- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា កម្ពុជាមានបំណុលសាធារណៈតិចជាងគេបង្អស់ ដោយឈរនៅលំដាប់លេខ២ បន្ទាប់ពីប្រទេសព្រុយណេ ដែលជាប្រទេសមិនមានការខ្ចីបំណុលពីបរទេស។ ការអះអាងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ ក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ ឯកឧត្ដម វង្សី វិស្សុត បានថ្លែងថា បំណុលសាធារណៈរបស់កម្ពុជាគឺមានកម្រិតទាប ត្រឹមតែប្រមាណ ៣៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ាន កម្ពុជាស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីព្រុយណេ។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ «ទិដ្ឋភាពរួមនៃការគ្រប់គ្រងថវិកាសេដ្ឋកិច្ច
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 25, 2023 Khmernote
តារាចម្រៀងប៉ុបដ៏ល្បីឈ្មោះ Justin Bieber បានលក់ស្នាដៃចម្រៀងរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Hipgnosis Songs Capital ក្នុងតម្លៃ ២០០លានដុល្លារ ក្លាយជាតារាកំពូលវ័យក្មេងបំផុតដែលរកលុយបានច្រើនក្នុងអាជីពជាតារាចម្រៀង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ តាមប្រភពដដែល តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះ បានលក់សិទ្ធិបទចម្រៀងចំនួន ២៩១បទ ទាំងបទដែលចេញរួច និងបទមិនទាន់ចេញ ដោយការលក់នេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មានសម្រាប់សិល្បករដែលមានអាយុក្រោម ៧០ឆ្នាំ។ គួរបញ្ជាក់ផងដែរថា Hipgnosis Songs Capital ត្រូវបានគ្រប់គ្រងដោយ Hipgnosis Song Management របស់មហាសេដ្ឋីតន្ត្រី
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 25, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងប្រាប់អ្នកវិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានមានប្រសាសន៍ឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវិនិយោគបារាំង ដឹកនាំដោយ ឯកឧត្តម អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែមករា
- អាជីវកម្មអាជីវកម្ម January 25, 2023 Khmernote
ប្រទេសវៀតណាម ហាក់កំពុងត្រូវប៉ាន់ខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយទាក់ទាញក្រុមហ៊ុនបរទេសធំៗជាច្រើនមកវិនិយោគបង្កើតរោងចក្រ។ ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតអេក្រង់របស់ប្រទេសចិន BOE Technology Group ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple និង Samsung គ្រោងនឹងបណ្តាក់ទុនចំនួន ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រចំនួន ២នៅក្នុងប្រទេសវៀតណាម។ តាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុនកំពុងពិភាក្សាដើម្បីជួលដីនៅភាគខាងជើង ដើម្បីសង់រោងចក្របន្ថែមនៅក្នុងរោងចក្រតូចមួយរបស់ខ្លួននៅភាគខាងត្បូងដែលផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើនទៅឱ្យក្រុមហ៊ុន Samsung និង LG Electronics របស់ប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានេះ ក្រុមហ៊ុន នឹងជួលដី ១០០ហិកតា ក្នុងនោះដី ២០ហិកតាសម្រាប់សាងសង់រោងចក្រតម្លៃ ១៥០លានដុល្លារសម្រាប់ផលិតប្រព័ន្ធបញ្ជាពីចម្ងាយ ខណៈក្រុមហ៊ុនក៏នឹងវិនិយោគទឹកប្រាក់
