- អាជីវកម្មអាជីវកម្ម November 22, 2022 Naren
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបអាជីវកម្មភ្ញាស់ពងទាកូន និងចិញ្ចឹមទា នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឯកឧត្តម បានកោតសរសើរបងប្អូនប្រជាកសិករជាច្រើនគ្រួសារដែលផលិតពងទាកូន នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ប្រកបដោយឱជារស ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូល ក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ ក្នុងនោះផងដែរ ឯកឧត្តម បានសរសេររៀបរាប់ថា៖ «កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់” អ្នកណាក៏នឹកដល់ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ។ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 22, 2022 Naren
(អន្តរជាតិ)៖ ប្រទេសចិនបានបន្តបង្កើនការនាំចូលថាមពលពីប្រទេសរុស្ស៊ីកាលពីខែមុន ដែលនាំឱ្យតម្លៃសរុបដល់ទៅជិត ៦០ពាន់លានដុល្លារអាមេរិកចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើម។ យោងតាម សារព័ត៌មាន Bloomberg បានឱ្យដឹងថា កាលពីមួយឆ្នាំមុន ប្រទេសចិនបានចំណាយត្រឹមតែ ៣៥ពាន់លានដុល្លារប៉ុណ្ណោះ ដើម្បីនាំចូលថាមពលពីប្រទេសរុស្ស៊ី។ យោងតាមទិន្នន័យពីនាយកដ្ឋានគយរបស់ប្រទេសចិន ការនាំចូលប្រេងពីប្រទេសរុស្ស៊ីបានកើនឡើង ១៦% ការនាំចូលធ្យូងថ្ម បានកើនឡើង ២៦ភាគរយ។ ការកើនឡើងនេះកើតឡើងនៅពេលដែលក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសចិនចង់ឱ្យទីក្រុងប៉េកាំងរក្សាលំហូរនៃទំនិញពីប្រទេសរុស្ស៊ី នៅពេលដែលការដាក់ទណ្ឌកម្មថ្មីនឹងត្រូវដាក់នៅដើមខែក្រោយ៕ ប្រភព៖ bloomberg
- BoostrongBoostrong November 22, 2022 Naren
មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ BOOSTRONG TOP MOUTAIN FESTIVAL នៅលើកំពូលភ្នំដ៏ល្បីរន្ទឺឋានសួគ៍បូកគោដែនដីពពកវិល ឆ្នាំ២០២២ បានមកដល់ហើយ។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង បានសហការណ៍ជាមួយ សណ្ឋាគារ សុខា ហូថែល ត្រៀមបង្កើតមហាព្រឹតិ្តការណ៍ ជាច្រើននៅលើកំពូលភ្នំ នាវេលារដូវធ្លាក់ខ្យល់ពីទិសខាងជើង នៅថ្ងៃទី ២៥,២៦,២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ BOOSTRONG TOP MOUTAIN FESTIVAL មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំរួមមាន៖ ការត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិលើកទី៧ និងមានការចូលរួមរបស់ក្រុមម៉ូតូ Adventure ជាច្រើនគ្រឿង ការបោះតង់ខ្នាតធំជាច្រើនរយតង់ និងមានកម្មវិធីជាច្រើនទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 22, 2022 Nuch
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្ដីពីការផ្ដល់ថវិកាបន្ថែមសម្រាប់សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន បងប្អូនប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ និងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីជំរុញការប្រមូល ទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានគិតគួរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ១០លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 21, 2022 Naren
(អន្តរជាតិ)៖ ជាលើកដំបូងក្រុមហ៊ុន Samsung Electronics ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមម៉ាកល្បីៗរបស់ពិភពលោកជាម៉ាកយីហោផលិតផលដែលល្អបំផុត (Best Brand Rankings) ដែលត្រូវបានជ្រើសរើសដោយ YouGov ដែលជាសម្ព័ន្ធក្រុមហ៊ុនស្រាវជ្រាវនិងវិភាគទិន្នន័យដែលមានកិត្យានុភាពអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ហើយGoogle ដែលជាចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០២១ បានធ្លាក់មកចំណាត់ថ្នាក់លេខ២នៅឆ្នាំនេះ ។ ក្រុមហ៊ុន Samsung Electronics ទទួលបាន១២៧ពិន្ទុនាំឱ្យឈានដល់កំពូលតារាងចំណាត់ថ្នាក់ម៉ាកយីហោល្អបំផុតរបស់ YouGov Global 2022 ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ ដោយ Google មាន១០៦ពិន្ទុ, YouTube ៨៥ពិន្ទុ, Netflix ៥៩ពិន្ទុ និង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 21, 2022 Naren
(វៀតណាម)៖ Vingroup បានឱ្យដឹងកាលពីថ្ងៃសុក្រថា VinES Energy Solutions ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup JSC និងក្រុមហ៊ុន Gotion High-Tech របស់ចិន បានសហការគ្នាចាប់ផ្តើមសាងសង់រោងចក្រថាមពលថ្ម មានតម្លៃ២៧៥លានដុល្លារនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនៅតំបន់សេដ្ឋកិច្ច Vung Ang ក្នុងខេត្ត Ha Tinh ភាគកណ្តាលនឹងផលិតថ្ម Lithium iron Phosphate (LFP) ចំនួន៣០លានជារៀងរាល់ឆ្នាំ។ផលិតផលនេះនឹងត្រូវប្រើប្រាស់សម្រាប់អាគុយរថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពល
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 19, 2022 Naren
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួនមួយបន្ថែមដែលសរុបទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជាង១៧០០កន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន RUNSING KNITTING INTERNATIONAL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ១១០ អគារលេខ ៥-៦-៧-៨ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៨៦កន្លែង៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 19, 2022 Nuch
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា៖ បន្ទាប់ពីក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក ជាលទ្ធផល កសិករនៅខេត្តទាំងពីរមានចិត្តសប្បាយរីករាយ និងបានសហការលក់ស្រូវទៅតាមតម្លៃដែលបានកំណត់ ហើយមកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវនៅតែបន្តប្រមូលទិញស្រូវរបស់បងប្អូនកសិករយ៉ាងសស្រាក់សស្រាំ។ ក្រុមការងារនៅតែបន្តតាមដានយកចិត្តទុកដាក់ដោយមិនឱ្យប្រជាកសិករយើងបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ ៕ ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស










