មេធំប្រ៊េន LV លោក Bernard Arnault ទម្លាក់ Elon Musk ក្លាយជាអ្នកមានជាងគេបំផុតរបស់ពិភពលោក
បុគ្គលជោគជ័យ January 5, 2023 Khmernote

លោក Bernard Arnault ដែលជាសហស្ថាបនិក និងជានាយកប្រ​តិបត្តិ LVMH បានទម្លាក់តំណែងនាយកប្រតិបត្តិ Tesla លោក Elon Musk ក្លាយជាអ្នកមានជាងគេបំផុតរបស់ពិភពលោកកាលពីពាក់កណ្ដាលធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ ការផ្លាស់ប្តូរចំណាត់ថ្នាក់គឺដោយសារតែការធ្លាក់ចុះដ៏ធំនៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលបង្កើតចំណែកដ៏ធំនៃទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Elon Musk ។

ជាមួយគ្នានេះ តាមការប៉ាន់ប្រមាណរបស់ Bloomberg គិតត្រឹមថ្ងៃពុធនេះ លោក Arnault មានទ្រព្យសម្បត្តិប្រហែល ១៦៩ ពាន់លានដុល្លារ ខណៈ Musk មានចំនួន ១២៨ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់ Musk បានកើនឡើងដល់កម្រិតកំពូល គឺចំនួន ៣៣៨ ពាន់លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពេលនោះលោក Arnault មានត្រឹមតែ ១៧២ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo