ៉ាងណាក្ដី ការកាត់បន្ថយនេះមិនមែនមានតែក្រុមហ៊ុន Microsoft នោះទេ ពោលគឺមានក្រុមហ៊ុន Facebook Amazon និង Twitter ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងពេលបច្ចុប្បន្នក្រុមហ៊ុន Microsoft មានបុគ្គលិកចំនួន ២២១,០០០ នាក់នៅទូទាំងពិភពលោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 18, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាប់ផ្តើមការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិនៅលើកោះរ៉ុង ខេត្តព្រះសីហុន ដោយចំណាយពេលសាងសង់៥ឆ្នាំ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង
- អាជីវកម្មអាជីវកម្ម January 18, 2023 Khmernote
ក្រុមហ៊ុនរបស់មហាសេដ្ឋីលេខ១ ឥណ្ឌា មានបំណងវិនិយោគទៅលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងលោក Sanjay Anand នាយកប្រតិបិត្ត Adani Global រួមជាមួយសមាជិកក្រុមរបស់ក្រុមហ៊ុន Adani Global ប្រទេសឥណ្ឌា។ នៅក្នុងជំនួបពិភាក្សានេះ លោក Sanjay Anand បានសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យថាមពល និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា ក៏ដូចជាលក្ខខណ្ឌក្នុងការវិនិយោគវិស័យទាំងពីរ។ ភាគីទាំងពីរបានជជែកពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានយល់ដឹងអំពីផែនការមេអភិវឌ្ឍន៍ថាមពល២០២២-២០៤០ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏មានបំណងចង់វិនិយោគទៅលើគម្រោងថាមពលកកើតឡើងវិញ។ សូមជម្រាបថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 18, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួង ព័ត៌មាន បានឱ្យដឹងថា ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រថ្មីចំនួន ១៨៦ ក្នុងឆ្នាំ ២០២២ ដែលនាំឱ្យចំនួនរោងចក្រនៅកម្ពុជាកើនដល់ ១,៩៨២ រោងចក្រ។ ជាមួយគ្នានេះដែរ រោងចក្រចំនួន ១,៩៨២ មានតម្លៃវិនិយោគសរុប ១៦,៦៩០ លានដុល្លារអាមេរិក កើនឡើងពី ១៣,៨១១ លានដុល្លារក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍របស់ក្រសួង។ ប្រភពដដែលបានបន្ថែមថា ក្នុងឆ្នាំ២០២២ រោងចក្រចំនួន ៨៣ត្រូវបានបិទ ពោលគឺធ្លាក់ចុះពី ១៤៣ឆ្នាំមុន។ លោក ហេង សុខឃាង រដ្ឋលេខាធិការ
- ទេសចរណ៍ទេសចរណ៍ January 17, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងពត៌មាន បានឱ្យដឹងថា កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់រវាងគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងចំនួនភ្ញៀវទេសចរបន្ថែម ខណៈវិស័យទេសចរណ៍គឺជាប្រភពចំណូលសំខាន់ក្នុង GDP សរុបរបស់ប្រទេសនេះ ប្រមាណ២៨ភាគរយ ហើយពន្ធទាក់ទងនឹងវិស័យទេសចរណ៍ និងការនាំចេញនាំចូលមានប្រមាណ៩០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស)។ ក្នុងឱកាសអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទៅកាន់ប្រទេសម៉ាល់ឌីវ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជា-ម៉ាល់ឌីវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ ដោយផ្ដើមចេញពីកិច្ចការ ៦ចំណុច










