ចិន នាំចូលថាមពលពីរុស្ស៊ី ជិត៦០ពាន់លានដុល្លារអាមេរិក
សេដ្ឋកិច្ច November 22, 2022 Naren

(អន្តរជាតិ)៖ ប្រទេសចិនបានបន្តបង្កើនការនាំចូលថាមពលពីប្រទេសរុស្ស៊ីកាលពីខែមុន ដែលនាំឱ្យតម្លៃសរុបដល់ទៅជិត ៦០ពាន់លានដុល្លារអាមេរិកចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើម។ យោងតាម សារព័ត៌មាន Bloomberg បានឱ្យដឹងថា កាលពីមួយឆ្នាំមុន ប្រទេសចិនបានចំណាយត្រឹមតែ ៣៥ពាន់លានដុល្លារប៉ុណ្ណោះ ដើម្បីនាំចូលថាមពលពីប្រទេសរុស្ស៊ី។

យោងតាមទិន្នន័យពីនាយកដ្ឋានគយរបស់ប្រទេសចិន ការនាំចូលប្រេងពីប្រទេសរុស្ស៊ីបានកើនឡើង ១៦% ការនាំចូលធ្យូងថ្ម បានកើនឡើង ២៦ភាគរយ។ ការកើនឡើងនេះកើតឡើងនៅពេលដែលក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសចិនចង់ឱ្យទីក្រុងប៉េកាំងរក្សាលំហូរនៃទំនិញពីប្រទេសរុស្ស៊ី នៅពេលដែលការដាក់ទណ្ឌកម្មថ្មីនឹងត្រូវដាក់នៅដើមខែក្រោយ៕

ប្រភព៖ bloomberg