ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនបរទេសមួយ បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការសហការវិនិយោគលើវិស័យកំពង់ផែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 6, 2022 Naren

    (ភ្នំពេញ)៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនCMA CGM (Cambodia) ដឹកនាំដោយ លោកស្រី Margaux DUSART នាយិកាគ្រប់គ្រងក្រុមហ៊ុនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ ថ្លែងក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន និងបានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗជាច្រើនដែលក្រសួងបាន និងកំពុងយកចិត្តទុកដាក់អនុវត្ត សំដៅជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងវិស័យភស្ដុភារកម្មឱ្យមានការរីកចម្រើន ជាពិសេសរៀបចំគោលនយោបាយ និងផែនការមេប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងមួយចំនួនដែលក្រសួងកំពុងអនុវត្តរួមមាន៖ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ ដែកនៅកម្ពុជា សកម្មភាពជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពិភាក្សាលើគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិកំពតជាដើម

  • ធនាគារ ADB ផ្ដល់ប្រាក់កម្ចី ៥០លានដុល្លារ ជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ជំរុញសមត្ថភាពប្រកួតប្រជែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 6, 2022 Naren

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥0 លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។ កម្មវិធីនេះនឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយ ដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។ សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton មានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។ កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា

  • រដ្ឋបាលខេត្តបាត់ដំបង បើកឱ្យដំណើរការឡើងវិញច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោយបិទជាបណ្តោះអាសន្ន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 6, 2022 Nuch

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដី ជូនដំណឹង ស្តីពីការបើកដំណើរការឡើងវិញច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបរ៉ៃ ខេត្តត្រាត។ រយៈកាលកន្លងមក សាលាខេត្តត្រាត នៃព្រះរាជាណាចក្រថៃធ្លាប់បានជូន ដំណឹងដល់រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា អំពីការបិទជាបណ្តោះអាសន្នច្រកទ្វារតំបន់ព្រំដែន ៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបរ៉ៃ ខេត្តត្រាត ក្នុងអំឡុង ពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី។ ដោយពិនិត្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្នមានការថយចុះ និងគ្រប់យ៉ាងមានដំណើរការល្អប្រសើរឡើងវិញជាបន្តបន្ទាប់

  • ក្រសួងពាណិជ្ជកម្ម ជំរុញការនាំចេញផលិតផល «ទឹកត្រីកម្ពុជា» ទៅកាន់សាធារណរដ្ឋកូរ៉េ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 5, 2022 Naren

    (កំពត)៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association – KOIMA) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានចុះទស្សនកិច្ចស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មទឹកត្រីនៅសហគ្រាសផលិតទឹកត្រីង៉ូវហេង និងដំណើរការផ្សារអ៊ីឆែង៉ូវហេង នៅទីក្រុងកំពត ខេត្តកំពត ក្នុងគោលបំណងជំរុញការនាំចេញផលិតផលទឹកត្រីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា តាមរយៈដំណើរទស្សនកិច្ចនេះនឹងជួយឱ្យគណៈប្រតិភូទាំងអស់ជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីខ្សែច្រវាក់ផលិតកម្ម, ផលិតផលទំនិញនិងដំណើរការផ្សារ ព្រមទាំងសក្ដានុពលផ្សេងៗទៀតរបស់សហគ្រាសង៉ូវហេង ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់គណៈប្រតិភូកូរ៉េ ឱ្យប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាជាសមាជិក រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ

  • ផ្សារទំនើប Aeon mall ទី៣ ស្ថិតនៅផ្លូវ៦០ម៉ែត្រ ដែលធំជាងគេនៅកម្ពុជា នឹងបើកដំណើរការសាកល្បងជាផ្លូវការ នៅពាក់កណ្តាលខែនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 5, 2022 Naren

    (ភ្នំពេញ)៖ នៅទីបំផុតផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ឬ Aeon mall ទី៣ នឹងត្រូវដាក់ដំណើរការសាកល្បង នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ យោងតាមប្រភពដដែលបានឱ្យដឹងថា ផ្សារទំនើបនេះជាផ្សារធំជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថាផ្សារ​ទំនើប​អ៊ីអន ​៣ នៅ​ខណ្ឌមានជ័យ​ មានទំហំផ្ទៃដី

