ក្រុមហ៊ុន Vingroup របស់វៀតណាម សហការជាមួយក្រុមហ៊ុនចិន សាងសង់រោងចក្រតម្លៃ២៧៥លានដុល្លារ នៅរៀតណាម
សេដ្ឋកិច្ច November 21, 2022 Naren

(វៀតណាម)៖ Vingroup បានឱ្យដឹងកាលពីថ្ងៃសុក្រថា VinES Energy Solutions ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup JSC និងក្រុមហ៊ុន Gotion High-Tech របស់ចិន បានសហការគ្នាចាប់ផ្តើមសាងសង់រោងចក្រថាមពលថ្ម មានតម្លៃ២៧៥លានដុល្លារនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនៅតំបន់សេដ្ឋកិច្ច Vung Ang ក្នុងខេត្ត Ha Tinh ភាគកណ្តាលនឹងផលិតថ្ម Lithium iron Phosphate (LFP) ចំនួន៣០លានជារៀងរាល់ឆ្នាំ។ផលិតផលនេះនឹងត្រូវប្រើប្រាស់សម្រាប់អាគុយរថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពល ដោយបន្ថែមថា រោងចក្រគ្រោងនឹងចាប់ផ្តើមសាងសង់នៅត្រីមាសទីបីនៃឆ្នាំក្រោយ។ រោងចក្រនេះនឹងជួយបំពេញតម្រូវការថ្មរបស់ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Vingroup៕