- សេដ្ឋកិច្ចសេដ្ឋកិច្ច January 30, 2023 Khmernote
ឈៀងម៉ៃ នៅភាគខាងជើងនៃប្រទេសថៃ ត្រូវបានគេដាក់ឈ្មោះថា ជាទីក្រុងដែលមានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់ទី៣២ ក្នុងចំណោមទីក្រុងចំនួន ៤១៦ នៅជុំវិញពិភពលោក។ យោងតាមគេហទំព័រ Numbeo ឈៀងម៉ៃទទួលបានពិន្ទុ ៧៥.៥ ទៅលើផ្នែកសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍ បន្ទាប់មកគឺទីក្រុង Davao នៅហ្វីលីពីន ដែលមានលំដាប់ពិន្ទុ (៧២.៤) និងសិង្ហបុរី (៧០.៨)។ ជាមួយគ្នានេះ រដ្ឋធានី Abu Dhabi របស់សហព័ន្ធអារ៉ាប់រួមត្រូវបានដាក់ឈ្មោះថា ជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោកដោយមានពិន្ទុ ៨៨.៨ ហើយតាមពីក្រោយដោយរដ្ឋធានី Doha ប្រទេសកាតា (៨៥.៥) និងទីក្រុងតៃប៉ិ (៨៤.៩)។ ទន្ទឹមនឹងនោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 28, 2023 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ ទើបសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ថែមទៀត សរុបទុនវិនិយោគ ជិត ២០ លានដុល្លារ និងបង្កើតការងារជិត ៥ពាន់កន្លែង។ ក្នុងនោះ ឃើញថា មានក្រុមហ៊ុនមួយបានបោះទុន វិនិយោគសង់រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំបំផុតមួយក្នុងពិភពលោក ដែលប្រកួតប្រជែងជាមួយក្រុមហ៊ុនដូចជា Adidas និង Nike នោះគឺ Puma។ យោងតាមតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន “NEW TARGET FOOTWEAR (CAMBODIA) CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង
- ទេសចរណ៍ទេសចរណ៍ January 28, 2023 Khmernote
(ព្រះសីហនុ)៖ បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់។ អ្នកដំណើរនិងភ្ញៀវទេសចរចិនទាំង១០៤នាក់នេះ គឺធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេង នាវេលាម៉ោង៩៖៤៥នាទី។ យន្តហោះរបស់ក្រុមហ៊ុន Ruili Airline។ ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះដែរ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុជាដើម ដោយមានរបាំឆៃយ៉ាំសម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ។ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា
- អាជីវកម្មអាជីវកម្ម January 27, 2023 Khmernote
គិតត្រឹមឆ្នាំ២០២៣ នេះ ក្រុមហ៊ុន Nokia ដែលជាក្រុមហ៊ុនទូរគមនាគមន៍មានអាយុកាល ១៥៨ឆ្នាំមកហើយ។ ក្រុមហ៊ុននេះ មានភាពល្បីល្បាញខ្លាំងមែនទែន ប៉ុន្តែក៏ត្រូវបាត់មុខនៅលើទីផ្សារវិញក្នុងរយៈពេលមួយដ៏ធំ។ ទោះបីជាមិនមានប្រជាប្រិយភាពខ្លាំងដូចមុនក៏ពិតមែន តែកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ Nokia បានប្រកាសពីការ កើនឡើងភាគហ៊ុនទីផ្សារ និងប្រាក់ចំណេញលើសេវាកម្ម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo។ សារព័ត៌មានដដែលបានឱ្យដឹងថា ការកើនឡើងភាគហ៊ុនទីផ្សារ និងប្រាក់ចំណេញលើសេវាកម្មរបស់ Nokia នេះ គឺបានមកពីការ លក់ចេញសេវា 5G នៅក្នុងប្រទេសជាច្រើនដូចជា ឥណ្ឌា ជាដើម។ ជាមួយគ្នានេះ ភាគហ៊ុនរបស់ Nokia
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ប្រទេសបារាំង បានផ្ដល់ចំណាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញនៅក្នុង សម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន និងសហការី។ ថ្លែងក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការតភ្ជាប់ បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាន និងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC)
