កម្ពុ​ជាមាន​ប្រពៃណី​ជាង ៧០០​ឆ្នាំ មកហើយ​ក្នុង​ការដាំដុះ​ម្រេច ហើយធ្លាប់បាននាំចេញរហូតដល់ ៨ពាន់តោនក្នុងមួយឆ្នាំ
សេដ្ឋកិច្ច January 19, 2023 Khmernote

ប្រទេស​កម្ពុ​ជាមាន​ប្រពៃណី​ជាង ៧០០​ឆ្នាំ មកហើយ​ក្នុង​ការដាំដុះ​ម្រេច ដែលជា​អត្ថប្រយោជន៍​ពី​ធម្មជាតិ​មិនអាច​រំលង​បាន​។ ម្រេចខ្មៅ (Piper nigrum) គឺជា​រុក្ខជាតិ​វ​ល្លិ៍ ហើយ​ដែលជា​ទូទៅ​គេ​ស​ម្ងួ​ត​ផ្លែ​វា​ដើម្បី​ប្រើប្រាស់​ជា​គ្រឿងទេស និង​គ្រឿង​បន្ថែម​រសជាតិ​។ គេ​បាន​ប្រើប្រាស់​ម្រេច​តាំងពី​សម័យបុរាណ​សម្រាប់​ឱជារ​សរប​ស់វា និង​ធ្វើជា​ឱសថ ហើយ​គឺជា​គ្រឿងទេស​ដែល​បានធ្វើ​ពាណិជ្ជកម្ម​ច្រើន​បំផុត​លើ​ពិភពលោក​។

ប្រទេស​កម្ពុ​ជាមាន​ធាតុអាកាស និង​លក្ខខណ្ឌ​ដី​យ៉ាង​ល្អប្រសើរ​សម្រាប់​ម្រេច ហើយ​ដូច​បាន​រៀប​រាប់​ខាងលើ គឺ​គេ​បាន​ដាំ​ដុះ​តាំងពីដើម​សតវត្ស​ទី​១៣ ជាពិសេស​ក្នុង​កំឡុង​សម័យ​អាណានិគម​បារាំង​ដែល​គេ​បាន​ហៅថា “​ម្រេច​កំពត​” (​ពី​ខេត្តកំពត​) ដោយបាន​បង្កើត​នូវ​កេរ្តិ៍ឈ្មោះ​ល្បី​ពី​រសជាតិ​ពិសេស​របស់​វា​។ ផលិតកម្ម​ជា​អតិ​ផល​ចាប់ផ្តើម​នៅ​ដើម​សតវត្ស​ទី២០ ហើយ​ដែល​ចំណុច​ខ្ពស់បំផុត​នៃ​ផលិតកម្ម និង​ការនាំចេញ​ម្រេច​អាចមាន​រហូតដល់ ៨.០០០តោន ក្នុង​មួយឆ្នាំ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការអនុវត្ត​ផលិតកម្ម​ម្រេច​ទាំងមូល ក្នុងប្រទេស​កម្ពុជា​បាន​ដល់​ចំណុច​បញ្ចប់​ក្នុង​កំឡុង​របប​ខ្មែរក្រហម​។ ផលិតកម្ម​ម្រេច​ទើបតែ​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​ឡើងវិញ​បន្តិច​ម្តងៗ បន្ទាប់ពី​ទស្សវត្ស​ឆ្នាំ១៩៩០​។​​

បច្ចុប្បន្ន វិស័យ​ម្រេច​មាន​សក្តានុពល​សម្រាប់​បង្កើន​ការនាំចេញ និង​តម្លៃបន្ថែម​។ ម្រេច​ជា​ផ្នែក​មួយ​នៃ​វិស័យ “​បន្លែ និង​ផ្លែឈើ​” ដែលជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​មាន​សក្តានុពល​ទាំង​១៩ ដែល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (​ឆ្នាំ​២០០៧)​។​ ម្រេច​ក៏​ជាផលិតផល​ស្ថិតក្នុង “​ផលិតផល​សំខាន់​ទាំង​ដប់​” ផងដែរ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​៖ ខេត្តកំពង់ចាម កំពត កែប ក្រចេះ និង​ខេត្ត​ព្រះសីហនុ​៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