ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​អនុម័តឲ្យដំណើរការគម្រោងវិនិយោគរោងចក្រចាក់សម្លៀកបំពាក់មួយ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល អាចបង្កើតការងារជាង១,៧០០កន្លែង
សេដ្ឋកិច្ច November 19, 2022 Naren

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួនមួយបន្ថែមដែលសរុបទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជាង១៧០០កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២២ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន RUNSING KNITTING INTERNATIONAL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ១១០ អគារលេខ ៥-៦-៧-៨ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៨៦កន្លែង៕