ក្រុមហ៊ុនផលិតអេក្រង់របស់ចិន ដែលផ្គត់ផ្គង់ឱ្យ Apple និង Samsung នឹងបោះទុនវិនិយោគ ៤០០លានដុល្លារសង់រោងចក្រនៅវៀតណាម
អាជីវកម្ម January 25, 2023 Khmernote

ប្រទេសវៀតណាម ហាក់កំពុងត្រូវប៉ាន់ខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយទាក់ទាញក្រុមហ៊ុនបរទេសធំៗជាច្រើនមកវិនិយោគបង្កើតរោងចក្រ។ ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតអេក្រង់របស់ប្រទេសចិន BOE Technology Group ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple និង Samsung គ្រោងនឹងបណ្តាក់ទុនចំនួន ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រចំនួន ២នៅក្នុងប្រទេសវៀតណាម។

តាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុនកំពុងពិភាក្សាដើម្បីជួលដីនៅភាគខាងជើង ដើម្បីសង់រោងចក្របន្ថែមនៅក្នុងរោងចក្រតូចមួយរបស់ខ្លួននៅភាគខាងត្បូងដែលផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើនទៅឱ្យក្រុមហ៊ុន Samsung និង LG Electronics របស់ប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះ ក្រុមហ៊ុន នឹងជួលដី ១០០ហិកតា ក្នុងនោះដី ២០ហិកតាសម្រាប់សាងសង់រោងចក្រតម្លៃ ១៥០លានដុល្លារសម្រាប់ផលិតប្រព័ន្ធបញ្ជាពីចម្ងាយ ខណៈក្រុមហ៊ុនក៏នឹងវិនិយោគទឹកប្រាក់ ២៥០ លានដុល្លារក្នុងរោងចក្រមួយលើផ្ទៃដី ៥០ហិកតា ហើយនៅសល់ ៣០ហិកតាទៀតគឹសម្រាប់អ្នកផ្គត់ផ្គង់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress