ព័ត៌មានចុងក្រោយ
  • គម្រោងរោងចក្រ៤កន្លែងផ្សេងទៀតនៅភ្នំពេញ តាកែវ និងកំពង់ចាម ទុនវិនិយោគជិត២២លានដុល្លារ នឹងបង្កើតឱកាសការងាររហូតដល់ទៅជាង៦០០០កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 20, 2022 Naren

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈថា គម្រោងវិនិយោគ៤កន្លែងទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ២១,៩លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងខេត្តតាកែវ រាជធានីភ្នំពេញ និងកំពង់ចាម ជារោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតស្បែកជើង រោងចក្រផលិតឆត្រ អាវភ្លៀង គម្រោងដែលបានអនុម័តថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន៦,៣៨០កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក

  • ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 20, 2022 Naren

    បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការ នាខែតុលា ឆ្នាំ២០២២ កន្លងទៅ, កាលពីពេលថ្មីៗនេះ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន ដោយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានការបញ្ជាទិញរហូតដល់ជាង ១៨តោន។ តាមរយៈការបញ្ជាក់របស់ លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai Grandfruit Import & Export Co., Ltd. បានបញ្ជាក់ថា ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ

  • ទំហំពាណិជ្ជកម្មកម្ពុជា និងចិនសម្រេចបាន ៥.៩ពាន់លានដុល្លារ កើនឡើង១៩.៧% ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 19, 2022 Nuch

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ក្នុងរយៈពេល៦ខែឆ្នាំនេះ មានទំហំជាង២៧ពាន់លានដុល្លារ កើនឡើង២០.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លែងក្នុងពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៣ និងពិធីជប់លៀងមិត្តភាព ដែលរៀបចំដោយសភាពាណិជ្ជកម្មចិនជាំងស៊ូនៅកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែធ្នូនេះ នៅសណ្ឋាគារហួង សាន រាជធានីភ្នំពេញ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា ពិធីជប់លៀងមិត្តភាពដ៏មហោឡារិកនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយរបស់សភាពាណិជ្ជកម្មចិនជាំងស៊ូនៅកម្ពុជា ហើយក៏ជាឱកាសដ៏ល្អមួយដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយមិត្តភក្តិនៅកម្ពុជារបស់យើង។ ឯកឧត្តមបន្តថា ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន

  • ប្រទេសឡាវ រកចំណូលបានជាង ១,៧៦ប៊ីលានដុល្លារ ពីការ​នាំ​ចេញថាមពល​អគ្គិសនី នៅឆ្នាំ២០២២ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 19, 2022 Naren

    (វៀងចន្ទន៍)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ឡាវបានរាយការណ៍ថា ប្រទេសឡាវរកចំណូលបានជាង ១,៧៦ប៊ីលានដុល្លារពីការនាំចេញអគ្គិសនីក្នុងឆ្នាំ២០២២ កើនឡើង៧.៥%ធៀបនឹងឆ្នាំមុន។ សម្រាប់ឆ្នាំ២០២៣ រដ្ឋាភិបាលឡាវ បានកំណត់គោលដៅនៃការបង្កើតថាមពលឱ្យបានយ៉ាងហោចណាស់ ៥១,១៣៤លានគីឡូវ៉ាត់ម៉ោង ដែលមានតម្លៃស្មើនឹងជាង ៤១,៣២ទ្រីលាន LAK (២,៤ប៊ីលានដុល្លារអាម៉េរិក) កើនឡើង ៧១,៧៧% ពីឆ្នាំនេះ។ ប្រភពបានឱ្យដឹងថា ប្រទេសឡាវកំពុងធ្វើពាណិជ្ជកម្មអគ្គិសនីជាមួយប្រទេសថៃ វៀតណាម កម្ពុជា សិង្ហបុរី និងចិន។ រដ្ឋាភិបាលរបស់ខ្លួនគ្រោងនឹងបន្តការចរចា និងលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីផ្លាស់ប្តូរអគ្គិសនីតាមរយៈប្រព័ន្ធបណ្តាញមួយទៅបណ្តាញ ដើម្បីជួយដោះស្រាយការខ្វះខាតអគ្គិសនីក្នុងរដូវប្រាំង និងស្តុកថាមពលបន្ថែមនៅរដូវវស្សា។ បច្ចុប្បន្នឡាវមានរោងចក្រថាមពលចំនួន៩០ នៅទូទាំងប្រទេសដែលមានសមត្ថភាពផលិតថាមពលសរុបបាន ១១ ០០០មេហ្កាវ៉ាត់ វារីអគ្គិសនីចំនួន៧៧កន្លែង ថាមពលពន្លឺព្រះអាទិត្យចំនួន៨កន្លែង និងរោងចក្រថាមពលជីវម៉ាស់ចំនួន៤