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 26, 2023 Khmernote
អ្នកចិត្តសាស្រ្តកំពុងសិក្សាពីរបៀបដែលស្មាតហ្វូនដែលមានគ្រោះថ្នាក់អាចមានសម្រាប់ខួរក្បាលវ័យជំទង់ ហើយថ្មីៗនេះអង្គការសុខភាពពិភពលោកបានណែនាំឪពុកម្តាយឲ្យកំណត់ពេលវេលានៅសល់ត្រឹមតែមួយម៉ោងក្នុងមួយថ្ងៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំអាចប្រើប្រាស់ស្មាតហ្វូន។ ទោះបីជាការស្រាវជ្រាវដ៏ធំមួយបានរកឃើញថា មានការជាប់ទាក់ទងតិចតួចរវាងផលប៉ះពាល់ពេលវេលានិងសុខភាព ជាពិសេសសុខភាពផ្លូវចិត្តក៏ដោយ តែការស្រាវជ្រាវផ្សេងទៀតបានរកឃើញថា ហានិភ័យរបស់សិស្សថ្នាក់ទី៨ ចំពោះការធ្លាក់ទឹកចិត្តកើនឡើង ២៧% នៅពេលដែលគាត់ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាក់ស្ដែងសហស្ថាបនិកក្រុមហ៊ុន Apple និងសហស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Steve Jobs និង Bill Gates ត្រូវបានគេស្គាល់ថា ជាកំពូលអ្នកដឹកនាំបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ប៉ុន្តែពួកគាត់ទាំងពីរចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនដោយកំណត់កម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាដែលកូនៗ អាចប្រើនៅផ្ទះបាន។ ដោយកាលពីឆ្នាំ ២០០៧ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានអនុវត្តការកំណត់ពេលវេលា នៅពេលដែលកូនស្រីរបស់គាត់បានចាប់ផ្ដើមវក់នឹងការលេងហ្គេម។ បន្ថែមពីនេះគាត់ក៏មិនអនុញ្ញាតឲ្យកូនៗរបស់គាត់ប្រើប្រាស់ទូរស័ព្ទដៃនៅពេលដែលពួកគេមានអាយុក្រោម ១៤
- អាជីវកម្មអាជីវកម្ម January 26, 2023 Khmernote
ក្រុមហ៊ុន Apple Inc នឹងបើកហាងលក់រាយផ្ទាល់ខ្លួននៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ដែលនេះគឺជារៀបចំនាំយកខ្សែសង្វាក់របស់ខ្លួនទៅកាន់ប្រទេសអាស៊ីជាលើកដំបូង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុនបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ពីការរើសបុគ្គលិកបុគ្គលិកជាច្រើនផ្នែក សម្រាប់ហាងនៅក្នុងប្រទេសម៉ាឡេស៊ី។ បញ្ជីរាយនាមដែលបានចេញផ្សាយបានបង្ហាញថា មុខតំណែងទាំងនោះសម្រាប់ហាងលក់រាយផ្ទាល់របស់ Apple មិនមែនជាហាង Apple របស់ភាគីទីបីដែលប្រតិបត្តិការយូរមកហើយនៅក្នុងប្រទេសម៉ាឡេស៊ីនោះទេ។ ជាមួយគ្នានេះ ការផ្លាស់ប្តូរនេះនឹងជំរុញវត្តមានរបស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបើកហាងរួចហើយនៅក្នុងប្រទេសថៃ និងសិង្ហបុរី។ ទោះបីជាយ៉ាងណាក្ដី អ្នកនាំពាក្យរបស់ Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ គួរបញ្ជាក់ផងដែរថា ក្រៅពីការត្រៀមខ្លួនបើកហាងនៅម៉ាឡេស៊ី ថ្មីៗនេះ ក្រុមហ៊ុនក៏បានចាប់ផ្តើមផ្សព្វផ្សាយការចុះបញ្ជីការងារសម្រាប់ទីតាំងដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគ្រោងទុកជាច្រើនឆ្នាំមកហើយផងដែរ៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋបាលខេត្តបាត់ដំបង កំពុងតែរៀបចំកែប្រែក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) នៅថ្ងៃអនាគត តាមរយៈការរៀបចំឱ្យមានបច្ចេកវិទ្យាទំនើប នៅតាមសាធារណៈជាដើម ដើម្បីលើកម្ពស់ទីក្រុងបាត់ដំបងឱ្យមានភាពទាក់ទាញជាមុន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា៖ “ខេត្តដំបង ជាក្រុងមួយក្នុងចំណោមទីក្រុងចំនួន ៣ នៃព្រះរាជាណាចក្រកម្ពុជារួមមាន ក្រុងបាត់ដំបង ក្រុងភ្នំពេញ និងក្រុងសៀមរាប ដែលត្រូវបានជ្រើសរើសជាបណ្ដាញទីក្រុងវៃឆ្លាតអាស៊ាន ដែលមានសមាជិកទីក្រុង ២៦ក្រុង ដើម្បីប្រែក្លាយទិជាក្រុងប្រកបបច្ចេកវិទ្យាទំនើប មានផាកសុខភាព










