តស់! កាន់CVមក! ក្រុមហ៊ុន SNKRP ប្រកាសរើសបុគ្គលិកជាង ២០០នាក់ ចូលបម្រើការងារជាច្រើនផ្នែក
សេដ្ឋកិច្ច April 26, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុន SNKRP កំពុងជ្រើសរើសកម្លាំងពលកម្មចូលបំពេញការងារជាច្រើនផ្នែក។

(រូបតំណាង)

NEA បានធ្វើការបញ្ជាក់នៅលើគេហទំព័រផ្លូវការថា ក្រុមហ៊ុនខាងលើត្រូវការកម្លាំងពលកម្មចូលបំពេញការងារជាច្រើនផ្នែកដូចជា៖ វិស្វករសំណង់ស៊ីវិល ,អ្នកគ្របគ្រងគម្រោង និងអ្នកគ្រប់គ្រងការដ្ឋាន ,ប្រធានក្រុមគណនេយ្យករ និងជាងអគ្គិសនី។

ដូច្នេះ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណ TVET Park មហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

(រូបតំណាង)

អត្ថបទ៖ លីនី