  • លោក Elon Musk បានលក់ភាគហ៊ុន Tesla មួយចំនួនរបស់គាត់ នៅក្នុងតម្លៃជិត ៣.៦ ពាន់លានដុល្លារ ក្រោយខាតបង់ខ្លាំងជាមួយនឹង Twitter អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 16, 2022 Naren

    មហាសេដ្ឋីលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុន Tesla មួយចំនួន នៅក្នុងតម្លៃ ៣.៥៨ ពាន់លានដុល្លារក្នុងសប្តាហ៍នេះ។ ឯកសារមួយនៅគណៈកម្មការមូលបត្រអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា នាយកប្រតិបត្តិ Tesla រូបនេះ បានលក់ភាគហ៊ុនចំនួន ២២ លាន ភាគហ៊ុន ដែលគាត់មានជាមួយក្រុមហ៊ុនរថយន្តអគ្គីសនីមួយនេះ នៅចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ។ លោក Musk ទទួលបានប្រាក់កម្ចីចំនួន ១៣ ពាន់លានដុល្លារពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់កញ្ចប់លុយ ៤៤ ពាន់លានដុល្លារ ដែលបានចំណាយដើម្បីទិញក្រុមហ៊ុន Twitter នៅក្នុងខែតុលា។ ជាក់ស្តែងម្ចាស់ថ្មីរបស់

  • គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសាធារណការ លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងផ្លាកលេខពិសេស ទទួលបានចំណូលសរុបជាង ៨៥លានដុល្លារអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 16, 2022 Nuch

    ទីស្ដីការក្រសួង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មការអន្តរ ក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការទាំងពីរផងដែរ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និង រៀបចំការលក់ ឬដេញថ្លៃ

  • Lionel Messi ជិតសម្រេចបំណងលើកពាន World Cup ឯ BOOSTRONG កំពុងព្រៀងលិខិតអញ្ជើញក្រុមគាត់មកស្រុកខ្មែរ Boostrong
    Boostrong
    Boostrong December 16, 2022 Naren

    (ភ្នំពេញ)៖ ក្តីសង្ឃឹមក្នុងឆាកជីវិតកីឡាករ Lionel Messi លើកពានWorld Cup ជិតក្លាយជាការពិតហើយ ក្រោយពេលក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះលើក្រុមជម្រើសជាតិក្រូអាត ដោយលទ្ធផល៣ទល់០ ក្នុងការប្រកួតវគ្គ៤ក្រុមចុងក្រោយ កាលពីថ្ងៃពុធ កន្លងទៅ បានធ្វើឲ្យអាហ្សង់ទីនក្លាយជាបេក្ខភាពប្រកួតយកពានបាល់ទាត់ពិភពលោក World Cup 2022មុនគេ។ ក្រុមហ៊ុន BOOSTRONG មានក្តីរំភើបជាខ្លាំង និងជូនពរឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះលើពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022នេះ ដើម្បីឲ្យប៊ូសស្ត្រងបានប្រកាសអញ្ជើញ Messi និងក្រុមពួកគាត់មកស្រុកខ្មែរទស្សនាអង្គរវត្តយើង។ ខណៈពេលនេះ ក្រុមហ៊ុន BOOSTRONG លោក Vlad Rubis

  • ក្រុមហ៊ុនវៀតណាម VinFast បើកហាងចំនួនបួនបន្ថែមទៀត នៅកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 15, 2022 Naren

    (ហាណូយ)៖ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដំបូងគេរបស់វៀតណាម (EV) កាលពីថ្ងៃទី១៤ ខែធ្នូ (ម៉ោងនៅអាមេរិក) បានប្រកាសបើក សាខាថ្មីចំនួន ៤បន្ថែម នៅ Los Angeles និង Orange County នៃរដ្ឋ California របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ vietnamplus នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ VinFast បើកដំណើរការមជ្ឈមណ្ឌលសេវាកម្មចំនួន៤ដំបូងរបស់ខ្លួន ដើម្បីផ្តល់សេវាថែទាំ និងជួសជុលរថយន្តអគ្គិសនី។ សកម្មភាពនេះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ VinFast ក្នុងការពង្រីកប្រព័ន្ធលក់រាយ និងសេវាកម្មរបស់ខ្លួន មុនពេលចែកចាយយានជំនិះដល់អតិថិជនអាមេរិកនៅចុងឆ្នាំនេះ។ មជ្ឈមណ្ឌលសេវាកម្មថ្មីទាំង៤នេះ