ថៃ ​នឹង​វ៉ាដាច់ ​វៀតណាម ​ក្នុង​នាម​ជា​ប្រទេស​នាំ​ចេញ​អង្ករ​លេខ​២​របស់​ពិភពលោក
សេដ្ឋកិច្ច December 9, 2022 Naren

(បាងកក)៖ យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃកំពុងឆ្ពោះទៅរកការវ៉ាដាច់ប្រទេសវៀតណាមជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកនៅឆ្នាំនេះ។ TREA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាឈរលើកំពូលតារាងអ្នកនាំចេញអង្ករក្នុងរយៈពេល ១០ខែដំបូងជាមួយនឹង ១៧.០៦លានតោន ខណៈដែលប្រទេសថៃស្ថិតនៅលំដាប់ទីពីរដែលមានចំនួន ៦.០២លានតោន។

ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញលេខ២ របស់ពិភពលោកកាលពីឆ្នាំមុន ត្រូវបានរុញទៅលេខ ៣ ដែលមានចំនួន ៦.០២ លានតោន។ ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី៤ និងទី៥ ដែលមានចំនួន ៣,៤ និង ១,៩លានតោន រៀងគ្នា។

TREA មានទំនុកចិត្តថា ការនាំចេញអង្ករសរុបរបស់ប្រទេសថៃនៅឆ្នាំនេះនឹងឈានដល់គោលដៅចំនួន ៧.៥លានតោន ដែលខ្ពស់ជាងការនាំចេញសរុបកាលពីឆ្នាំមុនដែលមានចំនួន ៦.១២ លានតោន។

ទីផ្សារអង្ករធំជាងគេរបស់ប្រទេសថៃគឺ អ៊ីរ៉ាក់ អាហ្រ្វិកខាងត្បូង សហរដ្ឋអាមេរិក ចិន Benin ជប៉ុន សេណេហ្គាល់ និងអង់ហ្គោឡា៕

ប្រភព៖ nationthailand