ក្នុងឆ្នាំ ២០២២ នេះ មហាសេដ្ឋីនៅជុំវិញពិភពលោកបានខាតបង់ប្រាក់សរុបជាង ១,៤ ទ្រីលានដុល្លារ ខណៈលោក Mark Zuckerberg ជាអ្នកបាត់បង់ប្រាក់ចំណូលច្រើនជាងគេ
បុគ្គលជោគជ័យ December 7, 2022 Naren

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិភពលោកទាំងមូលហាក់មានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ដែលបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទូទៅ និងការធ្វើពាណិជ្ជកម្មខ្នាតធំនៅក្នុងវិស័យជាច្រើននៅជុំវិញពិភពលោក។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ​ ទី៧ ខែធ្នូនេះបានឲ្យដឹងថា គិតត្រឹមតែនៅក្នុងឆ្នាំ ២០២២ នេះ មហាសេដ្ឋីចំនួន ៥០០នាក់នៅលើពិភពលោកបានខាតបង់ប្រាក់ចំណូលអស់ជាច្រើន ហើយគិតជាសរុបរួមទឹកប្រាក់ដែលបានបាត់បង់នោះមានចំនួនប្រមាណជា ១,៤ ទ្រីលានដុល្លារឯណោះ។ នៅក្នុងចំណោមមហាសេដ្ឋីទាំងអស់នោះគេកត់សម្គាល់ថា មហាសេដ្ឋីដែលបានខាតបង់ប្រាក់ច្រើនជាងគេមានចំនួន ១០រូប ដូចខាងក្រោមនេះ៖

១០៖ លោក Bill Gates អគ្គនាយកក្រុមហ៊ុន Microsoft បានខាតបង់ចំនួន ២៧,៣ ពាន់លានដុល្លារ។

Due to “global setbacks” like the climate crisis and the pandemic, Bill Gates is giving away even more of his wealth. Photo: @thisisbillgates/Instagram

៩៖ លោកស្រី Françoise Bettencourt Meyers ចៅស្រីស្ថាបនិកក្រុមហ៊ុនផលិតគ្រឿងសម្អាង L’Oréal បានខាតអស់ប្រាក់ចំនួន ៣០,៧ ពាន់លានដុល្លារ។

Françoise Bettencourt Meyers can blame China’s zero-Covid policy for her drop in fortune. Photo: @Quizclubuaf/ Twitter

៨៖ លោកស្រី MacKenzie Scott ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Amazon បានខាតអស់ប្រាក់ចំនួន ៣១,៧ ពាន់លានដុល្លារ។

MacKenzie Scott is one of the world’s richest people who has signed up to the Giving Pledge. Photo: @mackenziescott2020/Instagram

៧៖ លោក Sergey Brin សហស្ថានិកក្រុមហ៊ុន Google បានបាត់បង់ប្រាក់ចំណូលចំនួន ៣៨,១ ពាន់លានដុល្លារ។

Sergey Brin’s net losses are in the tens of billions in 2022. Photo: @thebiographypen/Instagram

៦៖ លោក Bernard Arnault អគ្គនាយកក្រុមហ៊ុន LVMH ខាតបង់ប្រាក់ចំណូលអស់ ៣៨,២ ពាន់លានដុល្លារ។

LVMH CEO Bernard Arnault’s portfolio of luxury brands includes everything from Christian Dior to Bulgari. Photo: Getty Images

៥៖ លោក Larry Page សហស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Google បានខាតបង់ប្រាក់ចំណូលចំនួន ៣៩,២ ពាន់លានដុល្លារ។

Larry Page splits 12 per cent of Alphabet’s Class C shares with his Google co-founder Sergey Brin. Photo: Getty Images/AFP

៤៖ លោក Jeff Bezos អគ្គនាយកក្រុមហ៊ុន Amazon ខាតបង់ប្រាក់ចំណូលចំនួន ៦៥,៧ ពាន់លានដុល្លារ។

Jeff Bezos is currently the fourth richest person in the world, dropping down the list as Amazon’s value also drops. Photo: AFP via Getty Images/TNS

៣៖ លោក Elon Musk ប្រធានក្រុមហ៊ុន Tesla បានខាតបង់ប្រាក់ចំណូលចំនួន ៦៦,៤ ពាន់លានដុល្លារ។

Elon Musk’s Twitter buyout has cost the eccentric billionaire a fortune. Photo: AFP

២៖ លោក Changpeng Zhao ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន Binance បានខាតបង់ប្រាក់ចំណូលចំនួន ៧២,៦ ពាន់លានដុល្លារ។

Chinese born, Canadian raised Binance founder Changpeng Zhao was stung by the cryptocurrency crash this year. Photo: Getty Images១៖ លោក​ Mark Zuckerberg ស្ថាបនិក Facebook និងជាអគ្គនាយកក្រុមហ៊ុន Meta បានខាតបង់ប្រាក់ចំណូលចំនួន ៨៧,៣ ពាន់លានដុល្លារ។

Facebook CEO Mark Zuckerberg has dropped off the list of the top 10 richest Americans for the first time since 2015. Photo: AP

 

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post