ប៊ូសស្ត្រង រៀបចំមហាព្រឹត្តិការណ៍ដ៏សម្បូរបែបលើកំពូលភ្នំបូកគោពពកវិល
Boostrong November 22, 2022 Naren

មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ BOOSTRONG TOP MOUTAIN FESTIVAL នៅលើកំពូលភ្នំដ៏ល្បីរន្ទឺឋានសួគ៍បូកគោដែនដីពពកវិល ឆ្នាំ២០២២ បានមកដល់ហើយ។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង បានសហការណ៍ជាមួយ សណ្ឋាគារ សុខា ហូថែល ត្រៀមបង្កើតមហាព្រឹតិ្តការណ៍ ជាច្រើននៅលើកំពូលភ្នំ នាវេលារដូវធ្លាក់ខ្យល់ពីទិសខាងជើង នៅថ្ងៃទី ២៥,២៦,២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

BOOSTRONG TOP MOUTAIN FESTIVAL មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំរួមមាន៖ ការត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិលើកទី៧ និងមានការចូលរួមរបស់ក្រុមម៉ូតូ Adventure ជាច្រើនគ្រឿង ការបោះតង់ខ្នាតធំជាច្រើនរយតង់ និងមានកម្មវិធីជាច្រើនទៀត លើកំពូលភ្នំបូកគោ ក្រោមអាកាសធាតុដ៏ត្រជាក់ ដែលជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

អ្វីដែលកាន់តែពិសេសទៀតនោះគឺនៅយប់ថ្ងៃទី២៥ ប៊ូសស្ត្រងមានការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំ ២០២២ ចំកណ្ដាលកំពូលភ្នំដ៏ខ្ពស់ហួសកប់ពពក ដែលមានសុទ្ធតែកំពូលតារាល្បីៗប្រចាំប្រទេសរួមមាន ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ លោក នី រតនា កញ្ញា ប៉ាច គីមមួយ លោក ឃី សុឃុន និងតារាជាច្រើនទៀត។ រាំលេងសប្បាយៗពេញមួយរាត្រីនៅលើកំពូលភ្នំខ្ពស់កប់ពពកនេះ។ ក្រៅពីចូលរួមភាពសប្បាយជាមួយ ប៊ូសស្ត្រង ហើយលោកអ្នកក៏អាចទៅបន្ធូរអារម្មណ៍រំសាយទុក្ខកង្វល់ នៅកន្លែងកម្សាន្តផ្សេងៗទៀតជាច្រើននៅលើកំពូលភ្នំបូកគោផ្ទាល់ដូចជា៖

1. បដិមាលោកយាយម៉ៅ
2. ប្រាសាទប្រោសត្វ
3. រមណីយដ្ឋានឋានសួគ៌បូកគោ (សណ្ឋាគារ)
4. ព្រះវិហារចិន
5. វត្តសំពៅប្រាំ
6. ចំការតែ
7. តំបន់បោះតង់
8. ព្រះវិហារកាតូលីកចាស់ (ទសវត្សន៍1920)
9. សណ្ឋាគា និងកាស៊ីណូចាស់
10. ដំណាក់ព្រះមុនីវង្ស ឬដំណាក់ស្ដេច
11. បឹងលើភ្នំ
12. ទឹកជ្រោះពពកវិល
13. វាលស្រែ១០០ ភ្នំបូកគោ
14. វាលស្រែ៥០០ ភ្នំបូកគោ
15. ថ្មមុខយក្ស អ្នករក្សាព្រៃ

ពិតជាមានកន្លែងសប្បាយៗដើរលេងច្រើនមែនហើយទៅបូកគោតែមួយជើងអាចទទួលបានភាពសប្បាយរីករាយតាំងពីព្រឹករហូតដល់យប់តែម្ដង។

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ BOOSTRONG TOP MOUTAIN FESTIVAL នេះ ធានាថាពិតជាសប្បាយប្លែកមិនខាន ចំពោះអ្នកដែលមិនបានចូលរួមច្បាស់ជាស្ដាយក្រោយមិនខាន លោកអ្នកអាចចូលរួមដោយសេរី និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រងផងដែរ៕