ឥណ្ឌូណេស៊ី វ៉ាដាច់ថៃ ក្លាយជាអ្នកនាំចេញរថយន្តធំជាងគេទៅវៀតណាម
សេដ្ឋកិច្ច January 21, 2023 Khmernote

ឥណ្ឌូណេស៊ី បានវ៉ាដាច់ប្រទេសថៃ ក្នុងនាមជាប្រទេសនាំចេញរថយន្តធំជាងគេទៅប្រទេសវៀតណាមក្នុងឆ្នាំ២០២២ ជាមួយនឹងការនាំចេញរថយន្តសរុបចំនួន ៧២,៦៧១ គ្រឿង។ យោងតាមស្ថិតិដែលបានចេញផ្សាយដោយគយវៀតណាមបានឱ្យដឹងថា វៀតណាមបាននាំចូលរថយន្តចំនួន ១៧៣,៤៦៧ គ្រឿងក្នុងឆ្នាំ២០២២ កើនឡើង ៨.៥% ពីឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា ឥណ្ឌូណេស៊ី ថៃ និងចិន គឺជាប្រទេសនាំចេញរថយន្តធំជាងគេទៅកាន់ប្រទេសវៀតណាម ប៉ុន្តែឥណ្ឌូនេស៊ីបានវ៉ាដាច់ប្រទេសថៃ ដែលជាប្រទេសដែលបាននាំចេញរថយន្តច្រើនជាងគេទៅកាន់ប្រទេសវៀតណាម ដោយបាននាំចេញថយន្តសរុបចំនួន ៧២,៦៧១ គ្រឿង មានតម្លៃ ១០.៥ពាន់លានដុល្លារ កើនឡើង ៦៤.២% ពីឆ្នាំ២០២១។ ខណៈប្រទេសថៃបាននាំចេញរថយន្តចំនួន ៧២,០៣២ គ្រឿងដែលមានតម្លៃ ១.៤២ ពាន់លានដុល្លារទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២២ ថយចុះចំនួន ១០.៩% ពីឆ្នាំ២០២១៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress