- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2022 Nuch
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០២២នេះ មានរហូតដល់ ១៤ ៥០០ លានដុល្លារអាម៉េរិក កើនឡើងជាង១៩ ភាគរយ ហើយសង្ឃឹមថា ទំហំពាណិជ្ជកម្មនេះនឹងកើនឡើងថែមទៀត តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 29, 2022 Naren
កំពូលមហាសេដ្ឋីនៅអាមេរិក ទាំង១០រូប ដែលទទួលមរតកទ្រព្យសម្បត្តិ និងអាជីវកម្ម ពីឪពុកម្តាយរបស់ពួកគេ និងទទួលបានភាគហ៊ុន ក្រោយពីការលែងលះ។ រូបថត៖ កាសែត Washington Post លោក Charles Koch៖ យោងតាម ទស្សនាវដ្តី Forbes លោក Charles Koch មានទ្រព្យសម្បត្តិរហូតដល់ ៥៩.៦ ពាន់លានដុល្លារ ។ គាត់ និងប្អូនប្រុសរបស់គាត់ឈ្មោះ David បានទទួលមរតក Koch Industries ពីឪពុករបស់ពួកគេ។ Koch Industries Corporation
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 29, 2022 Nuch
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី ជំនាញចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី ផ្ទាំងសូឡា និងរោងចក្រគ្រឿងសង្ហារឹម នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមតំណាងរោងចក្រផលិតសំបកកង់រថយន្តបានឱ្យដឹងថា រោងចក្រមានគម្រោង សាងសង់លើផ្ទៃដី ២៨ហិកតា ហើយជំហានទី១
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 28, 2022 Nuch
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ បានកើនដល់ ជាង២ ៥០០ គម្រោង ខណៈគម្រោងបុរីមានជាង៥០០ទីតាំង ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២បានឱ្យដឹងថា គិតពីចាប់ផ្តើមអនុវត្តន៍ឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសចំនួន ២ ៥៣៤ អគារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 27, 2022 Naren
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈថា គម្រោងវិនិយោគ៤កន្លែងទៀត ដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ១៦,៣លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងក្រុងព្រះសីហនុ, រាជធានីភ្នំពេញ ជារោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ, រោងចក្រផលិតថង់ប្លាស្ទិក, រោងចក្រផលិតផលិតផលធ្វើពីក្រដាស និងរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ គម្រោងដែលបានអនុម័តថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន៧៤០កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ,
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 27, 2022 Naren
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ដោយអនុក្រឹត្យនេះមានគោលបំណងកំណត់តារាថភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតបុគ្គល និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែរបស់និយោជិតនិវាសនជន។ សម្រាប់ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖ ១- ពី ០៛ ដល់ ១៨ ០០០ ០០០៛ អត្រាពន្ធ ០% ២- ពី ១៨ ០០០ ០០១៛ ដល់ ២៤ ០០០ ០០០៛ អត្រាពន្ធ ៥% ៣- ពី ២៤ ០០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 26, 2022 Naren
(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ។ ថ្លែងនៅក្នុងពិធី សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ចិន បានជួយកម្ពុជា ក្នុងកសាងហេដ្ឋារចនាសម័្ពន្ធចាំបាច់ជាច្រើន ដោយចំណាយថវិកាជិត២ពាន់លានដុល្លារ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ថា «មកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវដល់ប្រទេសកម្ពុជាយើងចំនួន៣០ខ្សែ ដែលស្មើនឹងប្រវែងជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 26, 2022 Naren
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈថា គម្រោងវិនិយោគមួយកន្លែងទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ៥,៤លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីនេះស្ថិតនៅក្នុងខេត្តកណ្តាល ជារោងចក្រផលិតកេសកាតុង គម្រោងដែលបានអនុម័តថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន៧៧៨កន្លែង។ តាមសំណើសុំវិនិយោគបង្កើតរោងចក្រផលិតកេសកាតុងរបស់ក្រុមហ៊ុន DAY SEN PACKAGE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៧៨កន្លែង៕










