ផ្សារទំនើប Aeon mall ទី៣ ស្ថិតនៅផ្លូវ៦០ម៉ែត្រ ដែលធំជាងគេនៅកម្ពុជា នឹងបើកដំណើរការសាកល្បងជាផ្លូវការ នៅពាក់កណ្តាលខែនេះ
អាជីវកម្ម
December 5, 2022
Naren
(ភ្នំពេញ)៖ នៅទីបំផុតផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ឬ Aeon mall ទី៣ នឹងត្រូវដាក់ដំណើរការសាកល្បង នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ យោងតាមប្រភពដដែលបានឱ្យដឹងថា ផ្សារទំនើបនេះជាផ្សារធំជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថាផ្សារទំនើបអ៊ីអន ៣ នៅខណ្ឌមានជ័យ មានទំហំផ្ទៃដី ១៧៤០០០ម៉ែត្រការ៉េ ត្រូវបានវិនិយោគទឹកប្រាក់២៨៩,៦ លានដុល្លារ និងបើកការដ្ឋានសាងសង់ផ្សារ ក្នុងខែតុលា ឆ្នាំ២០២០៕



ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


