ខ្លាំងឈ្នះ! ខ្មែរ ៥ : ១ ប៊្រុយណេ, BOOSTRONG ឧបត្ថម្ភបន្ថែម ២០លានរៀលជាលើកទី៣ ដល់ក្រុមជម្រើសជាតិខ្មែរ
Boostrong December 30, 2022 Naren

ខ្មែរស្រលាញ់ខ្មែរ BOOSTRONG ស្រលាញ់ខ្មែរ បន្តជួយហើយជួយទៀតឧបត្ថម្ភគាំទ្រលើកទឹកចិត្តកីឡាករបាល់ទាត់ជម្រើសជាតិខ្មែរជាលើកទីបីចំនួនទឹកប្រាក់ ១០លានរៀលបន្តែមទៀត និងកីឡាករលេងល្អម្នាក់ៗទទួលបាន៥០០ដុល្លារពីប៊ូសស្ត្រង ក្នុងនោះមានកីឡាករ លឹម ពិសុទ្ធ, កែវ សុខផេង, Nick Taylor, ទេស សម្បត្តិ និងកីឡាករ ជួន ចានចាវ។

ជម្រើសជាតិខ្មែរបានជួបជម្រើសជាតិប៊្រុយណេកាលពីថ្ងៃទី២៩ ខែធ្នូថ្មីៗនេះ ក៏ជាការប្រកួតលើកទី៣របស់ខ្មែរយើងក្នុងជម្រុះពូល A នៃការប្រកួតជើងឯកពាន AFF Cup 2022 ហើយ BOOSTRONG ក៏បានបន្តជួយឧបត្ថម្ភលើកទឹកចិត្តក្រុមជម្រើសជាតិខ្មែរយើងគ្រប់ការប្រកួតផងដែរ ដោយក្នុងមួយប្រកួតទទួលបាន១០លានរៀលជាបន្តបន្ទាប់។

សូមបញ្ជាក់ថា BOOSTRONG នៅតែបន្តជំហរជួយឧបត្ថម្ភលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិខ្មែរយើងក្នុងការប្រកួតបន្តបន្ទាប់ទៀត។ សូមឲ្យអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរយើង បន្តជួយលើកទឹកចិត្តកីឡាករខ្មែរយើងឲ្យបានច្រើន ដើម្បីឲ្យក្រុមជម្រើសជាតិខ្មែរយើងកាន់តែខ្លាំង ដើម្បីឲ្យខ្មែរយើងកាន់តែឈ្នះ៕