អ្នកស្នងមរតក មានទ្រព្យច្រើនជាងគេបំផុតទាំង១០ នៅសហរដ្ឋអាមេរិក
បុគ្គលជោគជ័យ December 29, 2022 Naren

កំពូលមហាសេដ្ឋីនៅអាមេរិក ទាំង១០រូប ដែលទទួលមរតកទ្រព្យសម្បត្តិ និងអាជីវកម្ម ពីឪពុកម្តាយរបស់ពួកគេ និងទទួល​បាន​ភាគហ៊ុន ក្រោយពីការលែងលះ។

រូបថត៖ កាសែត Washington Post

លោក Charles Koch៖ យោងតាម ទស្សនាវដ្តី Forbes លោក Charles Koch មានទ្រព្យសម្បត្តិរហូតដល់ ៥៩.៦ ពាន់លានដុល្លារ ។ គាត់ និងប្អូនប្រុសរបស់គាត់ឈ្មោះ David បានទទួលមរតក Koch Industries ពីឪពុករបស់ពួកគេ។ Koch Industries Corporation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤០ ជាក្រុមហ៊ុនចម្រាញ់ប្រេង។

រូបថត៖ PMC

លោកស្រី Julia Koch៖ ភរិយារបស់មហាសេដ្ឋី David Koch មាន ទ្រព្យសម្បត្តិចំនួន ៥៩,៦ ពាន់លានដុល្លារ ។ បន្ទាប់ពីការស្លាប់របស់ស្វាមីនាង និងកូនបីនាក់របស់នាងបានទទួលមរតកភាគហ៊ុន ៤២% នៅក្នុង Koch Industries ។ មហាសេដ្ឋីស្រីវ័យ៦០ឆ្នាំរូបនេះបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល។

រូបថត៖ Rick T. Wilking

លោក Jim Walton៖ កូនប្រុសពៅរបស់ស្ថាបនិក Walmart មានទ្រព្យសម្បត្តិរហូតដល់ ៥៨.៣ ពាន់លានដុល្លារ ។ លោក Jim Walton កាន់កាប់ ១៣% និងកាន់តំណែងជាក្រុមប្រឹក្សាភិបាលរបស់ Walmart អស់រយៈពេលជាងមួយទសវត្សរ៍ មុនពេលប្រគល់តំណែងរបស់គាត់ឱ្យកូនប្រុសរបស់ខ្លួន។

រូបថត៖ AP

លោកស្រី Alice Walton៖ កូនស្រីតែមួយគត់របស់ស្ថាបនិក Walmart មានទ្រព្យសម្បត្តិចំនួន ៥៧,៥ពាន់លានដុល្លារ ។ នាងបានផ្តោតលើសិល្បៈ ជាជាងធ្វើការឱ្យ Walmart ដូចបងប្អូនរបស់នាង។ ក្នុងឆ្នាំ២០១១ Alice បានបើកសារមន្ទីរ Crystal Bridges Museum of American Art នៅស្រុកកំណើតរបស់នាងនៅ Bentonville រដ្ឋ Arkansas ។

រូបថត៖ Walmart

លោក Rob Walton៖ កូនប្រុសច្បងរបស់ស្ថាបនិក Walmart មាន ទ្រព្យសម្បត្តិ ៥៧.២ ពាន់លានដុល្លារ លោកបានឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនបន្ទាប់ពីការស្លាប់របស់ឪពុកលោកក្នុងឆ្នាំ ១៩៩២។ នៅឆ្នាំ២០១៥ លោកបានលាលែងពីតំណែងជាប្រធាន ហើយបានប្រគល់តំណែងនេះទៅឱ្យកូនប្រសារ គឺលោក Greg Penner ។

រូបថត៖ Greg Doherty

អ្នកស្រី MacKenzie Scott៖ បន្ទាប់ពីលែងលះជាមួយលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon នាង MacKenzie Scott បានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៣០.៧ពាន់លានដុល្លារ ដោយអ្នកនិពន្ធប្រលោមរូបនេះនេះបានទទួលភាគហ៊ុនមួយភាគបួននៃអតីតស្វាមីរបស់នាងនៅ Amazon ។

រូបថត៖ John Stillwell

លោក John Mars៖ មហាសេដ្ឋីអាយុ ៨៧ឆ្នាំ បានទទួលមរតកមួយភាគបីនៃក្រុមហ៊ុនស្ករគ្រាប់ដ៏ធំបំផុតរបស់អាមេរិក Mars Wrigley បន្ទាប់ពីឪពុករបស់គាត់បានស្លាប់នៅឆ្នាំ ១៩៩៩។ លោក John Mars និងបងប្រុសរបស់គាត់បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការបង្កើតក្រុមហ៊ុនដែលមានឯកទេសខាងស្ករគ្រាប់ និងអាហារសត្វចិញ្ចឹម។ ទ្រព្យសម្បត្តិសរុបរបស់គាត់គឺ ២៩.៧ពាន់លានដុល្លារ។

រូបថត៖ Forbes

លោកស្រី Jacqueline Mars៖ ដូចជាបងប្រុសរបស់នាង John Mars Jacqueline Mars បានទទួលមរតកមួយភាគបីនៃក្រុមហ៊ុនរបស់គ្រួសារ។ នាងបានធ្វើការនៅ Mars អស់រយៈពេលជិត ២០ឆ្នាំ ហើយនៅក្នុងក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ២០១៦។ ទ្រព្យសម្បត្តិរបស់នាងគឺ ២៩.៧ ពាន់លានដុល្លារ ។

រូបថត៖ Alex Wong

លោកស្រី Miriam Adelson៖ បច្ចុប្បន្ន Adelson គ្រប់គ្រង ៥២% នៃប្រតិបត្តិករកាស៊ីណូ Las Vegas Sands ដែលក្រុមហ៊ុននេះពីមុនជាកម្មសិទ្ធិរបស់ប្តីរបស់នាង។ លោកស្រីបានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំនៅដើមឆ្នាំ២០២១។ ទ្រព្យសម្បត្តិសុទ្ធរបស់ Miriam Adelson គឺ ២៥.១ ពាន់លានដុល្លារ ។

រូបថត៖ The New York Times

លោក Leonard Lauder៖ មានប្រហែល ២០% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Estée Lauder ដែលជាក្រុមហ៊ុនគ្រឿងសំអាងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ដោយឪពុកម្តាយរបស់គាត់។ លោក Leonard Lauder បានដំណើរការក្រុមហ៊ុនជា CEO អស់រយៈពេលជាង ៣ទសវត្សរ៍ មុនពេលចុះចេញពីដំណែងក្នុងឆ្នាំ ១៩៩៩។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ ៨៩ឆ្នាំរូបនេះមាន ចំនួន ២០.៧ ពាន់លានដុល្លារ ៕

ប្រភព៖ zinganews