- ទេសចរណ៍ទេសចរណ៍ January 25, 2023 Khmernote
(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ (២១-២៤ ខែមករា ២០២៣) ភ្ញៀវទេសចរបានចេញដើរកម្សាន្ត្រទូទាំងប្រទេសសរុប១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស៤២,០៥៦នាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖ * ខេត្តព្រះសីហនុ ២៩៦,០២៨នាក់ * ខេត្តសៀមរាប ១០៥,៤៨១នាក់ * ខេត្តបាត់ដំបង ១០២,៧៧៨នាក់ * ខេត្តកំពត ៨២,១៩៩នាក់ * ខេត្តប៉ៃលិន ៨១,៥០០នាក់ * ខេត្តកំពង់ចាម ៦៧,៩១៤នាក់ *
- ទេសចរណ៍ទេសចរណ៍ January 25, 2023 Khmernote
(ខេត្តព្រះសីហនុ)៖ កោះសង្សារ Kaoh Sang Saa ប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលអ្នកត្រូវធ្វើដំណើរតាមទូក (Speed boat) ប្រមាណ 40 ទៅ 45 នាទី និងមានចំងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ កោះនេះត្រូវបានគេប្រសិទ្ធនាមថាជាឋានសួគ៌ក្រោមមេឃ ដែលទេសចរជាតិ និងអន្តរជាតិគ្រប់គ្នាគួរតែប្រាថ្នាទៅកម្សាន្តទីនោះឲ្យបានម្តងក្នុងមួយឆាកជីវិត ។ កោះនេះមិនមែនល្បីតែក្នុងស្រុកទេ សូម្បីតែភ្ញៀវទេសចរនៅជុំវិញពិភពលោកក៏ប្រាថា្នចង់ទៅស្គាល់រសជាតិជីវិតដ៏ផ្អែមល្ហែមនៅលើកោះសង្សារនេះដែរ៕ ប្រភព៖ ក្រសួងទេសចរណ៍
- អាជីវកម្មអាជីវកម្ម January 25, 2023 Khmernote
បង្កងអូស្រ្តាលី ដែលមានឈ្មោះវិទ្យាសាស្រ្ត (Cherax quadricarinatus) គឺជាប្រភេទបង្កងនាំចូលមកក្នុងប្រទេសកម្ពុជាយើង ដែលមានការចិញ្ចឹមជាលក្ខណៈគ្រួសារ និងលក្ខណៈអាជីវកម្ម យ៉ាងផុសផុលស្ទើរតែគ្រប់រាជធានី-ខេត្តទៅហើយមកទល់ពេលនេះ ដោយសារតែបង្កងប្រភេទនេះងាយស្រួលក្នុងការចិញ្ចឹម មានទីផ្សារល្អ និងតម្លៃក៏បានថ្លៃផងដែរ។ លោក វង់ បុត្រ ដែលជាអតីតពលករនៅប្រទេសកូរ៉េចប់អាណត្តិការងារ ហើយងាកមកប្រកបរបរចិញ្ចឹមបង្កងអូស្រ្តាលី នៅស្រុកកំណើតឯខេត្តតាកែវ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ថា ៖ “បន្ទាប់ពីបញ្ចប់អាណត្តិការងារដែលមានរយៈពេល ៤ឆ្នាំនៅប្រទេសកូរ៉េមក ខ្ញុំបានត្រលប់មកស្រុកកំណើតវិញ។ នៅពេលនោះ ខ្ញុំមិនមានការងារអ្វីផ្សេងនោះទេ ខ្ញុំសង្កេតឃើញមានការចិញ្ចឹងបង្កងអូស្ត្រាលីនេះនៅខេត្តតាកែវខ្លះៗដែរ ហើយក៏ចាប់អារម្មណ៍ប្រកបរបរនេះ ដូច្នេះហើយខ្ញុំក៏សាកល្បងចិញ្ចឹមជាលក្ខណៈគ្រួសារប៉ុណ្ណោះ គឺនៅក្នុងឆ្នាំ២០១៩ ដោយរៀនវិធីនៃការចិញ្ចឹមពីបងៗដែលធ្លាប់ចិញ្ចឹមបង្កងប្រភេទនេះ”។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 23, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកាតាលីករ ក្នុងការទាក់ទាញគម្រោងវិនិយោគឧស្សាហកម្មបន្ថែមចូលមកកម្ពុជា ។ ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត និងនវានុវត្តន៍ បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម បានផ្តល់ឱ្យកម្ពុជានូវទីផ្សារនាំចេញកាន់តែធំ សម្រាប់ផលិតផលផលិតក្នុងស្រុក។ ឯកឧត្តម បន្តថា ទោះបីប្រឈមនឹងវិបត្តិជាសកល ដូចជា សង្រ្គាមនៅអ៊ុយក្រែន វិបត្តិថាមពល និងហិរញ្ញវត្ថុ កម្ពុជានៅតែមានមានសក្តានុពល និងលទ្ធភាពទាក់ទាញ










