ក្រុមហ៊ុនផលិតស្បែកជើងឱ្យយីហោលំដាប់ពិភពលោក Puma បោះទុនជាង ៧លានដុល្លារសង់រោងចក្រផលិតស្បែកជើងនៅខេត្តមួយនេះ
សេដ្ឋកិច្ច January 28, 2023 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ ទើបសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ថែមទៀត សរុបទុនវិនិយោគ ជិត ២០ លានដុល្លារ និងបង្កើតការងារជិត ៥ពាន់កន្លែង។ ក្នុងនោះ ឃើញថា មានក្រុមហ៊ុនមួយបានបោះទុន វិនិយោគសង់រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំបំផុតមួយក្នុងពិភពលោក ដែលប្រកួតប្រជែងជាមួយក្រុមហ៊ុនដូចជា Adidas និង Nike នោះគឺ Puma។

យោងតាមតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន “NEW TARGET FOOTWEAR (CAMBODIA) CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង៕

អត្ថបទ៖ លីនី