ទំនើបណាស់! ធនាគារមួយនេះ ដាក់ឱ្យដំណើរការទូ ATM ចល័តដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា
អាជីវកម្ម January 19, 2023 Khmernote

ធនាគារវឌ្ឍនៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ បានដាក់ឱ្យដំណើរការទូ ATM ចល័ត CASH2U ដែលជាម៉ាស៊ីន ATM ចល័តដំបូងគេនៅក្នុងប្រទេសកម្ពុជា។ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ធនាគារវឌ្ឍនៈ បានឱ្យដឹងថា ATM ចល័តនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការដកប្រាក់បានយ៉ាងងាយស្រួល ព្រមទាំងទទួលបានក្រដាសប្រាក់ថ្មីៗ និងកន្លែងដកប្រាក់ដែលមានសុវត្ថិភាពខ្ពស់។

ជាមួយគ្នានេះ ATM ចល័ត CASH2U នឹងធ្វើដំណើរជុំវិញខណ្ឌធំៗទាំង ៥ ដែលមានដូចជា៖ ខណ្ឌ7មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌចំការមន ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែមករា ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៨:០០យប់៕

អត្ថបទ៖ លីនី