- សេដ្ឋកិច្ចសេដ្ឋកិច្ច January 23, 2023 Khmernote
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីគម្រោងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសប្រមាណ១លាន ៥សែននាក់ ក្នុងមួយឆ្នាំ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ប្រមាណជិត៧ពាន់នាក់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «យើងនឹងធ្វើនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយបានសេចក្ដីថា យើងនឹងរ៉ាប់រងសម្រាប់សិស្សបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ។ យើងយកពួកគាត់ទៅបណ្ដុះបណ្ដាលមិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់ថែមទៀតមកធ្វើម៉េចបណ្ដុះបណ្ដាលធនធានមនុស្ស។បើយើងដោះស្រាយក្នុងរង្វង់មួយលានប្រាំសែននាក់នេះ ខ្ញុំគិតថាសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវធ្វើសមាហរណកម្មជាមួយនឹងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។»សម្ដេចតេជោបានថ្លែងថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនដែល ចាំបាច់ត្រូវតែយកចិត្តទុកដាក់ធនធានមនុស្សដែលបម្រើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានច្រើន។ សម្ដេចតេជោបន្ដថា ដូច្នេះ១លាន ៥សែននាក់ដែលត្រូវបណ្ដុះបណ្ដាលក្នុងមួយឆ្នាំនៅពេលខាងមុខផ្ដល់ឱ្យពួកគេនូវជំនាញដែលទទួលបាននូវការវិនិយោគពីខាងក្រៅកាន់តែច្រើន ខណៈតម្រូវការមិនមែនត្រឹមតែកម្លាំងទេគឺទាមទារបច្ចេកទេសផងដែរ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 23, 2023 Khmernote
យោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិន Xinhua និងស្ថានទូតចិនប្រចាំទីក្រុងបាងកក បានឱ្យដឹងថា ក្រសួងវប្បធម៌ និងទេសចរណ៍ចិនកាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ចាប់ផ្ដើមដំណើរការកញ្ចប់ដំណើរទេសចរណ៍ទៅកាន់ប្រទេសចំនួន ២០។ យោងតាមទំព័រ Facebook របស់ស្ថានទូត ប្រទេសចំនួន ២០ក្នុងគម្រោងសាកល្បងនេះរួមមាន៖ មានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ ម៉ាល់ឌីវ ស្រីលង្កា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ឡាវ អារ៉ាប់រួម អេហ្ស៊ីប កេនយ៉ា អាហ្រ្វិកខាងត្បូង រុស្ស៊ី ស្វីស ហុងគ្រី នូវែលសេឡង់ ហ្វីជី គុយបា និងអាហ្សង់ទីន។
- BoostrongBoostrong January 22, 2023 Khmernote
មនុស្សក្រហមរត់ជាទេវតានាំសំណាង (ប៊ូសស្ត្រង) ធ្វើឲ្យអ្នកពិសាពីររូបគាស់ត្រូវម៉ូតូ២គ្រឿងភ្លាមៗក្នុងថ្ងៃសែនចូលឆ្នាំចិន ផ្អើលអ្នកស្វាយរៀងក្នុងមហារព្រឹត្តិការណ៍ប្រគំតន្ត្រី BOOSTRONG Chinese New Year Concert។ ចូលឆ្នាំថ្មី២០២៣នេះ បងប្អូនទិញភេសជ្ជៈ មានរូបមនុស្សក្រហមរត់ យកទៅសែនឬយកទៅពិសានោះ! ទេវតាសំណាងនឹងរត់ចូលខ្លួន ។ សំរាប់បងប្អូនអ្នករកស៊ីជួញដូរ នោះទេវតាទ្រព្យ ទេវតាសំណាងរត់ចូលផ្ទះ យីអ៊ុនឡើងពេញ១ឆ្នាំ។ BOOSTRONG ឆ្នាំថ្មីកំប៉ុងថ្មីនាំលាភនាំជ័យ នាំសំណាង មានរង្វាន់ជាច្រើនមិននឹកស្មានដល់១០០ឡាន ១០០០ម៉ូតូ ជូនបងប្អូនក្នុងឆ្នាំ២០២៣នេះ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 21, 2023 Khmernote
