មហាសេដ្ឋី១០០នាក់ នៅកូរ៉េខាងត្បូង កាន់កាប់អចលនទ្រព្យជាង ២២,០០០កន្លែង
អចលនទ្រព្យ December 31, 2022 Naren

យោងតាម កាសែត Korea Times ទិន្នន័យពីទីភ្នាក់ងារស្ថិតិកូរ៉េថ្មីៗនេះបានបង្ហាញថា គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា អ្នកមានបំផុតទាំង១០០ នៅក្នុងប្រទេសកូរ៉េ កាន់កាប់អចលនទ្រព្យជាង ២២,៥៨២ខ្នងឯណោះ។ នេះមានន័យថា ជាមធ្យម មហាសេដ្ឋីកូរ៉េម្នាក់ៗកាន់កាប់អចលនទ្រព្យប្រហែល ២២៦ខ្នង ជាមួយនឹងតម្លៃទ្រព្យសម្បត្តិសរុបដែលបានប្រកាសប៉ាន់ស្មានថាមានចំនួន ៣០ពាន់លានវ៉ុន ស្មើនឹង ២៣.៤លានដុល្លារ ។

សមាជិកសភាបក្សប្រឆាំងបានរិះគន់ គោលនយោបាយអចលនទ្រព្យរបស់ប្រធានាធិបតីដែលកំពុងកាន់អំណាច ដោយរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃពុធក្នុងទិសដៅគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំក្រោយថា ខ្លួនមានគោលបំណងកាត់បន្ថយការយកពន្ធ និងបទប្បញ្ញត្តិកម្ចីសម្រាប់អ្នកកាន់កាប់អចលនទ្រព្យមានចំនួនច្រើន៕

ប្រភព៖ The Korea Times