ក្រុមហ៊ុនផលិតរថយន្តវៀតណាម VINFAST ដឹកជញ្ជូនរថយន្តចំនួន ៩៩៩គ្រឿងដំបូងរបស់ខ្លួន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក
អាជីវកម្ម November 26, 2022 Naren

(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តវៀតណាម VINFAST កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ផ្តើមនាំចេញរថយន្តអគ្គិសនី VF8 ជាប្រភេទ SUV ចំនួន ៩៩៩ គ្រឿង ទៅសហរដ្ឋអាមេរិក ដោយដឹកចេញតាមកំពង់ផែ ហៃហ្វុង។ នេះបើយោងតាមការចុះផ្សាយរបស់ Vietnamplus នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមហ៊ុនបានបន្តថា រថយន្តដំបូងគេត្រូវបានគេរំពឹងថានឹងត្រូវប្រគល់ជូនអតិថិជននៅចុងខែធ្នូ។ នេះ​គឺ​ជា​កញ្ចប់​ដំបូង​ដែល​បាន​ដឹក​ជញ្ជូន​ទៅ​បរទេស​ក្នុង​ចំណោម​ការ​បញ្ជា​ទិញ​ចំនួន ៦៥,០០០គ្រឿង នៃ​ម៉ូដែល VF8 និង VF9 ដោយបន្ទាប់ពីទីផ្សារអាមេរិក ក្រុមហ៊ុនផលិតរថយន្ត EV វៀតណាម នឹង នាំចេញទៅកាន់ប្រទេសកាណាដា និងអឺរ៉ុប ដើម្បីប្រគល់ឱ្យអតិថិជនរបស់ខ្លួននៅឆ្នាំ២០២៣។ ក្រុមហ៊ុនបានឱ្យដឹងថាមកទល់នឹងចុងឆ្នាំ ២០២២ នេះ បញ្ជាទិញរថយន្តពីប្រទេសនានាមានចំនួន ៦៥ ០០០ គ្រឿង ។ ក្រុមហ៊ុនប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៦ ក្រុមហ៊ុននឹងអាចលក់ឡានចេញបានដល់ ៧៥ ម៉ឺនគ្រឿង៕

ប្រភព៖ vietnamplus
រូបភាព៖ BANGKOK POST/ VN PLUS