ឥណ្ឌូណេស៊ី បានវ៉ាដាច់ប្រទេសថៃ ក្នុងនាមជាប្រទេសនាំចេញរថយន្តធំជាងគេទៅប្រទេសវៀតណាមក្នុងឆ្នាំ២០២២ ជាមួយនឹងការនាំចេញរថយន្តសរុបចំនួន ៧២,៦៧១ គ្រឿង។ យោងតាមស្ថិតិដែលបានចេញផ្សាយដោយគយវៀតណាមបានឱ្យដឹងថា វៀតណាមបាននាំចូលរថយន្តចំនួន ១៧៣,៤៦៧ គ្រឿងក្នុងឆ្នាំ២០២២ កើនឡើង ៨.៥% ពីឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា ឥណ្ឌូណេស៊ី ថៃ និងចិន គឺជាប្រទេសនាំចេញរថយន្តធំជាងគេទៅកាន់ប្រទេសវៀតណាម ប៉ុន្តែឥណ្ឌូនេស៊ីបានវ៉ាដាច់ប្រទេសថៃ ដែលជាប្រទេសដែលបាននាំចេញរថយន្តច្រើនជាងគេទៅកាន់ប្រទេសវៀតណាម ដោយបាននាំចេញថយន្តសរុបចំនួន ៧២,៦៧១ គ្រឿង មានតម្លៃ ១០.៥ពាន់លានដុល្លារ កើនឡើង ៦៤.២% ពីឆ្នាំ២០២១។ ខណៈប្រទេសថៃបាននាំចេញរថយន្តចំនួន ៧២,០៣២ គ្រឿងដែលមានតម្លៃ ១.៤២ ពាន់លានដុល្លារទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២២ ថយចុះចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 21, 2023 Khmernote
ស្វាយចន្ទី ជាកសិផលដែលបានផ្តល់តម្លៃបន្ថែមខ្ពស់ រួមជាមួយទស្សនវិស័យរយៈពេលវែងពោលគឺ ប្រាក់ចំណូលពីតម្រូវការសម្រាប់ទំនិញប្រណិតប្រភេទនេះមានការកើនឡើង។ នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។ តាមការប៉ាន់ស្មាន មានកសិករចំនួន ២២,០០០ នាក់ ហើយមានប្រជាជនប្រមាណជា ៣៨,០០០ នាក់ កំពុងបម្រើការក្នុងខ្សែសង្វាក់ផលិតកម្មស្វាយចន្ទី បូករួមទាំងកំលាំងពលកម្មប្រចាំរដូវផងដែរ។ បច្ចុប្បន្ននេះទិន្នផលស្វាយចន្ទីស្ទើរតែទាំងអស់ត្រូវបាននាំចេញក្រោមរូបភាពមិនទាន់កែច្នៃ ប៉ុន្តែវាអាចនឹងផ្តល់ការងារបន្ថែមចំនួន ១០,០០០ ទៀតប្រសិនបើផលិតផល គ្រាប់ស្វាយចន្ទីឆៅទូទាំងប្រទេសកម្ពុជាត្រូវបានកែច្នៃ និងវេចខ្ចប់ក្នុងស្រុក (EIC២០០៧)។ ផលិតផលគ្រាប់ស្វាយចន្ទីឆៅក្នុងពិភពលោក មានការកើនឡើង១២ដងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះពោលគឺចាប់ពីតិចជាង៣០០,០០០តោនក្នុងឆ្នាំ១៩៦១
- អចលនទ្រព្យអចលនទ្រព្យ January 20, 2023 Khmernote
កាលព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុនចិញ្វឹមគោយកទឹកដោះ MOMO FARM អំពីការពង្រីកផ្ទៃដីផលិតកម្មរបស់ខ្លួន។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ ចំពោះការចង់ពង្រីកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន MOMO FARM។ ប៉ុន្តែឯកឧត្តមបានបញ្ជាក់ច្បាស់ថា បច្ចុប្បន្នក្រសួងមិនមានការផ្តល់ដីសម្បទានជូនក្រុមហ៊ុនឯកជនទៀតទេ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២។ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន ឱ្យធ្វើកិច្ចសន្យាជាមួយពលរដ្ឋ ដែលមានដីសម្រាប់ធ្វើការដាំស្មៅសម្រាប់ជាចំណីសត្វ។ ក្រសួងនឹងជួយសម្របសម្រួល ជំរុញការពង្រីកផលិតកម្មគោយកទឹកដោះនេះ ព្រោះបរិមាណគោយកទឹកដោះទូទាំងប្រទេសមានប្រមាណត្រឹម ១០០០ក្បាលប៉ុណ្ណោះ។ សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន
- អាជីវកម្មអាជីវកម្ម January 20, 2023 Khmernote
ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. ដែលជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្តមួយនៃប្រទេសជប៉ុន មានគម្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួប ក្រុមហ៊ុន Shop Shindou Shigeharu Limited Company កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តម សុខ លូ បានសម្ដែងនូវការសប្បាយរីករាយ ចំពោះក្រុមហ៊ុនដែលមានបំណងក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 20, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៣ ៤៥៥ លានដុល្លារអាមេរិក លើសផែនការ ជាង ២២ ភាគរយ បើធៀបទៅនិងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងក្នុងកម្មវិធីផ្សាយពិសេស ស្តីពីពន្ធលើប្រាក់ចំណូល និងការផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣ នេះថា នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ ស្ថានភាពនៃជំងឺកូវីដ១៩