  • រោងចក្រកាត់ដេរសម្លៀកបំពាក់មួយទៀតស្ថិតនៅផ្លូវចោមចៅ នឹងបង្កើតការងារប្រហែលបានចំនួន ៧៨៧កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 5, 2022 Naren

    (ភ្នំពេញ)៖ កាលពីថ្ងៃ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈថា គម្រោងវិនិយោគមួយទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ៥,១លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងរាជធានីភ្នំពេញជារោងចក្រកាត់ដេរសម្លៀកបំពាក់ គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន ៧៨៧កន្លែង។ ខាងក្រោមនេះជាព័ត៌មានលម្អិត ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ តាមសំណើសុំវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន TEXTSTAR GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៨៧កន្លែង៕

  • សហភាពអឺរ៉ុបបានកំណត់តម្លៃប្រេងឆៅពីប្រទេសរុស្ស៊ីត្រឹម ៦០ ដុល្លារ ក្នុងមួយបារ៉ែល ជាផ្នែកនៃការដាក់ទណ្ឌកម្មថ្មី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 3, 2022 Khmernote

    សហភាពអឺរ៉ុបបានយល់ព្រមកំណត់តម្លៃប្រេងឆៅពីប្រទេសរុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាផ្នែកនៃទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា៖«វិធានការនេះពង្រឹងឥទ្ធិពលនៃទណ្ឌកម្មរបស់យើង និង នឹងកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីបន្ថែមទៀត»។ សេចក្តីថ្លែងការណ៍នេះក៏និយាយផងដែរថា ការកំណត់នេះនឹងធ្វើឱ្យទីផ្សារថាមពលពិភពលោកមានស្ថេរភាព ដោយសារតែប្រតិបត្តិករសហភាពអឺរ៉ុបនឹងត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ដែលបានលក់ក្នុងតម្លៃនេះទៅកាន់ប្រទេសទី៣។ សមាជិកសហភាពអឺរ៉ុប គឺប្រទេសអេស្តូនី បាននិយាយថា ការកំណត់តម្លៃនឹងត្រូវបានពិនិត្យជាប្រចាំ។ សហភាពអឺរ៉ុប រួមជាមួយនឹងក្រុមប្រទេសចំនួន ៧ ត្រូវបានគេរំពឹងថា នឹងអនុវត្តកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។ ប្រេង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​រុស្ស៊ី ខណៈ​ដែល​ខ្លួន​បន្ត​ការ​ឈ្លានពាន​អ៊ុយក្រែន។ ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ លើ​ប្រេងឆៅ​រុស្ស៊ី​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ។ សមាជិកសហភាពអឺរ៉ុបកំពុងចរចាអំពីតម្លៃនេះ ដោយសារតែមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មតែឯងនឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ទេ

  • ខ្លោងទ្វារទន្លេអុំជាទីទាក់ទាញអ្នកទេសចរគ្រប់រូបដែលមិនអាចរំលងបាន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 3, 2022 Nuch

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសហាក់ចាប់ផ្តើមមានកំណើនឡើងវិញបណ្តើរៗនៅក្នុងតំបន់បូជនីយដ្ឋាននិងរមណីយដ្ឋានអង្គរ។ ជាការកត់សំគាល់ផងដែរ នាព្រឹកថ្ងៃ៩កើតខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី0២ខែធ្នូឆ្នាំ២០២២ នៅតំបន់ខ្លោងទ្វារទន្លេអុំទិសខាងត្បូង គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូចនិងវង់ធំនោះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឈប់ដើម្បីទស្សនា និងផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍មិនដែលរំលង។ គួរបញ្ជាក់ផងដែរថា កំពូលខ្លោងទ្វារដែលមានរូបព្រហ្មមុខបួនខ្ពស់ត្រដែតញញឹមពព្រាយ អមដោយចម្លាក់ទេវតានិងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់ ម្ខាងៗមានចំនួន៥៤ នៅអមកំពែងក្រុងព័ទ្ធជុំវិញដោយកសិន្ធុទឹកនេះមានសោភ័ណភាពយ៉ាងល្អឯក ទាក់ទាញចិត្តអ្នកទេសចរជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺនៅពេលគេធ្វើដំណើរមកដល់ទីនោះ មិនអាចហួសរំលងទេ ដោយគេតែងតែចុះមកទស្សនាស្វែងយល់ និងថតយករូបភាពមិនដែលខាន។ ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ លោក