BOOSTRONG ស្រលាញ់ខ្មែរ បន្តជួយគាំទ្របាល់ទាត់ខ្មែរលើកទីពីរ ១០លានរៀលបន្ថែមទៀត
Boostrong December 24, 2022 Naren

BOOSTRONG ស្រលាញ់ខ្មែរនៅតែបន្តជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តកីឡាករបាល់ទាត់ខ្មែរជាលើកទីពីរចំនួនទឹកប្រាក់ ១០លានរៀលបន្ថែមទៀតក្នុងជំនួបការប្រកួត AFF Cup ជម្រើសជាតិខ្មែរនិងជម្រើសជាតិឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៣ធ្នូថ្មីៗនេះ បន្ទាប់ពីបានជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តក្រុមជម្រើសជាតិខ្មែរលើកទីមួយ ចំនួន១០លានរៀលរួចមក ហើយBOOSTRONG នឹងបន្តជួយឧបត្ថម្ភដល់ក្រុមជម្រើសជាតិខ្មែរយើងក្នុងការប្រកួតបន្តបន្ទាប់ទៀត។

មិនថាលទ្ធផលនៃការប្រកួតយ៉ាងណាទេ BOOSTRONG នៅតែបន្តជំហជួយឧបត្ថម្ភគាំទ្រកីឡាបាល់ទាត់ខ្មែរយើងដដែរ។ ដោយ ប៊ូសស្ត្រង ចង់ឃើញវិស័យកីឡាបាល់ទាត់ខ្មែរយើងកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជាមុខមាត់ប្រទេសជាតិយើង ប្រជាជនយើងទាំងអស់គ្នា។

ប៊ូសស្ត្រង សូមឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរយើង ជួយលើកទឹកចិត្តកីឡាករខ្មែរយើងឱ្យបានច្រើន ព្រោះប៊ូសស្ត្រងពិតជាកោតសរសើរពីសមត្ថភាព និងទម្រង់លេងរបស់ក្រុមជម្រើសជាតិខ្មែរយើងមានការរីកចម្រើនជាខ្លាំង។ យើងនាំគ្នាគាំទ្រកីឡាបាល់ទាត់ខ្មែរយើងឱ្យកាន់តែខ្លាំង ដើម្បីឱ្យខ្មែរយើងកាន់តែឈ្នះ៕