Samsung ជាប់ចំណាត់ថ្នាក់កំពូលជាម៉ាកយីហោល្អបំផុតរបស់ពិភពលោក វ៉ាដាច់ Google, YouTube
សេដ្ឋកិច្ច November 21, 2022 Naren

(អន្តរជាតិ)៖ ជាលើកដំបូងក្រុមហ៊ុន Samsung Electronics ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមម៉ាកល្បីៗរបស់ពិភពលោកជាម៉ាកយីហោផលិតផលដែលល្អបំផុត (Best Brand Rankings) ដែលត្រូវបានជ្រើសរើសដោយ YouGov ដែលជាសម្ព័ន្ធក្រុមហ៊ុនស្រាវជ្រាវនិងវិភាគទិន្នន័យដែលមានកិត្យានុភាពអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ហើយGoogle ដែលជាចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០២១ បានធ្លាក់មកចំណាត់ថ្នាក់លេខ២នៅឆ្នាំនេះ ។

ក្រុមហ៊ុន Samsung Electronics ទទួលបាន១២៧ពិន្ទុនាំឱ្យឈានដល់កំពូលតារាងចំណាត់ថ្នាក់ម៉ាកយីហោល្អបំផុតរបស់ YouGov Global 2022 ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ ដោយ Google មាន១០៦ពិន្ទុ, YouTube ៨៥ពិន្ទុ, Netflix ៥៩ពិន្ទុ និង Shopee ៥១ពិន្ទុ។ នេះបង្ហាញថា Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងបន្ទះឈីប semiconductor បានដំណើរការជាងគូប្រជែងផ្សេងទៀតទាក់ទងនឹង គុណភាព តម្លៃ ការពេញចិត្ត និងកេរ្តិ៍ឈ្មោះ នេះបើយោងតាម ការប៉ាន់ស្មាន BrandIndex របស់ YouGov៕

ប្រភព៖ nationthailand