អភិបាលខេត្តក្រចេះ ស្នើឱ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីជំរុញដល់ក្រុមហ៊ុន និងវិនិយោគិនមកវិនិយោគលើវិស័យកសិកម្មនៅខេត្តក្រចេះ
បុគ្គលជោគជ័យ December 8, 2022 Naren

(ក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាន អនុញ្ញាតឱ្យឯកឧត្តម សូដៀម៉ាន ហាសែន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមនិងសហការី អញ្ជើញចូលជួបសំដែងការគួរសម បង្កើនកិច្ចសហប្រតិបត្តិការ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត កៀរគរដល់ក្រុមហ៊ុន និងវិនិយោគិននៃសាធារណ រដ្ឋឥណ្ឌូនេស៊ី ចូលមកធ្វើការវិនិយោគលើវិស័យកសិកម្ម និងវិស័យដទៃទៀតនៅកម្ពុជា ពិសេសនៅក្នុងខេត្តក្រចេះ ហើយក៏សូមស្វាគមន៍ និងសហការដោយក្តីរីករាយ ចំពោះបណ្តាក្រុមហ៊ុន និងវិនិយោគិន ទាំងឡាយនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានបំណងមកវិនិយោគទុននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសនៅខេត្ត ក្រចេះផ្ទាល់។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា៖ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេ ភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូនេស៊ី គឺកាន់តែត្រូវបានពង្រឹង ពង្រីក និងពូនជ្រុំជាបន្តបន្ទាប់ ស្ដែងចេញនូវលទ្ធផល និងសមិទ្ធផលគួរជាទីមោទនៈ ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបន្តបោះជំហានយ៉ាងស្អិត ល្មួតថែមទៀត ដើម្បីជំរុញ និងលើកកម្ពស់ សកម្មភាពសេដ្ឋកិច្ច-សង្គមប្រកបដោយភាពជាដៃគូល្អនៅក្នុងតំបន់អាស៊ាន។

ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានមានប្រសាសន៍បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសហការនិងប្តេជ្ញាចិត្ត ក្នុងការទប់ស្កាត់នូវរាល់ឧក្រិដ្ឋកម្មឆ្លងដែនចូលប្រទេសពីប្រទេសទី៣ ហើយជារៀងរាល់ឆ្នាំរាជរដ្ឋាភិ បាលឥណ្ឌូនេស៊ី បានផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្សនិស្សិត ឱ្យទៅរៀននៅប្រទេសឥណ្ឌូនេស៊ី ដូច្នេះសុំលើកទឹកចិត្តឱ្យខេត្តជួយជំរុញផ្សព្វផ្សាយ និងបញ្ជូនសិស្សនិស្សិតឱ្យចូលរួមទទួលយកអាហារូបករណ៍ទាំងនេះ ។

ដោយមើលឃើញពីសក្តានុពលនៃទឹកដីរបស់ខេត្តក្រចេះ ឯកឧត្តមឯកអគ្គរដ្ឋទូតមាន បំណងចងចូលរួមអភិវឌ្ឍន៍នូវវិស័យកសិកម្ម និងពាណិជ្ជ កម្ម ក្នុងការផលិតនិងកែច្នៃដំណាំសម្មតិកម្ម ផ្នែកជាចំណី អាហារ ដើម្បីពង្រឹងពង្រីកការប្រើប្រាស់ក្នុងស្រុក និងនាំចេញផ្គត់ផ្គង់តម្រូវទីផ្សារ ក្នុងនោះដែរក៏បានស្នើសុំឱ្យខេត្តក្រចេះ បន្តចូលរួមពង្រឹងកិច្ចសហការរវាងឧក្រិដ្ឋកម្មឆ្លងដែនរបស់ប្រទេសទាំង២ នេះឱ្យមានសុវត្ថិភាព៕ ប្រភព៖ វិទ្យុជាតិកម្ពុជា​ សម្រួលផ្សាយដោយ៖ ធូ កុសល